កិច្ចប្រជុំចង្អៀត AEM លើកទី២៦ បានពិភាក្សាលើបញ្ហាសំខាន់ៗជាច្រើន ហើយបានពិនិត្យឡើងវិញ ផ្តល់អនុម័ត និងបន្តអនុវត្តក្នុងឆ្នាំអាស៊ាន ២០២០ ដែលរៀបចំឡើងដោយប្រទេសវៀតណាម។ ក្នុងនោះ រួមមានអាទិភាពមួយចំនួនរបស់វៀត​​ណាមលើខ្លឹមសារសេដ្ឋកិច្ចក្នុងកិច្ចសហប្រតិបត្តិការអាស៊ានដើម្បីរាយការណ៍ជូនកិច្ចប្រជុំកំពូលអាស៊ាន លើកទី ៣៦ (គ្រោងធ្វើឡើងនៅទីក្រុង Da Nang ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២០)  ។

leftcenterrightdel
លោក Tran Tuan Anh រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមធ្វើជាអធិបតីក្នុងកិច្ចប្រជុំនេះ(រូបថត៖ vov.vn)

 

អាទិភាពចំនួន ១៣ ដែលបានដាក់ចេញដោយវៀតណាមក្នុងឆ្នាំជាប្រធានអាស៊ាន ២០២០ ត្រូវបានលើកយកមកពិភាក្សានៅឯកិច្ចប្រជុំចង្អៀត AEM លើកទី២៦ មុននឹងឈានទៅរកការឯកភាពលើការងារសំខាន់ៗដែលត្រូវអនុវត្តនៅឆ្នាំនេះ។ អាទិភាពទាំងនេះផ្អែកលើការតំរង់ទិសធំៗចំនួន ៣ គឺការជំរុញការតភ្ជាប់សេដ្ឋកិច្ចក្នុងតំបន់អាស៊ាន; ការជម្រុញទំនាក់ទំនងភាពជាដៃគូដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព; ការបង្កើនសមត្ថភាពបន្សាំ និងប្រកបដោយប្រសិទ្ធភាពក្នុងប្រតិបត្តិការរបស់អាស៊ាន។ ក្នុងបរិបទនៃភាពស្មុគស្មាញនៃការរីករាលដាលនៃ Covid ភាគីវៀតណាមបានស្នើថា៖ អាស៊ានគួរតែធ្វើសកម្មភាពរួមគ្នាដើម្បីថែរក្សាខ្សែផ្គត់ផ្គង់ក្នុងអាស៊ាន ដោយជួយសម្រួលដល់ការផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់សហគ្រាស ជាពិសេសសម្រាប់សហគ្រាសធុនតូច និងមធ្យម៕

បកប្រែដោយ Duy Hoan