គម្រោងនេះត្រូវបានឧបត្ថម្ភ ១០០% ដោយមូលនិធិ GPE និង NIPPON ជាមួយនឹងថវិកាសរុបចំនួន ១២១ ពាន់លានដុង ស្មើនឹង ៥.១៥ លានដុល្លារអាមេរិក ដោយចាប់ផ្តើមនៅខែមីនា ឆ្នាំ ២០២៤ និងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៦។

គម្រោងនេះមាន ៣ ផ្នែក៖ ធានាឲ្យកុមារជនជាតិភាគតិចក្នុងវ័យមត្តេយ្យសិក្សាបង្កើនសមត្ថភាពប្រើប្រាស់ភាសាវៀតណាម ដោយផ្អែកលើភាសាជនជាតិរបស់ពួកគេ បង្កើនការប្រើប្រាស់ភាសាជនជាតិ និងថែរក្សាវប្បធម៌ជនជាតិភាគតិចនៅក្នុងសាលាបឋមសិក្សា បង្កើនការអប់រំដើម្បីជួយកុមារពិការ និងកុមារជនជាតិភាគតិចឱ្យមានជីវភាពងាយស្រួលជាង។

leftcenterrightdel
ទិដ្ឋភាពនៃពិធី (រូបថត៖ moet.gov.vn)

នៅក្នុងពិធី លោកស្រី Nguyen Thi Kim Chi អនុរដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម បានអះអាងថា នេះជាព្រឹត្តិការណ៍ដ៏មានអត្ថន័យចំពោះផ្នែកអប់រំរបស់វៀតណាម ជាពិសេសចំពោះកុមារនៅតំបន់ជនជាតិភាគតិច និងកុមារដែលជួបការលំបាក។ នៅពេលកន្លងមក ផ្នែកអប់រំរបស់វៀតណាមបានអភិវឌ្ឍ ធានានូវតម្រូវការសិក្សា និងសិទ្ធិបានទៅរៀនរបស់កុមារ និងសិស្ស។ ប៉ុន្តែ នៅតំបន់ដាច់ស្រយាល ផ្នែកអប់រំនៅតែប្រឈមមុខនឹងការលំបាកជាច្រើន។ ទន្ទឹមនឹងនោះ កុមារពិការជាច្រើន នៅតែទាមទារឲ្យមានការយកចិត្តទុកដាក់ និងជំនួយពីគ្រួសារ សាលារៀន និងសង្គម៕

បកប្រែដោយ Thuy Anh