ចម្លើយ៖ បញ្ហាដែលអ្នកសួរមានចែងក្នុងសេចក្តីណែនាំលេខ ១៦៨៤/HD-BVHTTDL ចុះថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៣ របស់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ដែលណែនាំអំពីការអនុវត្តគម្រោង “អភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រពៃណីល្អរបស់ជនជាតិភាគតិចផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍" ក្រោមកម្មវិធីលេខ១៧១៩។ មុខសញ្ញាទទួលផលរួមមាន៖

- ខេត្ត ក្រុង ស្រុកមានឃុំ និងភូមិនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ;

- អត្តសញ្ញាណវប្បធម៌ និងបេតិកភណ្ឌរបស់ជនជាតិភាគតិច;

- ជនរួមជាតិភាគតិច សិប្បករជនជាតិភាគតិច;

- កម្មាភិបាល និងនិយោជិកការដែលបំពេញកិច្ចការជនជាតិ និងគោលនយោបាយជនជាតិ;

- វប្បធម៌រូបី និងអរូបីនៃជនជាតិភាគតិច;

- ពិធីបុណ្យប្រពៃណីរបស់ជនជាតិភាគតិច ស្ថាប័នវប្បធម៌នៃតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ;

- សហគ្រាស សហករណ៍ អង្គការសេដ្ឋកិច្ច និងអង្គការសង្គមកិច្ច ដែលប្រតិបត្តិការនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ។

leftcenterrightdel
រូបថតឧទាហរណ៍ (dangcongsan.vn)

* មិត្តអ្នកអាន Vu Thanh Son នៅឃុំ Tram Than ស្រុក Phu Ninh ខេត្ត Phu Tho បានសួរថា៖ តើខ្លឹមសារនៃការកសាងមូលដ្ឋានទិន្នន័យ ដើម្បីបម្រើការផ្ដល់ព័ត៌មានអំពីកិច្ចការបរទេសនៅតាមតំបន់ព្រំដែន ក្នុងការអនុវត្តកម្មវិធីលេខ១៧១៩ ត្រូវបានកំណត់យ៉ាងដូចម្តេច?

ចម្លើយ៖ បញ្ហាដែលអ្នកសួរមានចែងក្នុងប្រការ ៦ នៃសារាចរលេខ ០៣/២០២៣/TT-BTTTT របស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងគមនាគមន៍វៀតណាម ដែលណែនាំអំពីការអនុវត្តខ្លឹមសារមួយចំនួននៃការផ្ដល់ព័ត៌មាន និងផ្សព្វផ្សាយមួយចំនួននៅក្នុងអនុគម្រោងលេខ១ និងអនុគម្រោងលេខ២ ក្រោមគម្រោងលេខ១០ នៃកម្មវិធីលេខ១៧១៩ ដូចខាងក្រោម៖

ក) បង្កើតកម្មវិធី និងមូលដ្ឋានទិន្នន័យព័ត៌មានកិច្ចការបរទេសដែលព្រមៗគ្នា ដើម្បីបម្រើការផ្សព្វផ្សាយ និងការផ្ដល់ព័ត៌មានអំពីកិច្ចការបរទេសសម្រាប់តំបន់ជនជាតិភាគតិចជាប់ព្រំដែន និងការគ្រប់គ្រងរដ្ឋស្ដីពីការផ្ដល់ព័ត៌មានកិច្ចការបរទេស;

ខ) រក្សាទុក និងផ្តល់ទិន្នន័យព័ត៌មានដល់នាយកដ្ឋានព័ត៌មាននិងគមនាគម គណៈកម្មាធិការប្រជាជននៃស្រុកជាប់ព្រំដែន ប៉ុស្តិ៍ការពារព្រំដែននៅខ្សែព្រំដែន នគរបាលថ្នាក់ស្រុក និងនគរបាលថ្នាក់ឃុំ ដើម្បីបម្រើការផ្ដល់ព័ត៌មានកិច្ចការបរទេសនៅតាមព្រំដែន;

គ) រក្សា ប្រតិបត្តិការ និងធ្វើបច្ចុប្បន្នភាពប្រព័ន្ធទិន្នន័យ ដែលបម្រើការផ្ដល់ព័ត៌មានកិច្ចការបរទេសនៅតំបន់ព្រំដែន;

ឃ) ជួលសេវាកម្មព័ត៌មានវិទ្យា ដើម្បីបំពេញភារកិច្ច;

ង) ត្រួតពិនិត្យការប្រើប្រាស់មូលដ្ឋានទិន្នន័យ៕

បកប្រែដោយ Thuy Anh