ចម្លើយ៖ បញ្ហាដែលអ្នកសួរមានចែងក្នុងសេចក្តីណែនាំលេខ 1684/HD-BVHTTDL ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ របស់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ដែលណែនាំការអនុវត្តគម្រោង “ការអភិរក្ស និងពង្រីកតម្លៃវប្បធម៌ ប្រពៃណីល្អរបស់ជនជាតិភាគតិចដែលតភ្ជាប់ជាមួយការអភិវឌ្ឍទេសចរណ៍” ក្នុងកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០៣០ ដំណាក់កាលទី១ ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥។ មុខសញ្ញាទទួលផលមានដូចខាងក្រោម៖

- ស្ថាប័ន អង្គការ អង្គភាពនិងបុគ្គលដែលមានសមត្ថភាព និងលក្ខខណ្ឌក្នុងការអនុវត្តកម្មវិធីស្រាវជ្រាវវិទ្យាសាស្ត្រស្តីពីវប្បធម៌ជនជាតិភាគតិច;

- ធុរកិច្ច សហករណ៍ អង្គការសេដ្ឋកិច្ច និងអង្គការសង្គមដែលប្រតិបត្តិការនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ។

- សិប្បករជនជាតិភាគតិច និងជនរួមជាតិភាគតិច;

-កម្មាភិបាល និងនិយោជិកដែលបំពេញការងារជនជាតិ និងគោលនយោបាយជនជាតិ។

leftcenterrightdel
រូបថតឧទាហរណ៍ (dangcongsan.vn)

* មិត្តអ្នកអាន Tran Van Son នៅឃុំ Trung Binh ស្រុក Tran De ខេត្ត Soc Trang បានសួរថា៖ តើលក្ខណៈវិនិច្ឆ័យសម្រាប់កំណត់ភូមិមានស្ថានភាពលំបាកខ្លាំងតាមកម្រិតនៃការអភិវឌ្ឍក្នុងដំណាក់កាល ២០២១-២០២៥ ត្រូវបានកំណត់យ៉ាងដូចម្ដេច?

ចម្លើយ៖ បញ្ហាដែលអ្នកសួរត្រូវបានបញ្ជាក់នៅក្នុងមាត្រា ៦ នៃសេចក្តីសម្រេចលេខ 33/2020/QD-TTg របស់នាយករដ្ឋមន្ត្រី ដូចតទៅ៖

ភូមិដែលមានការលំបាកខ្លាំងនៅក្នុងតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ គឺជាភូមិមានគ្រួសារជនជាតិភាគតិចស្រូបយក ១៥% ឡើងទៅនៃចំនួនគ្រួសារសរុបដែលរស់នៅប្រកបដោយស្ថិរភាពក្នុងសហគមន៍ និងបំពេញតាមលក្ខណៈវិនិច្ឆ័យមួយក្នុងចំណោមលក្ខខណ្ឌពីរដូចខាងក្រោម៖

១. មានអត្រាភាពក្រីក្រ ២០% ឡើងទៅ (ជាពិសេសសម្រាប់តំបន់ដីសណ្ដទន្លេ Cuu Long៖ អត្រានៃភាពក្រីក្រមាន ១៥% ឡើងទៅ ឬមានគ្រួសារជាង ៣០ ដែលជាគ្រួសារជនជាតិភាគតិចក្រីក្រ)។

២. មានអត្រាភាពក្រីក្រពី ១៥% ដល់ក្រោម ២០% (តំបន់ដីសណ្ដទន្លេ Cuu Long មានអត្រាភាពក្រីក្រពី ១២% ទៅក្រោម ១៥%) និងមានលក្ខណៈវិនិច្ឆ័យមួយក្នុងចំណោមវិនិច្ឆ័យដូចខាងក្រោម៖

ក) មានគ្រួសារក្រីក្រជាង ៦០% ដែលគឺជាគ្រួសារជនជាតិភាគតិចក្នុងចំណោមគ្រួសារក្រីក្រសរុបនៅក្នុងភូមិ;

ខ) មិនមានផ្លូវពីភូមិទៅកណ្ដលឃុំ ឬមានផ្លូវ ប៉ុន្តែមានភាពពិបាកខ្លាំងក្នុងការធ្វើដំណើរ ជាពិសេសនៅរដូវវស្សា;

គ) មិនមានអគ្គិសនីពីប្រព័ន្ធបណ្តាញជាតិ ឬមានអគ្គិសនីប្រើប្រាស់ ប៉ុន្តែគ្រួសារជាង ៣០% ដែលមិនទាន់បានប្រើប្រាស់អគ្គិសនីពីប្រព័ន្ធបណ្តាញជាតិ៕

បកប្រែដោយ Thuy Anh