អនុវត្តយ៉ាងពេញលេញនូវគោលនយោបាយសម្រាប់អ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិភាគតិច
កប.អនឡាញ - អនុវត្តគម្រោងលេខ១០ នៃកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ សម្រាប់រយៈពេល ២០២១-២០៣០ ដំណាក់កាលទី ១ ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ ហើយទទួលស្គាល់យ៉ាងច្បាស់អំពីសារៈសំខាន់របស់អ្នកមានប្រជាប្រិយភាពនៅតំបន់ជនជាតិភាគតិច នៅប៉ុន្មានឆ្នាំថ្មីៗនេះ ខេត្ត Bac Kan ភាគខាងជើងវៀតណាម បានយកចិត្តទុកដាក់ជាពិសេសដល់ការថែទាំ និងអនុវត្តយ៉ាងពេញលេញនូវរបប គោលនយោបាយ និងការលើកទឹកចិត្តសម្រាប់អ្នកមានប្រជាប្រិយភាព។ ពីនោះ លើកកំពស់តួនាទីជាស្ពានតភ្ជាប់ប្រកបដោយប្រសិទ្ធភាពក្នុងការឃោសនា និងលើកទឹកចិត្តប្រជាជនអនុវត្តគោលការណ៍ មាគ៌ារបស់បក្ស និងគោលនយោបាយ ច្បាប់របស់រដ្ឋ។
លោក Chu Seo Cang លេខាសាខាបក្សភូមិ Khuoi Day ឃុំ Binh Trung ស្រុក Cho Don ត្រូវបានប្រជាជនបោះឆ្នោតជ្រើសតាំងជាអ្នកមានប្រជាប្រិយភាពនៅក្នុងភូមិ ព្រោះលោកមិនខ្លាចការលំបាក ឈានទៅមុខ និងណែនាំឲ្យប្រជាជនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដើម្បីកាត់បន្ថយភាពក្រីក្របន្តិចម្តងៗ។ នៅក្នុងភូមិ Khuoi Dut ជនរួមជាតិ Mong ពីកន្លែងផ្សេងទៀតមកនៅទីនេះតាំងពីទសវត្សរ៍ឆ្នាំ១៩៩០ ហើយរស់នៅតាមសងខាងអូរ និងតាមជម្រាលភ្នំ។ ក្នុងបំណងចលនាប្រជាជនធ្វើអាជីវកម្ម និងលុបបំបាត់ភាពអត់ឃ្លាន និងភាពក្រីក្រ ទន្ទឹមនឹងការដាំព្រៃឈើ និងធ្វើស្រែចម្ការ លោក Chu Seo Cang បានរៀនតាមអ៊ីនធឺណិត និងទទួលបានជោគជ័យក្នុងការដាំដើម Golden Camellia ចំនួន ១.០០០ ដើមនៅព្រៃ។ បន្ទាប់ពីទទួលបានលទ្ធផល លោកបានណែនាំឲ្យគ្រួសារក្នុងភូមិអំពីការអភិវឌ្ឍសេដ្ឋកិច្ច។
    |
 |
ថ្នាក់ដឹកនាំខេត្ត Bac Kan ប្រគល់ប័ណ្ណសរសើរជូនអ្នកមានប្រជាប្រិយភាព មេភូមិ និងអ្នកគំរូជនជាតិភាគតិចឆ្នាំ២០២៣ |
បច្ចុប្បន្ននេះ ខេត្ត Bac Kan មានអ្នកមានប្រជាប្រិយភាពចំនួន ១.២៨៤ នាក់ក្នុងភូមិចំនួន ១.២៩២ ដែលភាគច្រើនជាជនជាតិភាគតិច។ ដំណាក់កាល ២០២១-២០២២ ខេត្ត Bac Kan បានរៀបចំវគ្គបណ្តុះបណ្តាលចំនួន ១១ សម្រាប់អ្នកមានប្រជាប្រិយភាព ៧៣៦ នាក់ និងប្រគល់ស្មាតហ្វូនចំនួន១៦១ ដល់អ្នកមានប្រជាប្រិយភាព ហើយប្រគល់កាសែតគ្រប់ប្រភេទដល់អ្នកមានប្រជាប្រិយភាពជិត ៦,៥០០ នាក់... នាខែសីហាកន្លងមក គណៈកម្មាធិការបក្សខេត្ត Bac Kan បានរៀបចំសន្និសីទលើកសរសើរ និងប្រគល់ប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្ត ជូនដល់អ្នកមានប្រជាប្រិយភាព មេភូមិ និងអ្នកគំរូចំនួន ៥៩ នាក់នៅតំបន់ជនជាតិភាគតិច។
លោកស្រី Trieu Thi Thu Phuong ប្រធានគណៈកម្មការជនជាតិខេត្ត Bac Kan បានឲ្យដឹងថា អ្នកមានប្រជាប្រិយភាពគឺជាកម្លាំងស្នូលមួយក្នុងការនុវត្តគោលការណ៍ និងគោលនយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋនៅក្នុងជីវភាពរស់នៅ។ នាពេលខាងមុខ គណៈកម្មការជនជាតិនឹងផ្ដល់យោបល់ដល់ខេត្តអំពីការយកចិត្តទុកដាក់ និងអនុវត្តឲ្យបានត្រឹមត្រូវនូវរបប និងគោលនយោបាយសម្រាប់អ្នកមានប្រជាប្រិយភាពជនជាតិភាគតិចតាមបទបញ្ញត្តិ។ ទន្ទឹមនឹងនោះ ផ្លាស់ប្តូរថ្មីនូវខ្លឹមសារ និងវិធីសាស្រ្តនៃការរៀបចំវគ្គបណ្តុះបណ្តាល និងវគ្គបំប៉ន លើកកំពស់ការយល់ដឹងសម្រាប់អ្នកមានប្រជាប្រិយភាព និងអនុវត្តឲ្យបានល្អនូវការគ្រប់គ្រង ការណែនាំ ការវាយតម្លៃ និងការអនុវត្តគោលនយោបាយសម្រាប់អ្នកមានប្រជាប្រិយភាពក្នុងតំបន់ជនជាតិភាគតិច៕
បកប្រែដោយ Thuy Anh