ចាកចេញពីទីក្រុង ត្រឡប់មកភូមិវិញដើម្បីផ្តើមអាជីវកម្ម

យោងតាមលោកស្រី Vu Thi Hoa អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Xin Man បានឲ្យដឹងថា នៅស្រុក Xin Man ជនជាតិភាគតិចស្រូបអត្រា​ ៩៤.២% នៃចំនួនប្រជាជន ហើយអត្រានៃភាពក្រីក្ររបស់ស្រុកមានកម្រិតខ្ពស់គឺ ៥៨.៨២% (គ្រួសារក្រីក្រមានចំនួន ៤៤.៩១% គ្រួសារបន្ទាត់នៃភាពក្រីក្រមានចំនួន ១៣.៩១%...។ ដោយសារលក្ខខណ្ឌសេដ្ឋកិច្ចនៅមូលដ្ឋានជួបការលំបាកជាច្រើន ដូច្នេះយុវជនបានចាកចេញពីមូលដ្ឋានដើម្បីរកការងារធ្វើ។   ពួកគាត់តែងតែ "ទៅធ្វើការនៅក្រុមហ៊ុន" - នៅទីក្រុងឬខេត្តផ្សេងទៀតដើម្បីធ្វើការនៅក្នុងតំបន់ឧស្សាហកម្ម ឬទៅធ្វើការយកលុយផ្ញើទៅគ្រួសារ។ ជម្រើសនេះបានមកពីលសកម្មភាពផលិតកសិកម្មក្នុងនៅមូលដ្ឋានមានប្រសិទ្ធភាពទាប ហើយមិនអាចជួយប្រជាជនរួចផុតពីភាពក្រីក្រឡើយ។

ក្នុងចំណោមអ្នកដែលធ្វើការនៅឆ្ងាយផ្ទះមានអ្នកស្រី Chang Thi Ngoc កើត ឆ្នាំ ១៩៩៤ ជនជាតិ Nung នៅឃុំ Nan Ma ស្រុក Xin Man។ បន្ទាប់ពីរៀបការនិងមានកូនតូចៗ ជីវភាពរស់នៅរបស់អ្នកស្រី Chang Thi Ngoc និងស្វាមីជួបការលំបាកខ្លាំង។ បន្ទាប់ពីគិតគូ ប្ដីប្រពន្ធសម្រេចចិត្តទុកកូនឱ្យនៅផ្ទះជាមួយយាយតាមើលថែ បន្ទាប់មកក៏នាំគ្នាទៅទីក្រុង Ha Giang ដើម្បីធ្វើការ។ បន្តាប់ពីបញ្ចប់ការងារ ត្រឡប់មកផ្ទះជួល អ្នកស្រី Chang Thi Ngoc នឹកដល់កូនៗយ៉ាងខ្លាំង។ គាត់ចង់បាននៅផ្ទះមើលថែកូនដោយខ្លួនឯង និងនាំកូនទៅសាលារៀនជារៀងរាល់ថ្ងៃ...

leftcenterrightdel
អ្នកស្រី Chang Thi Ngoc អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារបន្ទាប់ពីបានទទួលពូជពពែ និងចូលរួមវគ្គបណ្តុះបណ្តាលពីអង្គការ Plan

នៅខែសីហា ឆ្នាំ ២០២២ អ្នកស្រី Chang Thi Ngoc បានត្រឡប់មកស្រុកកំណើតវិញ នៅពេលដែលអង្គការ Plan International វៀតណាម (ហៅកាត់ថា Plan) អនុវត្តគម្រោង “បង្កើនសិទ្ធិអំណាចអភិវឌ្ឍសេដ្ឋកិច្ចសម្រាប់យុវជនជនជាតិភាគតិចនៅខេត្ដ Ha Giang និងខេត្ដ Lai Chau” អស់រយៈពេលជាងមួយឆ្នាំ។ Nan Ma, Ta Nhiu និង Nam Dan គឺជាឃុំចំនួន ៣ នៃស្រុក Xin Man ដែលចូលរួមក្នុងគម្រោងរបស់ Plan។ គោលដៅរបស់ Plan គឺជួយយុវជនដែលចូលរួមក្នុងគម្រោងបង្កើនប្រាក់ចំណូល ហើយសំខាន់ជាងនេះទៅទៀតគឺការលើកកម្ពស់ការយល់ដឹងអំពីការអភិវឌ្ឍសេដ្ឋកិច្ច  និងលើកកម្ពស់សមភាពយេនឌ័រ។ នោះក៏ជាចំណុចចាប់ផ្តើមសម្រាប់ Chang Thi Ngoc អភិវឌ្ឍន៍សេដ្ឋកិច្ចនៅលើស្រុកកំណើត។

អ្នកស្រី Chang Thi Ngoc បានរៀបរាប់ថា “ខ្ញុំបានទទួលពូជពពែមួយក្បាល បន្ទាប់ពីចូលរួមគម្រោងរបស់ Plan កាលពីខែធ្នូ ឆ្នាំ ២០២២។បន្ទាប់មកខ្ញុំសន្សំប្រាក់ដើម្បីទិញពពែពីរក្បាលបន្ថែមទៀត។ បច្ចុប្បន្ន ហ្វូងពពែរបស់គ្រួសារខ្ញុំបានកើនឡើងដល់ ៨ ក្បាល។ នៅចុងឆ្នាំនេះ ដោយសារការលក់ពពែ គ្រួសារខ្ញុំនឹងមានលុយច្រើន"។ មិនត្រឹមតែបានផ្ដល់ពូជពពែក្នុងអំឡុងពេលចូលរួមគម្រោង អ្នកស្រី Chang Thi Ngoc ក៏បានចូលរួមវគ្គបណ្តុះបណ្តាលការចិញ្ចឹមសត្វ ជំនាញគណនេយ្យសេដ្ឋកិច្ចគ្រួសារ និងជំនាញទីផ្សារដើម្បីស្វែងរកផ្សារលក់ផលិតផល… រួមជាមួយការចិញ្ចឹមពពែផងដែរ អ្នកស្រី Chang Thi Ngoc ក៏ចិញ្ចឹមក្របី ជ្រូក និងមាន់ ប្រាក់ចំណូលគ្រួសាររបស់គាត់កាន់តែមានស្ថិរភាព ជួយឱ្យគាត់កាន់តែមានទំនុកចិត្តលើផ្លូវដែលបានជ្រើសរើស...

ខិតខំប្រឹងប្រែងដើម្បីគោលដៅ "ក្លាយជាអ្នកមាននៅស្រុកកំណើត"

យោងតាមលោក Duong Van Tuy ប្រធានការិយាល័យអង្គការ Plan តំបន់ Ha Giang គម្រោង "បង្កើនសិទ្ធិអំណាចអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់យុវជនជនជាតិភាគតិចនៅខេត្ដ Ha Giang និងខេត្ដ Lai Chau" សំដៅផ្តល់វគ្គបណ្តុះបណ្តាលពាក់ព័ន្ធលើវិស័យកសិកម្ម ការចិញ្ចឹមសត្វ និងការផ្ដើមអាជីវកម្ម ដើម្បីជួយយុវជនមានជំនាញ និងចំណេះដឹង និងបង្កើនប្រាក់ចំណូល។ សមោសភាពចូលរួមគម្រោងគឺជាយុវជនដែលមានអាយុចន្លោះពី ១៥ ទៅ ៣០ឆ្នាំ ស្ថិតក្នុងចំណោមគ្រួសារក្រីក្រ គ្រួសារដែលមានស្ថានភាពលំបាកខ្លាំង គ្រួសារដែលមានជនពិការ កុមារ និងស្ត្រី។

leftcenterrightdel
វាលបន្លែសរីរាង្គរបស់អ្នកស្រី Chang Thi Cham នៅឃុំ Ta Nhiu ស្រុក Xin Man ត្រូវបានកម្មាភិបាលនៃអង្គការ Plan ណែនាំការដាំដុះ

"បន្ទាប់ពីអនុវត្តរយៈពេល ៣ ឆ្នាំ (ចាប់ពីខែមីនា ឆ្នាំ ២០២១ ដល់ខែកុម្ភៈ ឆ្នាំ ២០២៤) យុវជនចូលរួមវគ្គបណ្តុះបណ្តាលដាំដុះ និងចិញ្ចឹមសត្វក្នុងមួយឆ្នាំមានចំនួន ១,០៤០  នាក់។ គម្រោង Plan មិនត្រឹមតែជួយយុវជន Xin Man បង្កើនប្រាក់ចំណូលប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់ស្រុកលើការអភិវឌ្ឍសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។ លោកស្រី Vu Thi Hoa អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Xin Man បានចែករំលែកថា អ្វីដែលសំខាន់ជាងនេះ​ទៀតនោះគឺគម្រោងបានជួយយុវជនផ្លាស់ប្តូរការយល់ដឹង  ម្ចាស់ការនិងប្រើប្រាស់ចំណេះដឹងដែលបានសិក្សាដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច។

leftcenterrightdel
លោក Duong Van Tuy ប្រធានការិយាល័យនៃអង្គការ Plan តំបន់ Ha Giang ចែករំលែកអំពីគម្រោងនៅស្រុក Xin Man

“ដោយមានការជួយជ្រោមជ្រែងពីអង្គការ Plan រួមជាមួយនឹងការប្តេជ្ញាចិត្តខាងនយោបាយនិងការរួមចំណែកពីគណៈកម្មាធិការបក្ស អាជ្ញាធរស្រុក និងឃុំ មុខមាត់និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងឃុំគម្រោងទាំង៣ មានការផ្លាស់ថ្មីជាវិជ្ជមានជាច្រើន។ ជាពិសេស គម្រោងរបស់អង្គការ Plan បានរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារក្នុងស្រុក។ នៅក្នុងឃុំដែលអនុវត្តគម្រោងនេះ ប្រជាពលរដ្ឋបានចេះរបៀបធ្វើសេដ្ឋកិច្ច បង្កើនប្រាក់ចំណូលគ្រួសារ ហើយមិនមានផ្នត់គំនិតពឹងផ្អែកដូចពីមុនទៀតទេ។ ដោយឈរលើមូលដ្ឋាននោះ ស្រុកបានពង្រីកវិធីសាស្ត្រខាងលើទៅកាន់ឃុំផ្សេងៗក្នុងស្រុក”៕

បកប្រែដោយ Pham Diep