leftcenterrightdel
រូបថតឧទាហរណ៍

ក្នុងជំនួបនេះ លោក Nguyen Xuan Cuong បានអះអាងថាវៀតណាមមានការផលិតកសិផលប្រមាណ ៥០ លានតោនជាប្រចាំឆ្នាំ ហើយទិន្នផលសាច់មាន់សាច់ជ្រូក និងសាច់គោមានប្រមាណ ៥,៥ លានតោន / ឆ្នាំ។ លោក Nguyen Xuan Cuong បន្តទៀតថាប្រទេសវៀតណាមកំពុងមានតម្រូវការសាច់ជ្រូកនិងសាច់គោយ៉ាងខ្លាំង ហើយនេះគឺជាឱកាសដ៏ល្អដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។ លោកបានឲ្យដឹងថា៖

«មានកសិផលដូចជាសាច់ជ្រូក ដែលមានតម្លៃថោកជាងវៀតណាម ដែលបានត្រៀមខ្លួននាំចូល ដើម្បីដណ្តើមឲ្យបានធនធានសម្រាប់ផលិតផលមានឧត្តមភាពផ្សេងៗទៀត ដូចជាត្រី បង្គា សម្រាប់ការនាំចេញទៅប្រទេសផ្សេង។ ទន្ទឹមនឹងនេះប្រជាជនរុស្ស៊ីចំនួន ១៤០ លាននាក់ មិនបានផលិតត្រីប្រា មិនសូវមានបង្គា កាហ្វេ និងកសិផលផ្សេងៗទៀត ដូចជាប្រទេសវៀតណាម។ ហេតុដូច្នេះផលិតផលកសិកម្មរវាងប្រទេសទាំងពីរមានលក្ខណៈបំពេញបន្ថែមគ្នាទៅវិញទៅមកដោយគ្មានជំលោះនោះឡើយ។ សម្ព័ន្ធក្រុមហ៊ុនដែលដើរតួជាអ្នកកណ្តាលនឹងជួយតភ្ជាប់ក្នុងការនាំចូលកសិផលដែលរុស្ស៊ីមិនមាន ដើម្បីផ្គត់ផ្គង់ដល់ប្រជាជនរុស្ស៊ី នឹង "យកឈ្នះទាំងពីរយ៉ាង" ដែលតាមរយៈនោះភាគីទាំងពីរមានការអភិវឌ្ឍដូចគ្នាផងដែរ»៕

តាម vovworld