រក្សាចិត្តឲ្យរឹងមាំ និងដើរតាមលោកអ៊ំហូជានិច្ច
កប.អនឡាញ - ចំពោះជនជាតិភាគតិចនិយាយដោយឡែក និងប្រជាជនវៀតណាមទាំងមូលនិយាយរួម ក្នុងដួងចិត្តរបស់មនុស្សម្នាក់ៗតែងតែជឿជាក់ និងប្តេជ្ញាចិត្តមុតមាំលើមាគ៌ាដែលបក្ស និងអ៊ំហូ បានជ្រើសរើស ខិតខំឥតឈប់ឈរដើម្បីកសាងជីវភាពរស់នៅប្រកបដោយភាពរុងរឿង និងសុភមង្គល ប្រទេសកាន់តែសម្បូរ និងរឹងមាំ។
ខាងក្រោមនេះជាការលើកឡើងរបស់លោកវរសេនីយ៍ឯក Uong Dinh Tan មេបញ្ជាការអង្គភាពសេដ្ឋកិច្ច-ការពារជាតិលេខ ៣៣៧ យោធភូមិភាគទី៤ ចែករំលែកអំពីការផ្សារភ្ជាប់កម្មវិធីគោលដៅជាតិជាមួយនឹងការអនុវត្តល្អនូវពាក្យប្រៀនប្រដៅរបស់អ៊ំហូ។
អង្គភាពសេដ្ឋកិច្ច ការពារជាតិលេខ ៣៣៧ បំពេញភារកិច្ចកសាងតំបន់សេដ្ឋកិច្ច ការពារជាតិ Khe Sanh នៅលើភូមិសាស្រ្តឃុំព្រំដែនចំនួន ១៣ តំបន់ដាច់ស្រយាលនៃស្រុក Huong Hoa និងស្រុក Dakrong (ខេត្ត Quang Tri)។
    |
 |
កម្មាភិបាលនៃបញ្ជាការដ្ឋានយោធាស្រុក Dak Mil (ខេត្ត Dak Nong) ផ្លាស់ប្តូរបទពិសោធន៍ក្នុងការថែទាំកាហ្វេជាមួយគ្រួសារជនជាតិភាគតិចនៅឃុំ Dak N'Drot |
អង្គភាពសេដ្ឋកិច្ច ការពារជាតិលេខ ៣៣៧ បំពេញភារកិច្ចកសាងតំបន់សេដ្ឋកិច្ច ការពារជាតិ Khe Sanh នៅលើភូមិសាស្រ្តឃុំព្រំដែនចំនួន ១៣ តំបន់ដាច់ស្រយាលនៃស្រុក Huong Hoa និងស្រុក Dakrong (ខេត្ត Quang Tri)។
ស្រូបយកការប្រៀនប្រដៅរបស់លោកអ៊ំហូថា៖ “បើការធ្វើចលនាមហាជនមិនល្អ គឺនាំឱ្យអ្វីៗក៏មិនល្អទេ ការធ្វើចលនាមហាជនល្អ គឺនាំឱ្យអ្វីៗក៏ទទួលបានជោគជ័យ”។ ក្នុងប៉ុន្មានឆ្នាំកន្លងមក អង្គភាពសេដ្ឋកិច្ច ការពារជាតិលេខ ៣៣៧ បានអនុវត្តគម្រោងសេដ្ឋកិច្ច ការពារជាតិប្រកបដោយប្រសិទ្ធភាព ជាពិសេសការអនុវត្តកម្មវិធីគោលដៅជាតិដើម្បីជួយដល់ជនរួមជាតិភាគតិច។
ចាប់ពីឆ្នាំ២០២២ រហូតមកដល់បច្ចុប្បន្ន អង្គភាពសេដ្ឋកិច្ចការពារជាតិលេខ៣៣៧ បានសម្របសម្រួលជាមួយគណៈកម្មាធិការបក្ស និងអាជ្ញាធរដែនដី ដើម្បីស្ទង់មតិអំពីតម្រូវការ និងផ្តល់កូនឈើ និងពូជសត្វពាហនៈ ព្រមទាំងកសាងគំរូជាច្រើនដូចជា ការចិញ្ចឹមគោ ពពែ និងជ្រូក… និងគំរូដាំដុះដំណាំស្រូវទឹក និងការផលិតមីសួ ជួយប្រជាជនអភិវឌ្ឍសេដ្ឋកិច្ច លុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ។
មកដល់ពេលនេះ អង្គភាពបានផ្តល់គោ ពពែ និងជ្រូកចំនួន ១,៩៥២ ក្បាល គ្រាប់ពូជស្រូវ ៧.៤; ជីចំនួន ៤.១៣ តោន និងឧបករណ៍ផលិតចំនួន ៣២២ សម្រាប់គ្រួសារចំនួន ១.៧០៤។ ទន្ទឹមនឹងនោះ អង្គភាពក៏បានបង្កើតក្រុមការងារជាមួយកម្មាភិបាលស្ម័គ្រចិត្ត បុគ្គលិក និងបញ្ញវន្តវ័យក្មេង ដើម្បីណែនាំដោយផ្ទាល់ និងជួយដល់ប្រជាពលរដ្ឋក្នុងការសាងសង់ជង្រុក អភិវឌ្ឍតំបន់ផ្គត់ផ្គង់វត្ថុធាតុដើម និងស្បៀងអាហារ។
ទន្ទឹមនោះបង្កើតក្រុមការងារឃោសនា បំផុសបំផុលប្រជាពលរដ្ឋឲ្យគោរពតាមគោលនយោបាយ និងច្បាប់របស់បក្សឲ្យបានម៉ឺងម៉ាត់ លុបបំបាត់ចោលនូវរាល់ទំនៀមទំលាប់ហួសសម័យ និងការជួញដូរ និងដឹកជញ្ជូនគ្រឿងញៀន ចលនាឱ្យជនរួមជាតិមិនស្តាប់តាមពួកមនុស្សអាក្រក់ ញុះញង់ ឬកេងប្រវ័ញ្ច កុំប្រកាន់សាសនាអាក្រក់…
អនុវត្តកម្មវិធី "ផ្តល់ជំនួយឱ្យកុមារទៅសាលារៀន" ដោយផ្សារភ្ជាប់ជាមួយការងារលើកទឹកចិត្តរៀនសូត្រសិក្សានៅតំបន់នោះដោយមានថវិកាពីការសន្សំប្រាក់របស់កម្មាភិបាល បុគ្គលិក បញ្ញវន្តយុវជនស្ម័គ្រចិត្ត អង្គភាពបានទទួលចិញ្ចឹម និងឧបត្ថម្ភដល់កុមារកំព្រា កុមារក្រីក្រចំនួន ៥៨ នាក់ដោយចំណាយថវិកាចំនួន ៥១៨.៦លានដុង។ មកដល់ពេលនេះ គំរូទាំងនេះចាប់ផ្តើមបាននាំមកនូវប្រសិទ្ធភាពខ្ពស់ ជួយប្រជាពលរដ្ឋមានប្រាក់ចំណូលជាប្រចាំ ត្រូវបានប្រជាពលរដ្ឋជឿទុកចិត្ត និងទទួលបានការវាយតម្លៃខ្ពស់ពីអាជ្ញាធរដែនដី។ អាស្រ័យហេតុនេះបានចូលរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងសាមគ្គីភាព ជិតស្និទ្ធរវាងកងទ័ព និងប្រជាជន រួមចំណែកដល់ការសម្រេចបានជោគជ័យនូវរាល់ភារកិច្ចដែលបានកំណត់។
បកប្រែដោយ Minh Trung