leftcenterrightdel
ទិដ្ឋភាពនៃការប្រកួត
leftcenterrightdel
 
leftcenterrightdel
សិស្សានុសិស្សនៅទីក្រុង Tuy Hoa ខេត្ត Phu Yen ចូលរួមយ៉ាងសកម្មក្នុងការប្រកួត

នៅការប្រកួតនេះ សិស្សានុសិស្សបានឆ្លើយសំណួរពហុជ្រើសរើស និងទទួលបានចំណេះដឹងអំពីកោះសមុទ្រវៀតណាម កងទ័ពប្រជាជនវៀតណាម កងឆ្មាំសមុទ្រ; បទប្បញ្ញត្តិរបស់ច្បាប់វៀតណាម និងអន្តរជាតិស្តីពីកោះសមុទ្រដូចជា៖ អនុសញ្ញាអង្គការ​សហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ច្បាប់សមុទ្រវៀតណាម និងច្បាប់កងឆ្មាំសមុទ្រវៀតណាម។ បទប្បញ្ញត្តិស្ដីពីការប្រឆាំងនឹងការនេសាទខុសច្បាប់ ការនេសាទគ្មានរបាយការណ៍ និងការនេសាទគ្មានការអនុញ្ញាត (IUU) រួមទាំងទំនៀមទំលាប់ ប្រវត្តិសាស្ត្រ វប្បធម៌ខេត្ត Phu Yen...

leftcenterrightdel
គណៈកម្មការរៀបចំបានប្រគល់រង្វាន់ដល់សិស្សដែលឈ្នះក្នុងការប្រកួត

តាមរយៈការប្រកួតនិងការងារឃោសនានេះ សំដៅលើកទឹកចិត្តក្ដីស្នេហាជាតិ ស្រឡាញ់កោះសមុទ្រ ពង្រឹងសាមគ្គីភាព ការយល់ដឹងរវាងកម្មាភិបាល និងយុទ្ធជននៃតំបន់កងឆ្មាំសមុទ្រលេខ៣ និងប្រជាជន និងគ្រូបង្រៀននៅមូលដ្ឋានដែលអង្គភាពឈរជើង។ 

leftcenterrightdel
គណៈកម្មការរៀបចំបានប្រគល់កង់ដល់សិស្សានុសិស្សដែលជំនះការលំបាក ខិតខំសិក្សារៀនសូត្រពូកែ

ក្នុងឱកាសនេះ គណៈកម្មការរៀបចំបានប្រគល់កង់ចំនួន ១៥ គ្រឿង និងអាហារូបករណ៍ ១០០ កញ្ចប់ (ម្នាក់ៗបាន ១ លាន ដុង) ដល់សិស្សដែលមានស្ថានភាពលំបាក ខិតខំសិក្សារៀនសូត្រពូកែ៕

បកប្រែដោយ Pham Diep