ការប្រកួតកីឡាមិត្តភាពបានប្រព្រឹត្តទៅដោយមាន ៤ វិញ្ញាសា គឺវាយកូនឃ្លីលើតុសម្រាប់បុរស វាយកូនឃ្លីលើតុសម្រាប់នារី វាយសីសម្រាប់បុរស វាយសីសម្រាប់នារី។

leftcenterrightdel
និស្សិតជាច្រើនរូបមកពីប្រទេសទាំងបីចូលរួមការប្រកួត

ការប្រកួតបានប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ និងរំភើបក្នុងស្មារតីមិត្តភាព រួមចំណែកពង្រឹងសាមគ្គីភាព និងការយោគយល់គ្នាទៅវិញទៅមក ព្រមទាំងបង្កើតលក្ខខណ្ឌសម្រាប់ការជួយគាំទ្រគ្នាទៅវិញទៅមកក្នុងការងារ និងជីវភាពរស់នៅប្រចាំថ្ងៃ។

leftcenterrightdel
ការប្រកួតវាយសីរវាងនិស្សិតវៀតណាម និងនិស្សិតឡាវដែលកំពុងសិក្សានៅទីក្រុងហូជីមិញ

សកម្មភាពទាំងនេះក្នុងគោលបំណងអបអរសាទរខួបលើកទី ៩៣ នៃការបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ (២៦ ខែមីនា ឆ្នាំ ១៩៣១/ ២៦ ខែមីនា ឆ្នាំ ២០២៤) និងជំរុញរាល់សកម្មភាពផ្លាស់ប្តូរមិត្តភាពរវាងនិស្សិតនៃសាលាទាំង ២ នេះ ជាមួយនិស្សិតឡាវ និងកម្ពុជាដែលកំពុងសិក្សានៅទីក្រុងហូជីមិញ៕

បកប្រែដោយ Pham Diep