នាពេលបច្ចុប្បន្ននេះ ទាំងលោកគ្រូអ្នកគ្រូ និងកូនសិស្សានុសិស្ស នៅសាលាមត្តេយ្យ Tam Lu ភូមិ Tinh (ឃុំ Tam Lu ស្រុក Quan Son ខេត្ត Thanh Hoa) លែងត្រូវរត់ទៅរកកន្លែងជ្រកកោណខណៈភ្លៀងឬពន្លឺថ្ងៃក្តៅ ទៀតហើយ មិនខ្វល់រឿងគ្មានកន្លែងហូបចុក សំរាកនៅកន្លែងមិនសមរម្យទេ ព្រោះគ្រូៗនិងសិស្សានុសិស្ស នៅទីនេះមានសាលារៀនថ្មី ធំទូលាយ ស្អាត និងស្រស់ស្អាត ជាកអន្តេវាសិកដ្ឋាន។ លោកស្រី Ha Thi Tiep នាយកសាលាមត្តេយ្យ Tam Lu បានឲ្យដឹងថា៖ “ដោយមានការជួយឧបត្ថម្ភពីក្រសួងការពារប្រទេស សាលាមត្តេយ្យ Tam Lu នៅភូមិ Tinh ត្រូវបានសាងសង់ដោយមានបន្ទប់រៀន ៨ តាមស្តង់ដារ ដោយមានស្ថាបត្យកម្មស្របតាមលក្ខខណ្ឌនៃការសិក្សាសម្រាប់មត្តេយ្យសិក្សា។ កុមារដែលមានប្រព័ន្ធអគ្គិសនី ទឹក និងប្រព័ន្ធអនាម័យដោយខ្លួនឯង។ ទន្ទឹមនឹងនោះ បញ្ជាការដ្ឋានយោធស្រុក Quan Son ក៏បានបញ្ជូនកងទ័ព ចុះមកជួយធ្វើបញ្ចប់គម្រោងនេះ។ ទីតាំងសាលាថ្មីមានតម្លៃជាច្រើន មិនត្រឹមតែបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សិស្សានុសិស្សក្នុងការសិក្សាប៉ុណ្ណោះទេ ថែមទាំងជាកន្លែងសម្រាប់ប្អូនៗលេងសប្បាយរីករាយរាល់ពេលដែលពួកគេទៅសាលារៀន”។

leftcenterrightdel
កងកម្លាំងប្រដាប់អាវុធនៃស្រុក Muong Lat (Thanh Hoa) បានជួយភូមិ Chai ឃុំ Muong Chanh សាងសង់កន្លែងកម្សាន្ត និងលេងកីឡា

មិនត្រឹមតែភូមិ Tinh ប៉ុណ្ណោះទេ ថែមទាំងភូមិជួបការលំបាក និងតំបន់ជនជាតិភាគតិចជាច្រើននៃខេត្ត Thanh Hoa ដែលទទួលបានអត្ថប្រយោជន៍ពីកម្មវិធី ១៧១៩ ឧទាហរណ៍ ភូមិ Chim នៃឃុំ Nhi Son ស្រុក Muong Lat ដែលមានជនជាតិភាគតិច Mong ១០០% រស់នៅ។ ភូមិ Chim ត្រូវបានជ្រើសរើសដោយឃុំ Nhi Son ដើម្បីខិតខំឆ្ពោះទៅរកគោលដៅជនបទថ្មីនៅឆ្នាំ ២០២៣។ ទោះបីជាធនធានជាច្រើនត្រូវបានផ្តោតសំខាន់ក៏ដោយ ប៉ុន្តែគោលដៅមួយចំនួនអំពីផ្លូវថ្នល់ កន្លែងអនាម័យ និងកន្លែងវប្បធម៌មិនបានសម្រេច។ លើកកំពស់ទំនួលខុសត្រូវរបស់អង្គភាពដែលឈរជើងនៅតំបន់នោះ បញ្ជាការដ្ឋានយោធាស្រុក Muong Lat បានឧបត្ថម្ភថវិកាជាង ១០ លានដុង និងថ្ងៃពលកម្មដើម្បីសាងសង់ផ្ទះវប្បធម៌មួយខ្នងជាមួយប្រព័ន្ធបំពងសំឡេង និងសម្ភារៈផ្សេងៗ និងបរិច្ចាកជិត ១០០ លានដុង និងរាប់រយថ្ងៃធ្វើពលកម្ម ដើម្បីសាងសង់បង្គន់ចំនួន ១៩ និងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ។ ទន្ទឹមនឹងនោះ បញ្ជាការដ្ឋានយោធាស្រុក Muong Lat ក៏ជាកម្លាំងស្នូល ដែលសម្របសម្រួល និងចូលរួមជួយប្រជាពលរដ្ឋក្នុងស្រុក កសាងផ្ទះរឹងចំនួន ៧៤០ ខ្នងតាមកម្មវិធី ១៧១៩។

លោកវរសេនីយ៍ឯក Nguyen Huu Thuat អនុប្រធាននយោបាយនៃបញ្ជាការដ្ឋានយោធាខេត្ត Thanh Hoa បានមានប្រសាសន៍ថា៖ “ចាប់ពីឆ្នាំ ២០២១ រហូតមកដល់បច្ចុប្បន្ន យោធាខេត្តបានដឹកនាំ យោធានៃបណ្តាស្រុក ក្រុង ឱ្យឧបត្ថម្ភ និងជួយសម្រាលការលំបាកចំពោះភូមិៗជួបប្រទះការលំបាក ដើម្បីកសាងជនបទថ្មី។ ក្រៅពីសាលាមត្តេយ្យ Tam Lu នៅភូមិ Tinh អង្គភាពយោធាគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត Thanh Hoa ក៏បានឧបត្ថម្ភសាងសង់ផ្ទះមហាសាមគ្គីចំនួន ៤២ ខ្នង ផ្ទះដឹងគុណចំនួន ៥៦ខ្នង ផ្ទះសមមិត្តចំនួន ៥ ខ្នង ផ្ទះចំនួន ៣ ១០០ ដុង ដែលសរុបជាទឹកប្រាក់ចំនួនជាង ៨ ពាន់លានដុង។ ជារៀងរាល់ឆ្នាំ យោធាខេត្តបានដឹកនាំកងវរសេនាធំលេខ ៧៦២ រៀបចំប្រតិបត្តិការចល័តទ័ពនៅទីវាលជាក់ស្តែងចំនួនពីរលើក ដើម្បីអនុវត្តការងារចលនាមហាជននៅតាមដំបន់ភ្នំជួបការលំបាក។ ទន្ទឹមនឹងនោះ នាយទាហាន នាយទាហានរង យុទ្ធជននៃអង្គភាពនានាបានសន្សំការចំណាយ និងស្ម័គ្រចិត្តចូលរួមកសាងមូលនិធិ “ដើម្បីជនក្រីក្រ” “តបស្នងសងគុណ” “ការការពារ និងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ” ដែលមានថវិកាជាង ៩.៧ ពាន់លានដុង ... "។

អនុវត្តគម្រោង “កម្មាភិបាល យុទ្ធជនជួយកុមារទៅសាលារៀន” រហូតមកដល់ពេលនេះ អង្គភាពក្រោមឱវាទនៃបញ្ជាការដ្ឋានយោធាខេត្ត Thanh Hoa បានជួយឧបត្ថម្ភ និងចិញ្ចឹមកុមារចំនួន ១២៨ នាក់ដែលជួបស្ថានភាពលំបាក ដោយទឹកប្រាក់ចំនួន ១.៣ ពាន់លានដុង។

ជាលក្ខណៈវិនិច្ឆ័យកាត់បន្ថយភាពក្រីក្ររបស់ជនជាតិភាគតិច ខេត្ត Thanh Hoa បានកំណត់កាត់បន្ថយចំនួនគ្រួសារក្រីក្រចំនួន ៣% ជារៀងរាល់ឆ្នាំ ប៉ុន្តែនៅឆ្នាំ ២០២២ ខេត្តបានកាត់បន្ថយចំនួន ៥.៨៨%; នៅឆ្នាំ ២០២៣ ចំនួនសរុបនៃគ្រួសារជនជាតិភាគតិចក្រីក្រនឹងត្រូវបានកាត់បន្ថយប្រហែល ៤.៥%។ ដូច្នេះ រហូតមកដល់ពេលនេះ ជីវិតរបស់ប្រជាជនបានប្រសើរឡើងជាបណ្តើរៗ សន្តិសុខនយោបាយ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមត្រូវបានរក្សាយ៉ាងល្អ កាត់បន្ថយអំពើអាក្រក់ក្នុងសង្គម សាមគ្គីភាពកងទ័ព និងប្រជាជនកាន់តែជិតស្និទ្ធ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងតំបន់៕

បកប្រែដោយ Minh Trung