ឆ្នាំ២០២៣ ទីក្រុងហូជីមិញបានអនុវត្តប្រកបដោយជោគជ័យនូវគោលនយោបាយជនជាតិ ផ្ដល់ប័ណ្ណធានារ៉ាប់រងសុខភាពជូន ១០,៨៤០ នាក់ ប្រគល់ផ្ទះ និងផ្ទះមេត្តាធម៌ចំនួន ៧២ ខ្នង បណ្តុះបណ្តាលវិជ្ជាជីវៈដោយឥតគិតថ្លៃ និងជួយរកការងារធ្វើសម្រាប់គ្រួសារជនជាតិភាគតិចរាប់រយគ្រួសារ ប្រគល់ប្រាក់កម្ចីជូន ៦១៥ នាក់ដោយមានថវិកាជិត ២៨.៤ ពាន់លានដុង មិនយកថ្លៃសិក្សាសម្រាប់និស្សិតជនជាតិ Cham និងជនជាតិខ្មែរ ឧបត្ថម្ភគ្រូបង្រៀនជនជាតិភាគតិចចំនួន ៥០ នាក់...

leftcenterrightdel
រូបថតឧទាហរណ៍ (dangcongsan.vn)

ក្នុងជំនួបនេះ ថ្នាក់ដឹកនាំគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមនៅទីក្រុងហូជីមិញ មានបំណងចង់ឲ្យជនរួមជាតិភាគតិចនៅមូលដ្ឋានបន្តចូលរួមចំណែកក្នុងការអនុវត្តដោយជោគជ័យនូវគោលដៅ និងភារកិច្ចនៅឆ្នាំ២០២៤ រួមចំណែកកសាងទីក្រុងហូជីមិញប្រកបដោយអរិយធម៌ និងទំនើប៕

បកប្រែដោយ Thuy Anh