អ្នកយកព័ត៌មាន៖ តើលោកអាចផ្តល់ព័ត៌មានទូទៅអំពីលទ្ធផលនៃការអនុវត្តកិច្ចការនយោបាយសំខាន់ៗរបស់អង្គភាពបានទេ?

លោកវរសេនីយ៍ឯក Pham Xuan Thanh៖ ក្រុមហ៊ុនកាហ្វេ ១៥ អនុវត្តការងារក្នុង១៨ឃុំ និង៨សង្កាត់ ចំណុះស្រុក ក្រុងនៃខេត្តចំនួន ៤ រួមមាន៖ Dak Nong, Dak Lak, Gia Lai និង Da Nang។ តំបន់ប្រតិបត្តិការសំខាន់ៗគឺតំបន់ឆ្ងាយដាច់ស្រយាល តំបន់ជនជាតិភាគតិច និងប្រជាជនកាន់សាសនា។ កន្លែងខ្លះដែលប្រមូលផ្តុំជនចំណាកស្រុកគឺជនរួមជាតិភាគតិចនៅខេត្តជាប់ព្រំដែនភាគខាងជើង និងតំបន់មានស្ថានភាពសេដ្ឋកិច្ចនៅតែជួបការលំបាក សណ្តាប់ធ្នាប់សង្គមនៅតែមានភាពស្មុគស្មាញនៅកន្លែងខ្លះ ជាពិសេសការទន្ទ្រានកាន់កាប់ ការកាប់បំផ្លាញព្រៃឈើនៅតែកើតមានឡើង…

ជាសហគ្រាសការពារជាតិ និងសន្តិសុខ ដែលដំណើរការដំណាលគ្នានូវតំបន់សេដ្ឋកិច្ច-ការពារជាតិ រួមមាន៖ តំបន់សេដ្ឋកិច្ច-ការពារជាតិ Cu M'gar (Dak Lak) និងតំបន់ការពារជាតិសេដ្ឋកិច្ច Quang Son (Dak Nong) រហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុនកំពុងផលិត និងជួញដូរកាហ្វេលើផ្ទៃដី ៨២៨ ហិកតា កៅស៊ូជាង ៩៩ ហិកតា និងដំណើរការរោងចក្រផលិតកាហ្វេម្សៅ ផលិតជីជីវសាស្រ្ត និងផលិតទឹកសុទ្ធ។ នៅឆ្នាំ ២០២៣ អង្គភាពផលិតកម្មនឹងឈានសម្រេចបាន ១០០% នៃផែនការ ប្រាក់ចំណេញឈានដល់ ១៩០% នៃផែនការ ប្រាក់ចំណូលជាមធ្យមរបស់កម្មករជិត ៨០០នាក់ សម្រេចបាន ៨.០៦លានដុង/ម្នាក់/ខែ។

leftcenterrightdel
លោកវរសេនីយ៍ឯក Pham Xuan Thanh នាយកក្រុមហ៊ុនកាហ្វេ ១៥

អ្នកយកព័ត៌មាន៖ តើក្រុមហ៊ុនកាហ្វេ ១៥ មានគោលនយោបាយអាទិភាពអ្វីខ្លះក្នុងការបង្កើតការងារ និងបង្កើនប្រាក់ចំណូលជូនកម្មករ កម្មការិនី ជនជនជាតិភាគតិច?

លោកវរសេនីយ៍ឯក Pham Xuan Thanh៖ គណៈនាយកក្រុមហ៊ុនបានឯកភាពគ្នាលើគោលនយោបាយផ្តល់អាទិភាពជ្រើសរើសបុគ្គលិកក្រុមហ៊ុនជាបងប្អូនជនជាតិភាគតិចក្នុងមូលដ្ឋានតែម្តង។ រហូតមកដល់ពេលនេះ ក្រុមហ៊ុនបានបង្កើតការងារឱ្យកម្មករជនជាតិភាគតិចចំនួន ១១៧ នាក់។ កម្មករភាគច្រើនមានប្រាក់ចំណូលទៀងទាត់។ ក្រុមហ៊ុនតែងតែយកចិត្តទុកដាក់ក្នុងការជួយ និងគាំទ្រដល់គ្រួសារកម្មករជនជាតិភាគតិចទាក់ទងនឹងដើមទុន សម្ភារៈ ជី ថ្លៃបំប៉នជំនាញបច្ចេកទេសកសិកម្ម ការចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ក្នុងផលិតកម្ម និងអាជីវកម្ម។

រហូតមកដល់ពេលនេះ ១០០% នៃកម្មករជនជាតិភាគតិចមានអារម្មណ៍នឹងនរចិត្តខណៈធ្វើការនៅក្នុងក្រុមហ៊ុន ហើយសេដ្ឋកិច្ចគ្រួសាររបស់ពួកគេកាន់តែមានស្ថិរភាព និងការអភិវឌ្ឍ។ គ្មានគ្រួសារកម្មករជនជាតិភាគតិចដែលក្រីក្រ ឬជួបការលំបាកទៀតទេ។

leftcenterrightdel
កាហ្វេរបស់កម្មករជនជាតិភាគតិចសុទ្ធតែមានផលិតភាព និងគុណភាពល្អ

អ្នកយកព័ត៌មាន៖ ជាមួយតំបន់មានគម្រោងសេដ្ឋកិច្ច ការពារជាតិដែលមានជនជាតិភាគតិចច្រើននោះ តើអង្គភាពធ្វើអ្វីដើម្បីថែទាំ និងធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានស្ថិរភាព?

លោកវរសេនីយ៍ឯក Pham Xuan Thanh៖ អនុវត្តភារកិច្ចប្រតិបត្តិការតំបន់សេដ្ឋកិច្ច-ការពារជាតិ Cu M'gar និងតំបន់សេដ្ឋកិច្ច ការពារជាតិ Quang Son អង្គភាពបានប្រមូលថវិកាជាង ១៥០ ពាន់លានដុង ដើម្បីវិនិយោគលើការ​សាង​សង់ហេដ្ឋារចនាសម្ព័ន្ធ ទីលំនៅប្រកបដោយស្ថិរភាពសម្រាប់ប្រជាជនចំនួន ៤,៧០០ នាក់នៅក្នុង ៥ ភូមិសេដ្ឋកិច្ចថ្មី ក្នុងតំបន់គម្រោងរបស់ក្រុមហ៊ុន។ ក្នុងឆ្នាំ ២០២២ និង ២០២៣ ការអនុវត្តកម្មវិធី ១៧១៩ ក្រុមហ៊ុនកាហ្វេ ១៥ បានផ្តល់គ្រាប់ពូជដំណាំ បសុសត្វ សម្ភារៈកសិកម្ម និងម៉ាស៊ីនកាត់ស្មៅ ដើម្បីកែលម្អសួនកាហ្វេដល់គ្រួសារក្រីក្រ និងជិតទីទ័លក្រ ចំនួន ៣៦២ គ្រួសារនៅក្នុងឃុំជាច្រើន។ ដោយមានកិច្ចសហប្រតិបត្តិការ និងការរួមចំណែករបស់ក្រុមហ៊ុនកាហ្វេ ១៥ រហូតមកដល់ពេលនេះ ឃុំ ១២/១៦ ក្នុងតំបន់បានឈានទៅដល់ការបញ្ចប់ជនបទថ្មី។ តំបន់ដែលអង្គភាពឈរជើងមានស្ថិរភាពសន្តិសុខនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងសក្ដានុពលការពារជាតិមានភាពរឹងមាំ។

អ្នកយកព័ត៌មាន៖ នៅឆ្នាំ២០២៤ និងឆ្នាំ២០២៥-២០៣០ តើអង្គភាពនឹងកំណត់ខ្លឹមសារ និងភារកិច្ចអ្វីខ្លះ ដើម្បីបន្តថែទាំជន​ជាតិភាគតិចក្នុងតំបន់គម្រោង?

លោកវរសេនីយ៍ឯក Pham Xuan Thanh៖ ថ្នាក់ដឹកនាំក្រុមហ៊ុនបន្តបង្កើនការយល់ដឹង និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្តីសម្រេចចិត្ត និងសេចក្តីណែនាំរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស គណៈកម្មាធិការបក្ស និងបញ្ជាការដ្ឋានយោធភូមិភាគទី ៥ អំពីការប្រកួតប្រជែងផលិតកម្ម និងអាជីវកម្ម ស្របតាមមុខងារនិងភារកិច្ច ស្របតាមវិជ្ជាជីវៈដែលបានចុះបញ្ជី និងស្របតាមច្បាប់ដើម្បីទទួលបានលទ្ធផលល្អ។ បន្តកសាងគំរូល្អនៃកិច្ចសហប្រតិបត្តិការយោធា-ស៊ីវិល គំរូកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព ដែលរួមគ្នាអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាមួយនឹងការកសាងប្រៀបការពារជាតិ និងប្រៀបការពារធានាការផ្គត់ផ្គង់ភស្តុភានៅក្នុងតំបន់យុទ្ធសាស្ត្រ Tay Nguyen។ ជាពិសេសការរៀបចំអនុវត្តអនុគម្រោង “អភិវឌ្ឍ សេដ្ឋកិច្ចសង្គម - គំរូកងទ័ព ផ្សារភ្ជាប់ជាមួយជនជាតិភាគតិច និងតំបន់ភ្នំ”... រួមចំណែកបង្កើតការងារ និងបង្កើនប្រាក់ចំណូល និងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ ក្នុងនោះ ផ្តល់ជាអាទិភាពចំពោះកម្មករនិងពលករជនជាតិភាគតិចនៅតំបន់ Tay Nguyen៕

អ្នកយកព័ត៌មាន៖ សូមអរគុណលោក!

បកប្រែដោយ Minh Trung