ពិធីនេះបានប្រព្រឹត្តទៅដោយមានការសម្តែងឆ័ត្រយោង លោតម៉ុងសាយ  និងក្បួនដង្ហែរនាវាប្រណិតនៅឈូងសមុទ្រ Ha Long ដែលទាក់ទាញការចូលរួមពីប្រជាពលរដ្ឋ និងភ្ញៀវទេសចរអន្តរជាតិយ៉ាងច្រើនកុះករ។

leftcenterrightdel
ពិធីចាប់ផ្តើមការប្រណាំងទូកក្តោងជុំពិភពលោកសម្រាប់រដូវកាលឆ្នាំ ២០២៣-២០២៤

នៅក្នុងរដូវកាល ២០២៣-២០២៤ ការប្រណាំងត្រូវបានបែងចែកជា ៨ ដំណាក់កាលជាមួយនឹងការប្រណាំងដោយឡែកចំនួន ១៦ និងឆ្លងកាត់មហាសមុទ្រចំនួន ៦ លើក ។ ទូកប្រណាំងចំនួន ១១ បានចូលរួមនៅក្នុងរដូវកាលនេះ រួមទាំងទូកប្រណាំងរបស់ក្រុម Quang Ninh ដែលមានឈ្មោះថា "HaLong Bay , Viet Nam"។

ការចូលរួមប្រណាំង និងក្លាយជាគោលដៅមួយក្នុងចំណោមគោលដៅនៃការប្រណាំងទូកក្តោងជុំវិញពិភពលោកក្នុងរដូវកាលឆ្នាំ ២០២៣-២០២៤ ដែល​បានអះអាងថា ខេត្ត Quang Ninh មានសមត្ថភាព បទពិសោធន៍ និងមធ្យោបាយគ្រប់គ្រាន់ក្នុងការរៀបចំព្រឹត្តិកាណ៍ទេសចរណ៍ និងកីឡាអន្តរជាតិ។

បកប្រែដោយ Duy Hoan