ក្នុងការសិក្សាស្រាវជ្រាវនាខែវិច្ឆិកា ឆ្នាំ២០១៥ មុននោះបានបញ្ជាក់ថា អត្រាសហគ្រាសបានស្វែងយល់អំពី AEC គ្រាន់តែនៅកំរិត ៥០%។ នេះគឺជាសភាពការណ៍គួរឲ្យបារម្មណ៍ ចំពោះសហគ្រាសនិងខឿនសេដ្ឋកិច្ចវៀតណាម។ ពីព្រោះថា AEC បានកកើតជាផ្លូវការពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៥ ប៉ុន្ដែសហគ្រាសនៅមិនទាន់ក្ដាប់ព័ត៌មាន និងការយល់ដឹងយ៉ាងជ្រាលជ្រៅនៅឡើយ ប្រការនេះបានបញ្ជាក់ថា ឱកាសទាំងអស់មកពី AEC នៅមិនទាន់ឆ្លៀតយកបានល្អឡើយ។ នៅពេលនោះ សហគ្រាសនៅប្រទេសដទៃទៀតក្នុងតំបន់កំពុងឆ្លៀតយកឱកាសពី AEC ដើម្បីជ្រៀតចូលទីផ្សាររបស់វៀតណាម។ ក្រុមហ៊ុនលក់រាយជាច្រើនរបស់ថៃបានបង្កើនការវិនិយោគចូលមកទីផ្សារវៀតណាម បើកផ្លូវឲ្យទំនិញប្រើប្រាស់របស់ថៃចូលមកវៀតណាម។ ហើយមុខទំនិញផ្សេងដូចជា រថយន្ដ អេឡិចត្រូនិចមកពីបណ្ដាប្រទេសអាស៊ានក៏កំពុងត្រៀមចូលមកវៀតណាមផងដែរ។

leftcenterrightdel
                                                រូបថត ៖ ឧទាហរណ៍

ហាក់ដូចជាគំនិតគិតគូរ ចក្ខុវិស័យរបស់សហគ្រាសវៀតណាមជាច្រើនមិនទាន់សមស្របជាមួយល្បឿននៃការធ្វើសមាហរណកម្មនៃខឿនសេដ្ឋកិច្ចក្នុងប្រទេសនៅឡើយ។ តាមរយៈការជួបជាមួយក្រុមសហគ្រាស អាជីវករ យើងខ្ញុំបានឃើញថា មានសហគ្រាសមួយចំនួននៅតែមានគំនិតនូវរបៀបធ្វើសេដ្ឋកិច្ចតាមរបៀបចាស់ ខ្វះភាពម្ចាស់ការ។ គេផលិតមុនទើបគិតដល់ការស្វែងរកទីផ្សារនាំចេញផលិតផលនេះ។ ហើយមួយភាគតិចមានគំនិតថា ទីផ្សារវៀតណាមគឺជាទីផ្សារតែមួយគត់។

ខណៈដែល ខឿនសេដ្ឋកិច្ចពិភពលោកកំពុងមានដំណើរការយ៉ាងសកម្ម ដើម្បីបំរើតម្រូវការកាន់តែច្រើនរបស់អ្នកប្រើប្រាស់នៅលើសកលលោក។ ដើម្បីអភិវឌ្ឍន៍ប្រកបដោយនិរន្ដរភាពនៅក្នុងខឿនសេដ្ឋកិច្ចសកលនាពេលបច្ចុប្បន្ននេះ គឺសហគ្រាសនិមួយៗត្រូវតែម្ចាស់ការស្វែងយល់អំពីតម្រូវការរបស់អ្នកប្រើប្រាស់ ដើម្បីផលិតផលសមស្រប និងស្វែងរកទីផ្សារថ្មី។ អាស្រ័យហេតុនេះ នៅលើពិភពលោកតែងតែមានការតភ្ជាប់ពាណិជ្ជកម្មតភ្ជាប់ទីផ្សារថ្មីត្រូវបានបង្កើតឡើង។ ទោះបីជាភាគច្រើនបណ្ដាប្រទេសបានចូលរួមក្នុងអង្គការពាណិជ្ជកម្មពិភពលោក(WTO) តាមសេចក្តីកំណត់រួម ប៉ុន្ដែនៅតែមានការប្រកួតប្រជែងថ្មីដែលមានលក្ខណៈតំបន់ រវាងបណ្ដាប្រទេស និងទ្វេភាគីត្រូវបានកកើតឡើង ដែល AEC គឺជាមួយក្នុងចំណោម “ការប្រកួតប្រជែង”នោះ។

ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ វៀតណាមចូលរួមយ៉ាងសកម្មលើ “ការប្រកួតប្រជែង” សេដ្ឋកិច្ចអន្ដរជាតិ។ មានកិច្ចព្រមព្រៀងសេដ្ឋកិច្ច ពហុភាគី ទ្វេភាគីជាច្រើនត្រូវបានចរចារ និងចុះហត្ថលេខាជាបន្ដបន្ទាប់ ដើម្បីបើកចេញឱកាសអភិវឌ្ឍន៍ថ្មីសម្រាប់សេដ្ឋកិច្ច នៃប្រទេសជាតិដែលក្នុងនោះបញ្ហាសំខាន់បំផុតគឺបើកទូលាយទីផ្សារថ្មី និងបង្កឱកាសអភិវឌ្ឍន៍ឲ្យសហគ្រាសវៀតណាម។ ហើយសមិទ្ធផលជាសេដ្ឋកិច្ច នៃប្រទេសជាតិក្នុងប៉ុន្មានឆ្នាំកន្លងមក ជាពិសេសគឺក្រោយរយៈពេល១០ឆ្នាំចូលរួមអង្គការពាណិជ្ជកម្មពិភពលោកបានមានការផ្លាស់ប្ដូរយ៉ាងច្បាស់លាស់។ តំលៃពាណិជ្ជកម្មទំនិញនាំចេញ ឆ្នាំ ២០១៦ កើនឡើង ៣,៥ដង បើប្រៀបធៀបនឹងឆ្នាំ២០០៦។ ជញ្ជីងពាណិជ្ជកម្មដែលឱនភាពបានវិលត្រឡប់មកតុលភាព ហើយវៀតណាមបានក្លាយទៅជាប្រទេសនាំចេញខ្លាំងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ប៉ុន្ដែត្រូវទទួលស្គាល់ថា លទ្ធផលដែលទទួលបានមានការរួមចំណែកយ៉ាងសំខាន់របស់បណ្ដាសហគ្រាសមានទុនវិនិយោគមកពីបរទេស។

ដើម្បីឆ្លៀតយកឱកាសមកពីទីផ្សារអន្ដរជាតិ សមាគមសហគ្រាសវៀតណាមត្រូវបុរេសកម្មថែមទៀត ជាបឋមគឺការស្វែងយល់ទីផ្សារបរទេស។ គ្រាន់តែមានសហគ្រាសទើបយល់ច្បាស់ពីសមត្ថភាពរបស់ខ្លួន ស្វែងយល់និងឆ្លៀតយកឱកាសពីទីផ្សារពិភពលោក ជាមួយគ្នានោះ ការសហការយ៉ាងជិតស្និទ្ធថែមទៀតរវាងស្ថាប័ន រដ្ឋ និងសហគ្រាសនានាក្នុងការផ្លាស់ប្ដូរព័ត៌មានទីផ្សារ ជាពិសេសគឺតួនាទីរបស់ទីប្រឹក្សាពាណិជ្ជកម្មត្រូវអនុវត្ដភារកិច្ចឲ្យមានប្រសិទ្ធភាពជាងនេះទៅទៀត។ សមាគមសហគ្រាស និងសហគ្រាសទាំងអស់ចាំបាច់ត្រូវបានផ្ដល់យោបល់ និងចូលរួមដោយផ្ទាល់ក្នុងតួនាទីស្នូលនៃដំណើរការចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្ម។

កិច្ចព្រមព្រៀងនិមួយៗត្រូវបានចុះហត្ថលេខារួចមក ហើយឱកាស និងបញ្ហាប្រឈមត្រូវបានបើកចំហរសម្រាប់ភាគីទាំងពីរ។ ខឿនសេដ្ឋកិច្ចវៀតណាម សហគ្រាសរបស់វៀតណាមត្រូវលើកកម្ពស់សម្ថភាពជានិច្ច ដើម្បីឆ្លៀតយកឱកាសឲ្យបានល្អ និងកាត់បន្ថយឧបសគ្គទាំងអស់នោះ៕

បកប្រែដោយ Pham Diep