ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានការយកចិត្តទុកដាក់របស់បក្ស រដ្ឋ និងការណែនាំរបស់គណៈកម្មាធិការបក្សខេត្ត និងគណៈកម្មាធិការប្រជាជនខេត្ត គោលនយោបាយសន្តិសុខសង្គមសម្រាប់ជនជាតិចាមទទួលបានលទ្ធផលគួរឱ្យកត់សរសើរ ហើយមុខមាត់ ជីវភាពជនបទមានការរីកចម្រើន កាន់តែមានស្ថិរភាពកាន់តែខ្លាំង។

leftcenterrightdel
អត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជនជាតិចាម តែងតែត្រូវបានអភិរក្ស និងផ្សព្វផ្សាយ

មុខមាត់ថ្មីនៃជនបទ

ជនរួមជាតិចាម ខេត្ត An Giang រស់នៅប្រមូលផ្តុំនៅ ៥ ​​លើ១១ ស្រុក ទីប្រជុំជន និងទីក្រុង (Long Xuyen, Tan Chau, An Phu, Chau Phu, Chau Thanh) រស់នៅជាមួយគ្នាបង្កើតជាភូមិជនជាតិចាមចំនួន៩ នៅតាមដងទន្លេ Hau ប្រជាជនភាគច្រើនរស់នៅដោយការឃ្មួញតូចតាច ប្រកបរបរកសិកម្ម និងសិប្បកម្ម (តម្បាញ ប៉ាក់សំពត់)។ ខេត្តទាំងមូលមានទីសក្ការៈបូជាចំនួន ២៨ កន្លែង និងគណៈតំណាងនៃសហគមន៍ឥស្លាមថ្នាក់ខេត្ត និងមានអ្នកមុខអ្នកការ ១០០នាក់។

និយាយជាមួយតំណាងក្នុងគណៈជនជាតិខេត្ត An Giang យើងខ្ញុំបានដឹងថា ទន្ទឹមនឹងការប្រមូលផ្តុំធនធានទាំងអស់ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ខេត្តបានអនុវត្តកម្មវិធី និងគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាច្រើនសម្រាប់ជនជាតិចាម។ គួរកត់សម្គាល់ថា ខេត្តបានវិនិយោគលើការកសាងហេដ្ឋារចនាសម្ព័ន្ធដោយចំណាយថវិកា ៨.២ ពាន់លានដុង; ឧបត្ថម្ភដីលំនៅដ្ឋានដល់គ្រួសារជាង ៣០០ បណ្ដុះបណ្ដាលការផ្លាស់ប្តូរអាជីព បង្កើតការងារជូនពលករជាង ៦០០ នាក់ ដោយចំណាយថវិកាជាង ៦ ពាន់លានដុង; ផ្តល់ឥណទានសម្រាប់ការអភិវឌ្ឍផលិតកម្មដល់គ្រួសារចំនួន៦៤ ជាមួយថវិកា ៥១២ លានដុង និងបានសាងសង់ផ្ទះចំនួន ១,១៦៥ ខ្នងជូនគ្រួសារដែលមានជីវភាពជួបការលំបាក។

លើសពីនេះ ខេត្ត An Giang ក៏បានអនុវត្ត “គម្រោងអភិវឌ្ឍន៍ផលិតកម្មសិប្បកម្មសម្រាប់ជនជាតិខ្មែរ និងជនជាតិចាម” ដើម្បីជួយដល់ការអភិវឌ្ឍសហករណ៍វាយនភណ្ឌ និងប៉ាក់សំពត់ Chau Giang …។

“គោលនយោបាយសន្តិសុខសង្គមមានប្រសិទ្ធភាព មុខមាត់ជនបទរបស់ជនជាតិចាមកាន់តែមានភាពប្រសើរឡើង។ អត្រានៃគ្រួសារក្រីក្រមានការថយចុះជារៀងរាល់ឆ្នាំនៅឆ្នាំ ២០២៣ នឹងមាន ១៩៥ គ្រួសារ (ស្មើនឹង ៥.៥៧%) និង ២១៣ គ្រួសារជិតបន្ទាត់ក្រីក្រ (ស្មើនឹង ៦%)។ រហូតមកដល់បច្ចុប្បន្ន ភូមិ ឃុំ ក្នុងស្រុក ជនជាតិចាម ១០០% មានបណ្តាញអគ្គិសនីជាតិ និងរោងចក្រទឹកស្អាតដែលមានជាង ៩០% នៃគ្រួសារបានដំឡើងអគ្គិសនី និងទឹកស្អាតសម្រាប់ប្រើប្រាស់។ ផ្លូវថ្នល់ត្រូវបានក្រាលកៅស៊ូទាំងស្រុង ធ្វើឱ្យការធ្វើដំណើរមានភាពងាយស្រួល” នេះគឺជាការអះអាងរបស់លោក Chau Anne អនុប្រធានគណៈជនជាតិខេត្ត An Giang។

leftcenterrightdel
បញ្ជាការដ្ឋានយោធាខេត្ត An Giang សួរសុខទុក្ខ និងផ្តល់អំណោយដល់តំណាងសហគមន៍ឥស្លាមខេត្ត An Giang

កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់កងកម្លាំងប្រដាប់អាវុធ

ក្នុងឱកាសប្រារព្ធពិធីបុណ្យរ៉ាម៉ាដានឆ្នាំ ២០២៤ (ចាប់ពីថ្ងៃទី ១១ ខែមីនា ដល់ថ្ងៃទី ១១ ខែមេសា ជារៀងរាល់ឆ្នាំ) បញ្ជាការដ្ឋានយោធាខេត្ត An Giang បានរៀបចំគណៈប្រតិភូកងទ័ពចុះទៅកាន់ឃុំ Chau Phong ដើម្បីសួរសុខទុក្ខ និងផ្តល់អំណោយដល់គណៈតំណាងសហគមន៍ឥស្លាមខេត្ត An Giang។ ជាមួយនឹងពាក្យពេចន៍សូរសុខទុក្ខអ្នកមុខអ្នកការ និងសាសនិកសហគមន៍ជនជាតិចាម ថ្នាក់ដឹកនាំគណៈប្រតិភូសង្ឃឹមថា ជនជាតិចាមបន្តលើកតម្កើងស្មារតី និងចូលរួមយ៉ាងសកម្មក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការពារជាតិ និងសន្តិសុខ។

យោងតាមលោកវរសេនីយ៍ឯក Chau Chac អនុប្រធាននយោបាយនៃបញ្ជាការដ្ឋានយោធាខេត្ត An Giang ឱ្យដឹងថា ដោយបំពេញមុខងារ “កងទ័ពធ្វើការ” ជារៀងរាល់ឆ្នាំ រួមជាមួយនឹងការចុះសួរសុខទុក្ខ និងផ្តល់អំណោយក្នុងថ្ងៃបុណ្យនីមួយៗ កងកម្លាំងប្រដាប់អាវុធខេត្ត An Giang ជារឿយៗបានផ្លាស់ប្តូរខ្លឹមសារ និងទម្រង់នៃសកម្មភាពចលនាមហាជនតាមវិធីប្រកបដោយភាពច្នៃប្រឌិត និងមានប្រសិទ្ធភាពជាច្រើនតាមរយៈចលនា "កម្លាំងប្រដាប់អាវុធរួមគ្នាកសាងជនបទថ្មី", "កម្លាំងប្រដាប់អាវុធរួមគ្នាដើម្បីជនក្រីក្រ - មិនទុកចោលនរណាម្នាក់ទេ"… រាល់សកម្មភាពមានអត្ថន័យជ្រាលជ្រៅនេះបានរួមចំណែកលើកកំពស់ជីវភាពខាងសម្ភារៈ និងស្មារតី ពង្រឹងការជឿទុកចិត្តរបស់ជនជាតិចាមចំពោះបក្ស រដ្ឋ និងកងទ័ព និងជាមួយអាជ្ញាធរមូលដ្ឋាន។

លោកស្រី Sity Hara ប្រធានក្លឹបស្ត្រីជនជាតិចាម (ខេត្ត An Giang) បានមានប្រសាសន៍ថា៖ ជនជាតិចាមជាសហគមន៍តូចមួយ ប៉ុន្តែតែងតែទទួលបានការយកចិត្តទុកដាក់ និងការគាំទ្រយ៉ាងខ្លាំងពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសកងកម្លាំងប្រដាប់អាវុធខេត្ត។ តាមរយៈការអនុវត្តភារកិច្ចទាំងនោះបានរួមចំណែកបង្កើនការយោគយល់ និងការតភ្ជាប់ទំនាក់ទំនងរវាងកងកម្លាំងប្រដាប់អាវុធ និងប្រជាជន ដើរតួជាស្ពានតភ្ជាប់រវាងមូលដ្ឋាន ជាមួយនិងគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន ដើម្បីជំនះរាល់ការលំបាក និងអភិវឌ្ឍសេដ្ឋកិច្ចសង្គម កសាងប្លុកឯកភាពជាតិដ៏អស្ចារ្យ”៕

បកប្រែដោយ Minh Trung