នៅក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីទាំងឡាយបានអនុម័តលើគំនិតផ្តួចផ្តើមសហប្រតិបត្តិការសេដ្ឋកិច្ចជាអាទិភាពចំនួន ១៤ (PED) ដែលត្រូវបានលើកឡើងដោយប្រទេសឡាវក្នុងឆ្នាំជាប្រធានអាស៊ាន ២០២៤ ក្រោមប្រធានបទ "អាស៊ាន៖ ជំរុញការតភ្ជាប់ និងភាពខ្លួនទីពឹងខ្លួន" ដោយផ្តោតលើទិសដៅសំខាន់ៗចំនួន ៣៖ ការស្តារឡើងវិញ និងការតភ្ជាប់បណ្តាខឿនសេដ្ឋកិច្ច; បង្កើតអនាគតប្រកបដោយបរិយាប័ន្ន និងនិរន្តរភាព; ការផ្លាស់ប្តូរឆ្ពោះទៅរកអនាគតឌីជីថល។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានចង្អៀតលើកទី៣០ (រូបថត៖ vnanet.vn)

កិច្ចប្រជុំបានឯកភាពលើអាទិភាពប្រចាំឆ្នាំក្នុងឆ្នាំនេះក្នុងវិស័យសេដ្ឋកិច្ច ដោយផ្តោតលើវិស័យដូចជា៖ ពាណិជ្ជកម្មទំនិញ ការបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ពាណិជ្ជកម្ម គយ ពាណិជ្ជកម្មសេវាកម្ម។ល។ លើសពីនេះ រដ្ឋមន្ត្រីទាំងឡាយក៏បានអនុម័តលើក្របខណ្ឌបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សេវាកម្មអាស៊ាន (ASFF) និងពិភាក្សាលើខ្លឹមសារសំខាន់ៗជាច្រើនទៀតសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន៕

បកប្រែដោយ Huyen Trang