នៅក្នុងកិច្ចប្រជុំនេះ លោកវរសេនីយ៍ឯក Nguyen Xuan Thuy អនុប្រធានស្នងការឃោសនាអប់រំ ប្រធានអនុគណៈកម្មការផ្សព្វផ្សាយអំពីការតាំងពិព័រណ៍ការពារជាតិអន្តរជាតិឆ្នាំ២០២៤ បានរាយការណ៍អំពីការងារផ្សព្វផ្សាយសម្រាប់ការតាំងពិព័រណ៍នេះ។

អនុគណៈកម្មការផ្សព្វផ្សាយបានធ្វើការយ៉ាងសកម្មជាមួយអង្គភាពពាក់ព័ន្ធ​អនុវត្តការងារដែល​បាន​ប្រគល់ជូន តាមបទបញ្ជារបស់ថ្នាក់ដឹកនាំក្រសួងការពារប្រទេស អគ្គស្នងការដ្ឋាននយោបាយ និងអគ្គសេនាធិការដ្ឋាន នៃកងទ័ពប្រជាជនវៀតណាម ដើម្បីអនុវត្តឱ្យបានល្អបំផុតការងារផ្សព្វផ្សាយសម្រាប់ការតាំងពិព័រណ៍។

leftcenterrightdel
ប្រតិភូចូលរួមកិច្ចប្រជុំ (រូបថត៖ vtcnews.vn)

បន្ទាប់ពីបានស្តាប់របាយការណ៍ និងយោបល់របស់សមាជិកក្នុងអនុគណៈកម្មការផ្សព្វផ្សាយ អំពីការរៀបចំ បញ្ហាឧបសគ្គ និងគំនិតផ្តួចផ្តើមដើម្បីធ្វើការងារផ្សព្វផ្សាយបានល្អបំផុតសម្រាប់ការតាំងពិព័រណ៍នោះ លោកឧត្តមសេនីយ៍ឯក Phung Si Tan បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អនុគណៈកម្មការ ដោយបានសង្កត់ធ្ងន់លើតួនាទីសំខាន់របស់អនុគណៈកម្មការក្នុងការបង្ហាញសារអំពីប្រទេស ប្រជាជន និងកងទ័ពប្រជាជនវៀតណាម តាមរយៈការតាំងពិព័រណ៍។ លោកឧត្តមសេនីយ៍ឯក Phung Si Tan បានស្នើឱ្យទីភ្នាក់ងារសារព័ត៌មានក្នុងជួរកងទ័ព ត្រូវសហការយ៉ាងសកម្មជាមួយស្ថាប័ន និងភ្នាក់ងារក្នុងស្រុក និងបរទេស ធ្វើបានល្អការងារឃោសនាផ្សព្វផ្សាយ ដើម្បីធ្វើឲ្យការតាំងពិព័រណ៍អន្តរជាតិឆ្នាំ២០២៤ ទទួលបានជោគជ័យលើគ្រប់ទិដ្ឋភាព។

ការតាំងពិព័រណ៍ការពារជាតិអន្តរជាតិឆ្នាំ២០២៤ គ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយក្នុងខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីជោគជ័យនៃការតាំងពិព័រណ៍ការពារជាតិអន្តរជាតិ ដែលរៀបចំដោយក្រសួងការពារប្រទេសវៀតណាមជាលើកដំបូងក្នុងឆ្នាំ២០២២។

បកប្រែដោយ Duy Hoan