សិក្ខាកាមទាំងឡាយត្រូវបានណែនាំអំពីបទប្បញ្ញត្តិរួមក្នុងការធានាសន្តិសុខ សុវត្ថិភាព និងកិច្ចសហប្រតិបត្តិការរវាងនាយទាហានបញ្ជូនសារ និងនាយទាហានបកប្រែជាមួយកងកម្លាំងធានាសន្តិសុខ ចំណុចដែលត្រូវយកចិត្តទុកដាក់ក្នុងការទទួលភ្ញៀវ ភារកិច្ចរបស់នាយទាហានបញ្ជូនសារ ព្រមទាំងបទពិសោធន៍ក្នុងការដោះស្រាយស្ថានការណ៍។ តាមរយៈនោះ នាយទាហានបញ្ជូនសារ និងនាយទាហានបកប្រែនឹងទទួលបានជំនាញ និងចំណេះដឹងដែលមានប្រយោជន៍  ចូលរួមចំណែកក្នុងការជោគជ័យនៃពិព័រណ៍នេះ។

leftcenterrightdel
ប្រតិភូ គ្រូបង្រៀន និងសិក្ខាកាម ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល

ពិព័រណ៍នេះនឹងប្រព្រឹត្តទៅក្នុងឱកាសរំលឹកខួបលើកទី៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម (ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ១៩៤៤ / ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៤) និងខួបលើកទី ៣៥ នៃពិធីបុណ្យការពារជាតិ (ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ១៩៨៩ / ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤) ហើយត្រូវបានគេរំពឹងថានឹងមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងការពារប្រទេស និងកងទ័ពនៃបណ្ដាប្រទេសមកពីគ្រប់ទិសទី រួមជាមួយនឹងធុរកិច្ច និងសាជីវកម្មឧស្សាហកម្មការពារជាតិធំៗជាច្រើនជុំវិញពិភពលោក៕

បកប្រែដោយ Thuy Anh