អូស្រ្តាលីជួយគាំទ្រវៀតណាមក្នុងការវាយតម្លៃលើផលប៉ះពាល់នៃការប្រើប្រាស់បច្ចេកវិទ្យាទៅលើផលិតភាពនិងកំណើន
កប.អនឡាញ - នាថ្ងៃទី ១២ ខែមីនា ស្ថានទូតអូស្ត្រាលីប្រចាំនៅវៀតណាមបានឲ្យដឹងថា រដ្ឋាភិបាលអូស្រ្តាលីបានប្រកាសជួយគាំទ្រវៀតណាមក្នុងការអនុវត្តកម្មវិធីស្រាវជ្រាវ “ការផ្លាស់ប្តូរបច្ចេកវិទ្យានៅវៀតណាម - បច្ចេកវិទ្យារួមវិភាគទានយ៉ាងដូចម្តេចទៅក្នុងផលិតភាព និងកំណើនសេដ្ឋកិច្ច” ក្នុងក្របខ័ណ្ឌនៃកម្មវិធី Aus4Innovation ដើម្បីពង្រឹងប្រព័ន្ធផ្លាស់ថ្មីច្នៃប្រឌិត ក៏ដូចជាការត្រៀមរៀបចំសម្រាប់អនាគតឌីជីថលរបស់វៀតណាម។