ចំលើយ៖ បញ្ហាដែលអ្នកសួរត្រូវបានចែងនៅមាត្រា ៩ បទប្បញ្ញត្ដិស្តីពីការរៀបចំ និងប្រតិបត្តិការរបស់វិទ្យាល័យអន្ដេវាសិកជន​ជាតិដែលចេញប្រកាសជាមួយនឹងសារាចរលេខ ០៤/២០២៣/TT-BGDDT របស់រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាលដូច​តទៅ៖

១. សិស្សជាជនជាតិភាគតិច ដែលខ្លួននិងឪពុក ម្តាយ ឬ អាណាព្យាបាលស្នាក់នៅរយៈពេល ៣៦ ខែជាប់ៗគ្នាឡើងទៅ គិតចាប់ពីថ្ងៃដាក់ពាក្យសុំចុះឈ្មោះចូលរៀននៅ៖

ក) ឃុំ ទីរួមស្រុកតំបន់ III និងភូមិដែលមានការលំបាកខ្លាំងនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ឃុំដែលមានការលំបាកខ្លាំងនៅតំបន់មាត់សមុទ្រ និងកោះ តាមបទប្បញ្ញត្ដិរបស់អាជ្ញាធរមានសមត្ថកិច្ច។

leftcenterrightdel
រូបថតឧទាហរណ៍៖ vnanet.vn

ខ) ឃុំ ទីរួមស្រុកតំបន់ II និងតំបន់ I តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ តាមបទប្បញ្ញត្ដិរបស់អាជ្ញាធរមានសមត្ថកិច្ច។

២. សិស្សជាជនជាតិភាគតិចចំនួន ១៦ (ដែលមានប្រជាជនតិចជាង ១០,០០០ នាក់) ដូចជា ជនជាតិ Cong, Mang, Pu Peo, Si La, Co Lao, Bo Y, La Ha, Ngai, Chut, O Du, Brau, Ro Mam, Lo Lo, លLu, Pa Then, La Hu។

៣. សិស្សជាជនជាតិ Kinh ដែលខ្លួន និងឪពុកម្តាយ ឬអាណាព្យាបាលស្នាក់នៅរយៈពេល ៣៦ ខែជាប់ៗគ្នាឡើងទៅ គិតចាប់ពីថ្ងៃដាក់ពាក្យសុំចុះឈ្មោះចូលរៀននៅតាមឃុំ និងភូមិដែលមានការលំបាកខ្លាំង។ វិទ្យាល័យអន្តេវាសិកជនជាតិត្រូវបានជ្រើសរើសសិស្សជាជនជាតិ Kinh មិនលើសពី ១០% ក្នុងចំណោមកំណត់កូតាជ្រើសរើសសិស្សថ្មីប្រចាំឆ្នាំ។

៤. ក្នុងករណីចំនួនសិស្សជាមុខសញ្ញាដែលត្រូវបានចុះឈ្មោះចូលរៀនដូចមានចែងក្នុងប្រការ ១ ប្រការ ២ និងប្រការ ៣ នៃមាត្រានេះដែលតូចជាងទំហំវិទ្យាល័យអន្ដេវាសិកជនជាតិក្នុងតំបន់ គណៈកម្មាធិការប្រជាជនថ្នាក់ខេត្តអាចកំណត់បន្ថែមគ្រឹះស្ថានបណ្ដុះបណ្ដាល​ធនធានមនុស្សសម្រាប់បណ្ដាជនជាតិ ដើម្បីជ្រើសរើសបន្ថែមមុខសញ្ញាជាជនជាតិភាគតិចពីគ្រួសារក្រីក្រ និងកៀកនឹង​បន្ទាត់នៃភាពក្រីក្រ ដែលខ្លួន និងឪពុកម្តាយ ឬអាណាព្យាបាលស្នាក់នៅរយៈពេល ៣៦ ខែជាប់ៗគ្នាឡើងទៅនៅក្នុងតំបន់នេះ គិតចាប់ពីថ្ងៃដាក់ពាក្យស្នើសុំចុះឈ្មោះចូលសិក្សា។

* មិត្តអ្នកអាន Bui Duc Tung នៅឃុំ Doan Ket ស្រុក Trang Dinh ខេត្ត Lang Son បានសួរថា៖ តើគោលការណ៍នៃការរៀបចំការបណ្តុះបណ្តាល បំប៉ន និងផ្តល់វិញ្ញាបនបត្រភាសាជនជាតិភាគតិចត្រូវបានកំណត់យ៉ាងដូចម្ដេច?

ចំលើយ៖ បញ្ហាដែលអ្នកសួរត្រូវបានចែងក្នុងមាត្រា ២ បទប្បញ្ញត្តិស្តីពីការរៀបចំការបណ្តុះបណ្តាល បំប៉ននិងផ្ដល់វិញ្ញាបនបត្រជាភាសាជនជាតិភាគតិចដែលចេញប្រកាសជាមួយសារាចរលេខ ០៩/២០២៣/TT-BGDDT របស់រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាលដូចតទៅ៖

១. អនុវត្តត្រឹមត្រូវសម្រាប់មុខសញ្ញា និងត្រឹមត្រូវតាមសមត្ថកិច្ច។

២. គ្រប់គ្រងព្រមៗគ្នា និងស្របតាមបទប្បញ្ញត្តិស្តីពីវិមជ្ឈការនៃការគ្រប់គ្រង។

៣. អនុលោមតាមបទប្បញ្ញត្តិរួមស្តីពីការបណ្តុះបណ្តាល បំប៉ន ការត្រួតពិនិត្យ ការវាយតម្លៃ និងការផ្ដល់វិញ្ញាបនប័ត្ររបស់ប្រព័ន្ធអប់រំជាតិ និងគោលនយោបាយជាធរមានស្តីពីការបង្រៀន និងរៀនភាសាជនជាតិភាគតិចសម្រាប់គ្រូបង្រៀន និង សិក្ខាកាម។

៤. ធានាគុណភាព ប្រសិទ្ធភាព ស្របទៅនឹងលក្ខខណ្ឌពិសេសនៃតំបន់នីមួយៗ៕

បកប្រែដោយ Pham Diep