ប្រជាជន Dan Lai កំពុងព្យាយាមចាកចេញពីក្រុមគ្រួសារក្រីក្រ
កប.អនឡាញ - ដើមខែវិច្ឆិកា ជាថ្ងៃអនុស្សាវរីយ៍មិនអាចបំភ្លេចបានសម្រាប់ប្រជាជន Dan Lai នៅភូមិ Co Phat (ឃុំ Mon Son ស្រុក Con Cuong ខេត្ត Nghe An) ព្រោះនេះជាលើកទីមួយហើយដែលភូមិ Co Phat មានគ្រួសារស្ម័គ្រចិត្តដាក់ពាក្យសុំចេញពីគ្រួសារក្រីក្រ។ ករណីដាក់ពាក្យទាំងពីរនេះគឺសរសេរដោយដៃតែម្តង ដោយមានខ្លឹមសារគឺចង់ចេញពីមុខសញ្ញាគ្រួសារក្រីក្រ។
នៅក្នុងពាក្យសុំដាក់ទៅកាន់អាជ្ញាធរក្នុងតំបន់ លោក Le Xuan Duong បានសរសេរថា “អស់រយៈពេលជាច្រើនឆ្នាំ គ្រួសាររបស់ខ្ញុំត្រូវបានចាត់ទុកថាជាគ្រួសារក្រីក្រ។ ឥឡូវនេះដោយឃើញថាគ្រួសាររបស់ខ្ញុំមានផ្ទះថ្មី ហើយជីវិតបានប្រសើរឡើងជាងមុន ខ្ញុំដាក់ពាក្យស្នើសុំស្ម័គ្រចិត្តចេញពីក្រុមគ្រួសារក្រីក្រ ដើម្បីទុករបបឧបត្ថម្ភនេះជូនគ្រួសារលំបាកជាង”។ ចំពោះពាក្យសុំរបស់លោក La Van Linh បានសរសេរថា៖ “បច្ចុប្បន្ន គ្រួសារខ្ញុំនៅតែជួបការលំបាក បើធៀបនឹកម្រិតទូទៅនៃឃុំទាំងមូល ប៉ុន្តែដោយពិចារណាថា មានគ្រួសារជាច្រើននៅក្នុងភូមិដែលមានស្ថានភាពលំបាកជាង បានជាខ្ញុំសម្រេចចិត្តដាក់ពាក្យសុំចេញពីគ្រួសារក្រីក្រ។
    |
 |
តំណាងប៉ុស្តិ៍ការពារព្រំដែន Mon Son និងអាជ្ញាធរមូលដ្ឋាន ចុះទៅសួរសុខទុក្ខ និងផ្តល់អំណោយដល់គ្រួសារលោក Le Xuan Duong |
តាមរយៈការស្រាវជ្រាវ យើងខ្ញុំបានដឹងថា ភូមិ Co Phat ស្ថិតនៅចម្ងាយប្រហែល ២០ គីឡូម៉ែត្រពីកណ្តាលឃុំ Mon Son តាមផ្លូវព្រៃ។ ភូមិទាំងមូលមានគ្រួសារចំនួន ១២៦ ដោយមានប្រជាជន ៥១៦ នាក់ជនជាតិ Dan Lai រស់នៅ។ ប្រជាជននៅទីនេះភាគច្រើនប្រកបរបរកសិកម្ម ដូច្នេះអត្រានៃគ្រួសារក្រីក្រគឺ១០០%។ ដើម្បីសម្រេចបានលទ្ធផលដែលមានគ្រួសារស្ម័គ្រចិត្តសុំចេញពីគ្រួសារក្រីក្រដូចសព្វថ្ងៃនេះ គឺការខិតខំប្រឹងប្រែងរបស់គ្រប់គ្រួសារ គោលនយោបាយគាំទ្ររបស់បក្ស និងរដ្ឋ និងការយកចិត្តទុកដាក់របស់គណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន ការរួមចំណែករួមរបស់អង្គការ និងបុគ្គលនានា។ ជាពិសេសសកម្មភាពរបស់កងទ័ពនៃប៉ុស្តិ៍ការពារព្រំដែន Mon Son (កងទ័ពការពារព្រំដែនខេត្ត Nghe An) ក្នុងការអនុវត្តអនុគម្រោងទី១ នៃគម្រោងទី៩ នៃកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០; ដំណាក់កាលទី១ ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ (ការវិនិយោគលើការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រជាជន Dan Lai (នៃក្រុមជនជាតិ Tho) ទាក់ទងនឹងការការពារ និងអភិវឌ្ឍព្រៃឈើ និងបរិស្ថានអេកូឡូស៊ីក្នុងឧទ្យានជាតិ Pu Mat ស្រុក Con Cuong)។ តាមនោះ កងទ័ពការពារព្រំដែន តែងតែប្រកាន់ខ្ជាប់ភូមិ ដើម្បីប្រមូលផ្តុំ និងណែនាំប្រជាជន Dan Lai អំពីរបៀបធ្វើអាជីវកម្ម ផលិត និងចិញ្ចឹមសត្វ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។
លោកវរសេនីយ៍ទោ Nguyen Sy Ha ប្រធានប៉ុស្តិ៍កងទ័ពការពារព្រំដែន Khe Khang (ស្ថានីយ៍ការពារព្រំដែន Mon Son) បានឲ្យដឹងថា៖ “ការអនុវត្តកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ យើងខ្ញុំបានចុះទៅផ្ទះនីមួយៗដើម្បីផ្សព្វផ្សាយ និងណែនាំ ប្រជាពលរដ្ឋចេះធ្វើស្រែចម្ការឱ្យបានផលិតភាពខ្ពស់ ចលនាប្រជាពលរដ្ឋយកដីទទេមកដាំព្រៃ ដាំពោត ដំឡូង ដំឡូងមី... ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងជួយទ្រទ្រង់ដើមឈើ និងពូជ ដើម្បីឱ្យប្រជាពលរដ្ឋមានដើមទុនសម្រាប់ផលិតកម្ម។
គ្រួសារទាំងពីរដែលសុំចេញពីគ្រួសារក្រីក្រនាពេលថ្មីៗនេះនឹងក្លាយជាគំរូល្អសម្រាប់គ្រួសារផ្សេងទៀតអនុវត្តតាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ការលុបបំបាត់ភាពអត់ឃ្លាន ការកាត់បន្ថយភាពក្រីក្រ និងការកសាងភូមិកាន់តែរីកចម្រើន។
បកប្រែដោយ Minh Trung