ការបញ្ចេញទុនវិនិយោគពីបរទេសបានកើនឡើង ៩.៨% ស្មើនឹង ២.៨ ពាន់លានដុល្លារអាមេរិក ដែលបង្ហាញថា ការសន្យារបស់វិនិយោគិនបរទេសចំពោះវៀតណាមគឺពិតប្រាកដ។ លោក Tran Quoc Phuong អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ  បានឲ្យដឹងថា៖ “ចំណុចគួរកត់សំគាល់ពីដើមទុនវិនិយោគបរទេសនៅវៀតណាម គឺអត្រាដើមទុនថ្មី និងគម្រោងថ្មីខ្ពស់។ នេះគឺជាសញ្ញាដ៏ល្អមួយ ហើយគេរំពឹងថា ដើមទុនថ្មីនេះនឹងជះឥទ្ធិពលដល់កំណើនរបស់ប្រទេសវៀតណាមក្នុងឆ្នាំ ២០២៤ ក៏ដូចជាឆ្នាំ ២០២៥”។

leftcenterrightdel
លោក Tran Quoc Phuong អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ 

ដោយលើកឡើងអំពីដំណោះស្រាយទំលុះទំលាយ ដើម្បីទាក់ទាញគម្រោងធំៗ វិនិយោគិនធំៗមកកាន់វៀតណាម លោកអនុរដ្ឋមន្ត្រី Tran Quoc Phuong បានឲ្យដឹងថា រដ្ឋាភិបាលកំពុងបន្តផ្តោតសំខាន់លើការកែលម្អ និងពន្លឿនគម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតធំ។ ជាពិសេស បានដាក់ពង្រាយជាបន្ទាន់នូវឯកសារណែនាំស្ដីពីច្បាប់ភូមិបាល (វិសោធនកម្ម)។ លើសពីនេះ  ដំណោះស្រាយដែលត្រូវបានវិនិយោគិនយកចិត្តទុកដាក់ និងរដ្ឋាភិបាលកំពុងផ្តោតទៅលើ គឺការអភិវឌ្ឍធនធានមនុស្ស។ បច្ចុប្បន្ន ក្រសួងផែនការ និងវិនិយោគ រួមជាមួយក្រសួងអប់រំនិងបណ្តុះបណ្តាល កំពុងបំពេញគម្រោង "អភិវឌ្ឍន៍ធនធានមនុស្សក្នុងឧស្សាហកម្ម Semiconductor រហូតដល់ឆ្នាំ២០៣០ ចក្ខុវិស័យដល់ឆ្នាំ២០៤៥" ដើម្បីដាក់ជូននាយករដ្ឋមន្រ្តី នាពេលឆាប់ៗនេះ៕

តាម vovworld.vn