អនុវត្តតាមសេចក្តីណែនាំលេខ ១៩-CT/TW ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ របស់គណៈលេខាមជ្ឈិមបក្សស្តីពីការពង្រឹងការងារនៅតំបន់ជនរួមជាតិខ្មែរក្នុងស្ថានភាពថ្មី ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិខេត្ត Bac Lieu បានអនុវត្ដយ៉ាងល្អនូវតួនាទីជាមជ្ឈមភាពនៃសាមគ្គីភាព លើកទឹកចិត្ដជនរួមជាតិខ្មែរ បង្កបង្កើនផលយ៉ាងសកម្ម និងលើកកម្ពស់ជីវភាពរស់នៅ ដោយហេតុនេះ បង្កើតជំហានអភិវឌ្ឍន៍ថ្មីក្នុងសហគមន៍ជនជាតិ និងសាសនា។

លើកតម្កើងទំនៀមទម្លាប់ “រស់នៅល្អខាងផ្លូវលោក ផ្លូវធម៌” សមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិខេត្ត Bac Lieu បានណែនាំព្រះសង្ឃ អាចារ្យ (អ្នកដែលសិក្សាធម៌បួស និងមានចំណេះដឹងទូលំទូលាយនិងជ្រាលជ្រៅអំពីព្រះពុទ្ធសាសនា និងព្រពៃណី ទំនៀមទម្លាប់របស់ជនជាតិខ្មែរ) និងពុទ្ធសាសនិក បានអនុវត្តបានល្អនូវលក្ខន្ដិកៈរបស់សមាគម  គោលការណ៍ និងគោលនយោបាយរបស់បក្សនិងច្បាប់របស់រដ្ឋ។

ព្រះតេជគុណ Huu Hinh ប្រធានសមាគមសមាគ្គីព្រះសង្ឃស្នេហាជាតិខេត្ត Bac Lieu ឲ្យដឹងថា៖ “ក្នុងរយៈពេលកន្លងមក សមាគមនិងវត្តអារាមតែងតែចូលរួមយ៉ាងសកម្មនូវចលនាប្រឡងប្រណាំងស្នេហាជាតិ និងការចលនាដែលរៀបចំដោយរណសិរ្សមាតុភូមិ សហការលើកកំពស់តួនាទីរបស់បណ្ដាសាសនាក្នុងការចូលរួមការពារបរិស្ថាន និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

leftcenterrightdel
ព្រះតេជគុណ Ly Sa Mouth (ឈរទីបី ពីខាងស្តាំ) និងតំណាងអាជ្ញាធរមូលដ្ឋានបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពាននៅភូមិ Vinh Loc ឃុំ Vinh Phu Dong ស្រុក Phuoc Long ខេត្ត Bac Lieu

អនុវត្តតាមចលនា “ប្រជាពលរដ្ឋទាំងមូលការពារសន្តិសុខមាតុភូមិ” សមាគមបានសហការបង្កើតក្រុមគ្រប់គ្រងដោយខ្លួនឯង និងក្លឹប​ "កសាងភាពវិជ្ជមានទាំងបីក្នុងចំណោមប្រជាពលរដ្ឋខ្មែរ"... ទន្ទឹមនឹងនោះ សមាគមក៏តែងតែចូលរួមជាទៀងទាត់ រួមចំណែកគាំទ្រកម្មវិធីកសាងជនបទថ្មី; រួមដៃគ្នាជួយជនក្រីក្រ សិស្សជួបការលំបាក... ដោយមានតម្លៃសរុបជាង ១២,៤​ពាន់លានដុង”។

ជាបុគ្គលជាទីគោរពស្រលាញ់របស់ពុទ្ធសាសនិក និងទទួលបានការទុកចិត្តពីអាជ្ញាធរមូលដ្ឋាន ទោះបីជាមានអាយុ ៧៥ ឆ្នាំក៏ដោយក៏ព្រះតេជគុណ Ly Sa Mouth អតីតប្រធានសមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិខេត្ត Bac Lieu បច្ចុប្បន្នជាព្រះចៅអធិការវត្ត Dia Muong (ភូមិ  Vinh Loc ឃុំ Vinh Phu Dong ស្រុក Phuoc Long) នៅតែចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសប្បុរសធម៌និងសន្តិសុខសង្គមរបស់មូលដ្ឋាន ជាពិសេសការសាងសង់ផ្ទះសប្បុរសធម៌ជូនប្រជាពលរដ្ឋខ្មែរ។

មកដល់ពេលនេះ ព្រះតេជគុណ Ly Sa Mouth បានកៀរគរសាងសង់ផ្ទះសប្បុរសធម៌ជាង ៨០ ខ្នង ដើម្បីផ្តល់ជូនគ្រួសារជនជាតិខ្មែរដែលមានជីវភាពរស់នៅជួបការលំបាក។ នៅពេលស្រុក Phuoc Long អនុវត្តកម្មវិធីកសាងជនបទថ្មី ព្រះតេជគុណ Ly Sa Mouth បានកៀងគរប្រជាពលរដ្ឋកសាងជនបទថ្មី និងបរិច្ចាគដីរាប់ម៉ឺនម៉ែត្រការ៉េ ដើម្បីធ្វើផ្លូវជនបទ; អំពាវនាវឲ្យ​អង្គការសប្បុរសធម៌នានាដើម្បីផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុដើម្បីកែលម្អ និងពង្រីកផ្លូវថ្នល់ និងសាងសង់ស្ពានក្នុងបំណង​សម្រួល​ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

លោកស្រី Nguyen Ngoc Thuy ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិស្រុក Phuoc Long ឲ្យដឹងថា៖ “ព្រះតេជគុណ Ly Sa Mouth គឺជាគំរូល្អសម្រាប់ប្រជាពលរដ្ឋធ្វើតាម។ ពីការផ្សព្វផ្សាយគោលការណ៍របស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋដល់ជនរួមជាតិខ្មែរ និងការងារសប្បុរសធម៌សង្គម កសាងជនបទថ្មី... ព្រះតេជគុណសុទ្ធបានចូលរួមយ៉ាងសកម្ម”។

ជាមនុស្សម្នាក់មានប្រជាប្រិយភាពក្នុងចំណោមជនរួមជាតិខ្មែរ ព្រះតេជគុណ  Tang Sa Vong ព្រះចៅអធិការវត្ត Cai Gia Chot (ឃុំ Hung Hoi ស្រុក Vinh Loi) តែងតែយកចិត្ដទុកដាក់លើការផ្សព្វផ្សាយ និងគៀងគរពុទ្ធសាសនិកឲ្យគោរពច្បាប់យ៉ាងម៉ឺងម៉ាត់ មិនប្រកាន់អបិយជំនឿងប់ងុល កុំស្តាប់តាមមនុស្សអាក្រក់។ ព្រះតេជគុណ Tang Sa Vong ក៏បានសម្របសម្រួលជាមួយនឹងអាជ្ញាធរមូលដ្ឋានក្នុងបង្កើតក្លឹប "កសាងភាពវិជ្ជមានទាំងបីក្នុងចំណោមប្រជាពលរដ្ឋខ្មែរ" និងចូលរួមផ្សព្វផ្សាយ និងអប់រំយុវជន...

ព្រះតេជគុណ Tang Sa Vong ឲ្យដឹងថា៖ "បើយើងចង់បានសាសនាល្អ ព្រះសង្ឃ និងពុទ្ធសាសនិកត្រូវរក្សាសីលរបស់ព្រះពុទ្ធ បង្ហាញស្មារតីមេត្តា និងសង្គ្រោះទុក្ខ តាមរយៈសកម្មភាពដែលមានផលប្រយោជន៍ដល់មនុស្ស ចេះលះបង់ខ្លួនឯងដើម្បីសេចក្តីសុខ និងសុភមង្គលសម្រាប់គ្រប់ៗគ្នា គ្រប់គ្រសារ និងសន្តិភាពនៃមាតុភូមិនិងប្រទេសជាតិ។ ដោយមានទំនួលខុសត្រូវរបស់ខ្លួន ព្រះសង្ឃក្នុងចំណោមជនរួមជាតិខ្មែរ នឹងបន្តលើកកម្ពស់ស្មារតីសាមគ្គីភាពជាតិ អភិវឌ្ឍន៍សេដ្ឋកិច្ចនិងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទប្បញ្ញត្តិនៃច្បាប់ រួមចំណែករក្សាសុខសន្តិភាពនៅភូមិ ស្រុក និងកសាងខេត្ដ Bac Lieu ឱ្យកាន់តែរីកចម្រើន និងស្រស់ស្អាត"៕

បកប្រែដោយ Pham Diep