គោលនយោបាយ និងការអភិវឌ្ឍ
យកចិត្តទុកដាក់លើការអនុវត្តគោលនយោបាយសម្រាប់អ្នកមានប្រជាប្រិយភាព
កប.អនឡាញ - ដោយកំណត់តួនាទី និងសារៈសំខាន់របស់ក្រុមអ្នកមានប្រជាប្រិយភាពក្នុងរយៈពេលកន្លងមក ស្រុក Dinh Hoa ខេត្ត Thai Nguyen (វៀតណាម) តែងតែយកចិត្តទុកដាក់ចំពោះការអនុវត្តគោលនយោបាយសម្រាប់អ្នកមានប្រជាប្រិយភាព ដូចជាការផ្ដល់ព័ត៌មាន ការផ្តល់ជំនួយសម្ភារៈ ការលើកទឹកចិត្តខាងស្មារតី ការសរសើរ ការផ្តល់រង្វាន់... អាស្រ័យហេតុនេះ បានលើកទឹកចិត្ត និងពង្រីកតួនាទីរបស់អ្នកមានប្រជាប្រិយភាពក្នុងសហគមន៍។
ជាអ្នកមានប្រជាប្រិយភាពម្នាក់នៅភូមិ Dong Dinh ឃុំ Kim Phuong លោក Trieu Thanh Binh ជាជនជាតិ Dao មេភូមិ Dong Dinh តែងតែគិតគូរធ្វើដូចម្ដេចសម្រាប់លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងភូមិ។ ដូច្នេះហើយ បន្ទាប់ពីស្រូបយកចំណេះដឹង និងបច្ចេកទេសដាំព្រៃឈើពីវគ្គបណ្តុះបណ្តាល ក៏ដូចជាព័ត៌មានតាមរយៈសៀវភៅ និងកាសែតរួចមក លោក Trieu Thanh Binh បានកៀរគរប្រជាជននៅក្នុងភូមិបន្ដដាំដើមឈើអែម ដែលជាប្រភេទដើមឈើនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់នៅមូលដ្ឋាន។
ទន្ទឹមនឹងនោះ កៀរគរប្រជាជនចូលរួមចំណែកជាថវិកា និងកម្លាំងពលកម្មដើម្បីកសាងផ្ទះវប្បធម៌ក្នុងភូមិ។ លោក Binh ឲ្យដឹងថា៖ “ដោយមានការយកចិត្តទុកដាក់ពីបក្ស និងរដ្ឋ ជារៀងរាល់សប្តាហ៍ខ្ញុំទទួលបានកាសែត ហើយរៀងរាល់ត្រីមាសទទួលបានឯកសារព័ត៌មានអំពីជនជាតិភាគតិចពីគណៈកម្មាធិការចលនាមហាជននៃគណៈកម្មាធិការបក្សខេត្ត។ អាស្រ័យហេតុនេះ ជួយខ្ញុំរៀនបទពិសោធន៍ គំរូដែលមានប្រសិទ្ធភាព និងរបៀបល្អនៅមូលដ្ឋានដើម្បីណែនាំប្រជាពលរដ្ឋឱ្យធ្វើតាម។
ក្នុងដំណើរការកសាងជនបទថ្មី ឃុំ Kim Phuong បានជំរុញការផ្សព្វផ្សាយ និងចលនាប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានលើកកម្ពស់ស្មារតីសាមគ្គីភាព ខ្លួនទីពឹងខ្លួនក្នុងការអនុវត្តកម្មវិធីគោលដៅជាតិអំពីកសាងជនបទថ្មី និងទីក្រុងស៊ីវិល័យ។ ក្នុងនោះ ចលនាអ្នកមានប្រជាប្រិយភាពធ្វើ និងប្រើប្រាស់ចំណេះដឹងដែលបានចាប់យកមកផ្សព្វផ្សាយដល់ប្រជាជនដើម្បីចូលរួម។ អាស្រ័យហេតុនេះ រហូតមកដល់ពេលនេះ ឃុំបានសម្រេចគោលដៅដែលបានកំណត់។
នៅទីរួមស្រុក Cho Chu ជនជាតិភាគតិចមានចំនួន ៤០%។ នាពេលកន្លងមក ក្រុមអ្នកមានប្រជាប្រិយភាពបានលើកកម្ពស់តួនាទីរបស់ពួកគេដើម្បីចលនាប្រជាជនឱ្យអភិវឌ្ឍសេដ្ឋកិច្ច ការពារបរិស្ថាន អភិរក្ស និងលើកកម្ពស់ទំនៀមទម្លាប់ប្រពៃណី និងលុបបំបាត់ទំនៀមទម្លាប់ហួសសម័យ រួមចំណែកកសាងជនបទថ្មី។ ទទួលបានលទ្ធផលនោះគឺមកពីការយកចិត្តទុកដាក់របស់អាជ្ញាធរមូលដ្ឋានសម្រាប់អ្នកមានប្រជាប្រិយភាព។
លោកស្រី Nong Thi Thom អ្នកមានប្រជាប្រិយភាពនៅទីរួមស្រុក Cho Chu បាននិយាយថា “ជារៀងរាល់ឆ្នាំ យើងបានទៅចូលរួមវគ្គបណ្តុះបណ្តាល និងទៅទស្សនា រៀនសូត្រពីគំរូអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព ហើយទទួលបានការសួរសុខទុក្ខនៅពេលឈឺ ឬ សមាជិកគ្រួសារទទួលមរណភាព ក៏ដូចរបបអាទិភាពផ្សេងទៀត... នេះគឺជាការលើកទឹកចិត្តដែលជួយយើងបំពេញការងារដែលបានប្រគល់ជូន”។
ស្រុក Dinh Hoa បច្ចុប្បន្នមានអ្នកមានប្រជាប្រិយភាពចំនួន ២២៨ នាក់ក្នុងចំណោមជនជាតិភាគតិច។ ដើម្បីលើកទឹកចិត្តស្មារតីអ្នកមានប្រជាប្រិយភាព នាពេលថ្មីៗនេះ ស្រុកបានយកចិត្តទុកដាក់លើការអនុវត្តរបបនិងគោលនយោបាយសម្រាប់អ្នកមានប្រជាប្រិយភាពទាំងនេះ។ ដោយឡែកក្នុងឆ្នាំ ២០២៣ ការិយាល័យជនជាតិស្រុក Dinh Hoa បានរៀបចំកម្មវិធីចុះសួរសុខទុក្ខអ្នកមានប្រជាប្រិយភាពចំនួន ២៥ នាក់ ដែលឈឺ និងគោរពវិញ្ញាណក្ខ័ន្ធអ្នកមានប្រជាប្រិយភាព និងសាច់ញ្ញាត្ដិរបស់ពួកគេចំនួន ៧ នាក់ នៅពេលទទួលមរណភាព និងបានប្រគល់អំណោយជូនអ្នកមានប្រជាប្រិយភាពចំនួន ២១១ នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលមានតម្លៃសរុបជាង ១០០ លានដុង...
លោក Tran Thi Binh ប្រធានការិយាល័យជនជាតិស្រុក Dinh Hoa បានឲ្យដឹងថា៖ “ជារៀងរាល់ឆ្នាំ ការិយាល័យជនជាតិបានធ្វើសេនាធិការជូនថ្នាក់ដឹកនាំស្រុករៀបចំកម្មវិធីសួរសុខទុក្ខ និងប្រគល់អំណោយដល់អ្នកមានប្រជាប្រិយភាពក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក៏ដូចជាអនុវត្តការចុះសួរសុខទុក្ខអ្នកជម្ងឺ និងទទួលមរណភាពស្របតាមបទប្បញ្ញត្តិ; រៀបចំវគ្គហ្វឹកហ្វឺន លើកកម្ពស់តួនាទីរបស់អ្នកមានប្រជាប្រិយភាព ព្រមទាំងរៀបចំជំនួបសំណេះសំណាលនិងផ្តល់ព័ត៌មានដើម្បីបង្កើនសមត្ថភាពក្រុមអ្នកមានប្រជាប្រិយភាព” ។
អនុវត្តទាន់ពេលវេលានូវគោលនយោបាយសម្រាប់អ្នកមានប្រជាប្រិយភាពនៅស្រុក Dinh Hoa យោងតាមសេចក្តីសម្រេចលេខ 28/2023/QD-TTg ចុះថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ ស្ដីពីការវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃសេចក្តីសម្រេចលេខ 12/2018/QD-TTg ចុះថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០១៨ របស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលស្តីពីលក្ខណៈវិនិច្ឆ័យជ្រើសរើស និងទទួលស្គាល់អ្នកមានប្រជាប្រិយភាពក្នុងជនជាតិភាគតិចគឺជាការលើកទឹកចិត្ដ និងជួយអ្នកមានប្រជាប្រិយភាពលើកកម្ពស់តួនាទី និងការទទួលខុសត្រូវរបស់ខ្លួន រួមចំណែកក្នុងការកសាងប្លុកសាមគ្គីភាពក្នុងប្រជាជនទាំងមូល ការកសាងជនបទថ្មី និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន៕
បកប្រែដោយ Pham Diep