ចំលើយ៖ បញ្ហាដែលអ្នកសួរត្រូវបានចែងក្នុងមាត្រា ១៨ បទប្បញ្ញត្តិស្តីពីការរៀបចំ និងដំណើរការរបស់វិទ្យាល័យអន្ដេវាសិកជនជាតិដែលចេញប្រកាស​ និងផ្សាភ្ជាប់ជាមួយនឹងសារាចរណែនាំលេខ ០៤/២០២៣/TT-BGDDT របស់រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាលដូចតទៅ៖

ក្រៅពីភារកិច្ច និងសិទ្ធិរបស់សិស្សត្រូវបានកំណត់នៅលក្ខន្ដិកៈរបស់វិទ្យាល័យ សិស្សនៅមានភារកិច្ចនិងសិទ្ធិដូចខាងក្រោម៖

១. ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនជាតិរបស់ខ្លួន និងគោរពអត្តសញ្ញាណវប្បធម៌របស់ជនជាតិផ្សេងទៀត។

២. ទទួលបានការហូបចុក ស្នាក់នៅក្នុងអន្ដេវាសិកដ្ឋាន និងទទួលបានរបបគោលនយោបាយតាមបទប្បញ្ញត្តិរបស់រដ្ឋ។

៣. នៅពេលដែលមានតម្រូវការចូលរួមក្នុងសកម្មភាពនៅក្រៅសាលានោះ សិស្សត្រូវសុំការអនុញ្ញាតពីសាលា។

leftcenterrightdel
សិស្សសាលាអន្ដេវាសិកជនជាតិនៅស្រុក Ba Vi (ទីក្រុង ហាណូយ) ក្នុងសំលៀកបំពាក់ប្រពៃណី

* មិត្តអ្នកអាន Bui Duc Manh នៅឃុំ Vien An Dong ស្រុក Ngoc Hien ខេត្ត Ca Mau បានសួរថា៖ តើលក្ខណ្ឌសម្រាប់រៀបចំការបណ្តុះបណ្តាល និងបំប៉នភាសាជនជាតិភាគតិចរបស់គ្រឹះស្ថានអប់រំ និងបំប៉នភាសាជនជាតិភាគតិចត្រូវបានកំណត់យ៉ាងដូចម្ដេច?

ចំលើយ៖ បញ្ហាដែលអ្នករត្រូវបានចែងនៅប្រការ ៤ បទប្បញ្ញត្តិស្តីពីការរៀបចំការបណ្តុះបណ្តាល ការបំប៉ន និងផ្តល់វិញ្ញាបនបត្រភាសាជនជាតិភាគតិច ដែលចេញប្រកាសនិងផ្សាភ្ជាប់ជាមួយនឹងសារាចរណែនាំលេខ ០៩/២០២៣/TT-BGDDT របស់រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាលដូចតទៅ៖

១. គ្រឹះស្ថានអប់រំកម្រិតសាកលវិទ្យាល័យ និងអនុមហាវិទ្យាល័យដែលមានផ្នែកបណ្តុះបណ្តាលគ្រូបង្រៀន និងមជ្ឈមណ្ឌលអប់រំប្រចាំ មជ្ឈមណ្ឌអប់រំវិជ្ជាជីវៈ និងអប់រំប្រចាំ មានតម្រូវការរៀបចំការបណ្តុះបណ្តាល និងបំប៉នភាសាជនជាតិភាគតិចត្រូវកសាងគម្រោង។ គម្រោងនេះមានខ្លឹមសារដូចជា៖ ភាពចាំបាច់ គោលបំណង និងតម្រូវការនៃការរៀបចំការបណ្តុះបណ្តាល និងបំប៉ន ចំនួនជ្រើសរើសសិស្ស វិធីសាស្ដ្រនៃការទទួលសិស្ស សំណុំឯកសារចូលរៀន អាទិភាពចូលរៀន (បើមាន); ទម្រង់នៃការរៀបចំការបណ្តុះបណ្តាល បំប៉ន ការពិនិត្យ និងការវាយតម្លៃ។

២. គ្រឹះស្ថានអប់រំកម្រិតសាកលវិទ្យាល័យ និងអនុមហាវិទ្យាល័យ ដែលមានផ្នែកបណ្តុះបណ្តាលគ្រូបង្រៀន ត្រូវតែរាយការណ៍​ជូនក្រសួងអប់រំ និងបណ្តុះបណ្តាល (តាមរយៈនាយកដ្ឋានអប់រំជនជាតិ) អំពីគម្រោងរៀបចំការបណ្តុះបណ្តាល និងបំប៉នភាសាជនជាតិភាគតិច ដើម្បីត្រួតពិនិត្យ និងផ្ទៀងផ្ទាត់។ ក្រសួងអប់រំ និងបណ្តុះបណ្តាលជូនដំណឹងដល់បណ្ដាអង្គភាពដែលមានលក្ខណគ្រប់គ្រាន់ដើម្បីអនុវត្ដគម្រោង។

៣- មជ្ឈមណ្ឌលអប់រំប្រចាំ និងមណ្ឌលអប់រំវិជ្ជាជីវៈ អប់រំប្រចាំរាយការណ៍ជូនគណៈកម្មាធិការប្រជាជនខេត្ត (តាមរយៈមន្ទីរអប់រំ និងបណ្តុះបណ្តាល) អំពីគម្រោងរៀបចំការបណ្តុះបណ្តាលភាសាជនជាតិភាគតិច ដើម្បីត្រួតពិនិត្យនិងផ្ទៀងផ្ទាត់ ហើយគណៈកម្មាធិការប្រជាជនថ្នាក់ខេត្តជូនដំណឹងដល់បណ្ដាអង្គភាពដែលមានលក្ខណគ្រប់គ្រាន់ដើម្បីអនុវត្ដគម្រោង៕

បកប្រែដោយ Pham Diep