ចម្លើយ៖ បញ្ហាដែលអ្នកសួរមានចែងក្នុងសេចក្តីណែនាំលេខ ១៦៨៤/HD-BVHTTDL ចុះថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៣ របស់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ដែលណែនាំអំពីការអនុវត្តគម្រោង "ការអភិរក្ស និងលើកកម្ពស់តម្លៃវប្បធម៌ ប្រពៃណីល្អរបស់ជនជាតិភាគតិចដែលតភ្ជាប់ជាមួយនឹងការអភិវឌ្ឍទេសចរណ៍" នៃកម្មវិធីគោលដៅជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ជនជាតិភាគតិច និងតំបន់ភ្នំសម្រាប់ដំណាក់កាល ២០២១-២០៣០ ដំណាក់កាលទី១ ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ (កម្មវិធី១៧១៩)។

ជាក់ស្ដែង៖ ប្រាក់ឧបត្ថម្ភសម្រាប់សិប្បករឆ្នើម ៨០០,០០០ ដុង/ថ្ងៃ សិល្បករប្រជាជន ១,០០០,០០០​ ដុង/ថ្ងៃ។ ចំនួនថ្ងៃឧបត្ថម្ភតាមសេចក្តីសម្រេចរបស់ស្ថាប័នដែលត្រូវបានប្រគល់ភារកិច្ច និងការណែនាំជំនាញរបស់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ (ប្រសិនបើមាន) ធានានៅក្នុងវិសាលភាពប៉ាន់ស្មានដែលកំណត់ដោយស្ថាប័នមានសមត្ថកិច្ច។

leftcenterrightdel
រូបថតឧទាហរណ៍៖ dangcongsan.vn

*មិត្តអ្នកអាន Vu Mai Hoa នៅឃុំ Vinh Hoa ទីក្រុង Tan Chau ខេត្ត An Giang បានសួរថា៖ តើខ្លឹមសារព័ត៌មានអំពីកិច្ចការបរទេសនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំក្នុងការអនុវត្តកម្មវិធីលេខ ១៧១៩ ត្រូវបានកំណត់យ៉ាងដូចម្ដេច?

ចម្លើយ៖ បញ្ហាដែលអ្នកសួរមានចែងក្នុងប្រការ ២ មាត្រា ៥ នៃសារាចរណែនាំលេខ ០៣/២០២៣/TT-BTTTT របស់រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងសារគមនាគមន៍ ដែលណែនាំអំពីការអនុវត្តខ្លឹមសារមួយចំនួនស្តីពីការផ្ដល់ព័ត៌មាន និងផ្សព្វផ្សាយនៅក្នុងអនុគម្រោងទី ១ និងអនុគម្រោងទី ២ របស់គម្រោងទី ១០ នៃកម្មវិធីលេខ១៧១៩ ដូចខាងក្រោម៖

- ផ្សព្វផ្សាយគោលនយោបាយ គោលការណ៍ និងទស្សនៈរបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋក្នុងការគ្រប់គ្រង និងការពារអធិបតេយ្យភាពទឹកដី និងសន្តិសុខព្រំដែនជាតិ កសាងព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ រួមចំណែកពង្រឹងជំនឿទុកចិត្តលើបក្ស និងរដ្ឋរបស់ប្រជាជន ធានាសមភាព សាមគ្គីភាព ការគោរព និងជួយគ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍរវាងជនជាតិ ជាពិសេសនៅតាមតំបន់ព្រំដែន រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃមូលដ្ឋាន និងប្រទេសជាតិ;

- ផ្សព្វផ្សាយសក្តានុពល ប្រៀបខ្លាំង និងគោលនយោបាយទាក់ទាញការវិនិយោគនៅតំបន់ជនជាតិភាគតិច តំបន់ភ្នំ និងតំបន់ព្រំដែន តម្លៃអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់សហគមន៍បណ្តាជនជាតិភាគតិច និងតំបន់ភ្នំជាប់ព្រំដែន ទាក់ទងនឹងការអភិវឌ្ឍទេសចរណ៍;

- ផ្សព្វផ្សាយអំពីសមិទ្ធផលរបស់វៀតណាមក្នុងការការពារ និងការលើកកម្ពស់សិទ្ធិមនុស្សនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំជាប់ព្រំដែន ស្ថានភាពឧក្រិដ្ឋកម្មនៅតំបន់ព្រំដែន ឧក្រិដ្ឋកម្មបច្ចេកវិទ្យាខ្ពស់ ដើម្បីបង្កើនការប្រុងប្រយ័ត្នសម្រាប់ជនរួមជាតិ ប្រយុទ្ធប្រឆាំងនឹងព័ត៌មាន និងទស្សនៈខុសឆ្គង អរិភាពតាមអ៊ីនធឺណែត ដើម្បីបែងចែក និងបំផ្លិចបំផ្លាញមហាសាមគ្គីជាតិនៅតំបន់ព្រំដែន ការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់បក្ស និងរដ្ឋវៀតណាមក្នុងការធានាសិទ្ធិរបស់ជនជាតិភាគតិច និងប្រជាជននៅតំបន់ភ្នំ៕

បកប្រែដោយ Thuy Anh