ខ្លឹមសារនៃការជួយគាំទ្រពលកនៅតំបន់ជនជាតិភាគតិច
កប.អនឡាញ - មិត្តអ្នកអាន Nguyen Van Toan នៅទីរួមស្រុក Vu Ban ស្រុក Lac Son ខេត្ត Hoa Binh បានសួរថា៖ តើខ្លឹមសារនៃការជួយគាំទ្រពលករនៅតំបន់ភ្នំ តំបន់ជនជាតិភាគតិចទៅធ្វើការក្នុងពេលវេលាកំណត់នៅឯបរទេសតាមកិច្ចសន្យា ដែលអនុវត្តតាមអនុ គម្រោងទី ៣ ក្រោមគម្រោងទី ៥ នៃកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំសម្រាប់ដំណាក់កាល២០២១-2២០២៣ ដំណាក់កាលទី I ចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២៩២៥ ត្រូវបានកំណត់យ៉ាងដូចម្តេច?
ចម្លើយ៖ បញ្ហាដែលអ្នកបានសួរគឺត្រូវបានកំណត់ក្នុងមាត្រា ២៤ នៃសារាចរលេខ 17/2022/TT-BLDTBXH របស់រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច ដូចខាងក្រោមៈ
ក) ជួយគាំទ្រពលករជនជាតិភាគតិច និងពលករជនជាតិ Kinh មកពីគ្រួសារក្រីក្រ និងជិតបន្ទាត់ក្រីក្រ ដែលរស់នៅក្នុងតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដើម្បីចូលរួមក្នុងវគ្គបណ្តុះបណ្តាលលើកកំពស់ជំនាញវិជ្ជាជីវៈ ភាសាបរទេស និងនីតិវិធីធ្វើការនៅឯបរទេសក្រោមកិច្ចសន្យា។
ខ) គាំទ្រការណែនាំ និងពិគ្រោះយោបល់អំពីការងារនៅឯបរទេសក្រោមកិច្ចសន្យាជូនពលករ និងសាច់ញាតិ។
គ) ជួយលើកកំពស់សមត្ថភាពកម្មាភិបាលទទួលបន្ទុកបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេសក្នុងពេលវេលាកំណត់ និងអ្នកឃោសនាតាមមូលដ្ឋានគ្រប់លំដាប់ថ្នាក់ (ខេត្ត ស្រុក ឃុំ ភូមិ)។
បកប្រែដោយ Duy Hoan