ក្នុងប៉ុន្មានឆ្នាំកន្លងមក ជាមួយនឹងគោលនយោបាយរបស់បក្ស និងរដ្ឋ ការខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋាន និងប្រជាជនក្នុងការអនុវត្តព្រមៗគ្នានូវដំណោះស្រាយជាច្រើន និងការអនុវត្តយ៉ាងជាក់ស្តែង និងមានប្រសិទ្ធភាពនូវគោលនយោបាយជន​ជាតិជាច្រើនបានជួយ Muong Lat ងើបចេញពីភាពក្រីក្របន្តិចម្តងៗ។

ស្រុក Muong Lat មានផ្ទៃដីសរុបជាង ៨១,២០០ ហិកតា ក្នុងនោះ ដីព្រៃឈើជិត ៧៥,០០០ ហិកតា ដូច្នេះដីផលិតកម្មមានតិចតួចណាស់។ យោងតាមលោក Hoang Van Dung អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Muong Lat ដើម្បីអនុវត្តគោលនយោបាយស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ច សង្គម គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត Thanh Hoa បានចេញសេចក្តីសម្រេចចិត្តលេខ ១១-NQ/TU ចុះថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២២ ស្ដីពីការកសាង និងអភិវឌ្ឍស្រុក Muong Lat ដល់ឆ្នាំ២០៣០ ចក្ខុវិស័យដល់ឆ្នាំ២០៤៥ ក្នុងបំណងបង្កើតមូលដ្ឋានសម្រាប់ស្រុក Muong Lat រីកចម្រើន។ បន្ទាប់មក ស្រុកបានផ្តោតសំខាន់លើការដឹកនាំ ឃោសនានិងចលនាប្រជាជនឲ្យអនុវត្តគោលនយោបាយដែលផ្តល់អាទិភាពដល់ការអភិវឌ្ឍកសិកម្ម-រុក្ខាប្រមាញ់ និងអភិវឌ្ឍការចិញ្ចឹមសត្វ។ ស្រុកក៏បានផ្តោតលើការអភិវឌ្ឍស្រូវដំណើប Cay Noi ដែលជាផលិតផល OCOP លំដាប់ផ្កាយ ៣ ដើម្បីក្លាយជាផលិតផលប្រចាំរបស់មូលដ្ឋាន។

leftcenterrightdel
រូបថតឧទាហរណ៍

បច្ចុប្បន្ននេះ ស្រុកទាំងមូលមានផ្ទៃដីដាំដុះស្រូវប្រមាណ ៨០០ ហិកតា ក្នុងនោះ ផ្ទៃដីដាំស្រូវដំណើប Cay Noi ប្រហែល ៦០០ ហិកតា។ នេះជាពូជស្រូវដំណើបដែលដាំដុះច្រើនជាងគេនៅឃុំ Quang Chieu និងទទួលបានទិន្នផលខ្ពស់។ លោក Ha Van Hoan លេខាគណៈកម្មាធិការបក្សឃុំ Quang Chieu បានឲ្យដឹងថា​ ស្រូវដំណើប Cay Noi គឺជាពូជស្រូវពិសេសនៃមូលដ្ឋាន តម្លៃនៃពូជស្រូវនេះគឺខ្ពស់ជាងពូជស្រូវដទៃទៀត ហើយបង្កើនចំណូលសម្រាប់ប្រជាជន។ នាពេលខាងមុខ ឃុំ Quang Chieu នឹងបន្តសហការជាមួយស្ថាប័នមានសមត្ថកិច្ចក្នុងការស្រាវជ្រាវ និងផលិតស្រូវតាមស្តង់ដារ VietGAP ដែលផ្សារភ្ជាប់នឹងការលក់ផលិតផល រួមចំណែកលើកកំពស់គុណភាព និងម៉ាកស្រូវដំណើប Cay Noi បើកឱកាសដើម្បីរួចផុតពីភាពក្រីក្រសម្រាប់គ្រួសារជាច្រើន។

ដោយសារមានការចូលរួមនៃប្រព័ន្ធនយោបាយទាំងមូលក្នុងការលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ និងកសាងជនបទថ្មី អត្រាគ្រួសារក្រីក្រនៅស្រុក Muong Lat បានថយចុះពីមួយឆ្នាំទៅមួយឆ្នាំ។ នៅចុងឆ្នាំ២០២៣ អត្រាគ្រួសារក្រីក្រនៅស្រុក Muong Lat នឹងមានប្រហែល ៣៩% (ធ្លាក់ចុះ ១៦.៨% បើធៀបនឹងឆ្នាំ២០២១) ក្នុងនោះ ប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់នឹងសម្រេចបានជាង ២៥ លានដុងក្នុងមួយឆ្នាំ។ ផលិតកម្មឧស្សាហកម្ម សំណង់ជាមូលដ្ឋាន និងសេវាកម្មពាណិជ្ជកម្មនៅមូលដ្ឋានកំពុងអភិវឌ្ឍជាបណ្តើរៗ ហេដ្ឋារចនាសម្ព័ន្ធដូចជា អគ្គិសនី ផ្លូវ សាលារៀន ស្ថានីយ៍ ផ្ទះវប្បធម៌... ត្រូវបានវិនិយោគ។ ទន្ទឹមនឹងនោះ សេវាកម្មពាណិជ្ជកម្មក៏អភិវឌ្ឍ បំពេញតម្រូវការផលិតកម្ម និងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនផងដែរ៕

បកប្រែដោយ Thuy Anh