គ្រូបង្រៀនភាសាខ្មែរ
កប.អនឡាញ-ប៉ុន្មានឆ្នាំចុងក្រោយនេះ ការបង្រៀនចេះនិយាយ និងការសរសេរភាសាខ្មែរ នៅតាមវត្តអារាមនានារបស់ប្រជាពលរដ្ឋខ្មែរក្នុងខេត្តSoc Trang តែងតែទទួលបានយកចិត្តទុកដាក់ យ៉ាងខ្លាំងក្លា។ លោកគ្រូៗដែលគួរឱ្យនិយាយដល់ ការរួមចំណែកដ៏ធំធេងរបស់គ្រូជាជនជាតិខ្មែរ ពោលគឺជាព្រះសង្ឃ ព្រះចៅអធិការវត្តតែម្តង... ដែលបានជួយបង្រៀនអក្សរខ្មែរដល់ព្រះសង្ឃ និងកូនខ្មែរក្នុងគោលបំណងចង់រួមចំណែកថែរក្សាភាសានិយាយ និងការសរសេររបស់ជនជាតិខ្មែរ។
ថ្មីៗនេះ ក្នុងឱកាសបានទៅកាន់វត្ត Chen Kieu នៅឃុំ Dai Tam (ស្រុក My Xuyen ខេត្ត Soc Trang) យើងខ្ញុំមានឱកាសបានមើលឃើញ ព្រះគ្រូ Huynh Thanh Teo កំពុងបង្ហាញមេរៀនលើអេក្រង់ ដើម្បីពន្យល់ពាក្យ និងបកប្រែអត្ថន័យពីភាសាបាលី ទៅជាភាសាខ្មែរសម្រាប់សិស្សជាព្រះសង្ឃ។ ជួបសំណេះសំណាលជាមួយយើងខ្ញុំ លោកគ្រូ Huynh Thanh Teo បាននិយាយថា៖ “ជារៀងរាល់ថ្ងៃ ខ្ញុំមកទីនេះដើម្បីជួយពិនិត្យមេរៀនដល់ព្រះសង្ឃដែលត្រៀមចូលរួមប្រឡង បាលីរ៉ុង ដែលរៀបចំដោយសមាគមព្រះសង្ឃស្នេហាជាតិខេត្ត Soc Trang ។
    |
 |
ព្រះសង្ឃធ្វើជាគ្រូបង្រៀនភាសាខ្មែរដល់សិស្ស |
ក្នុងនាមជាសិស្សព្រះសង្ឃនៃថ្នាក់ចុងក្រោយ នៅវត្ត Chen Kieu ដែលកំពុងត្រៀមប្រឡង ប្អូន Tran Phen បាននិយាយថា៖ “ភាសាបាលី គ៏ពិបាកណាស់ ជួនកាលខ្ញុំរៀនតែចាំមិនបានទាំងអស់ទេ។ ទោះយ៉ាងណាក៏ដោយ ដោយសារការខិតខំប្រឹងប្រែងបង្រៀន និងការបកប្រែវេយ្យាករណ៍របស់លោកគ្រូ Huynh Thanh Teo ពីភាសាបាលីមកជាភាសាខ្មែរ គាត់បានជួយខ្ញុំយល់ច្រើនអំពីភាសារបស់ជនជាតិខ្ញុំ។ ម៉ោងរៀននីមួយៗរបស់គ្រូគឺសប្បាយណាស់ គាត់តែងតែអនុញ្ញាតឱ្យសិស្សគិតគូ និងបញ្ចេញមតិរបស់ខ្លួនឯង ដោយហេតុនេះជួយឱ្យយើងចងចាំមេរៀនបានលឿន”។
ក្នុងវ័យជិត ៨០ ឆ្នាំហើយ តែជារៀងរាល់ថ្ងៃ លោកគ្រូ Lam Len នៅឃុំ Thanh Phu ស្រុក My Xuyen នៅតែធ្វើដំណើរតែម្នាក់ឯងទៅវត្តដើម្បីនាំយកនូវចំណេះដឹងភាសាខ្មែរ និងភាសាបាលីដល់សិស្សជាព្រះសង្ឃ។ ពេលយើងខ្ញុំមកដល់វត្តព្រែកអណ្តើក (ភូមិ Can Duoc ឃុំ Thanh Phu) លោកគ្រូ Lam Len កំពុងឈរនៅលើវេទិកាសរសេរពាក្យបាលីនៅលើក្តារ។ ឆ្នាំនេះ ក្រៅពីបង្រៀនភាសាបាលីសម្រាប់ថ្នាក់ទី ១ ទី ២ និងទី ៣ នៅវត្តព្រែកអណ្តើកនោះ ក្នុងសប្តាហ៍នីមួយៗ លោកក៏ត្រូវបានអាចារ្យវត្តផ្សេងៗអញ្ជើញមកបង្រៀនភាសាខ្មែរ និងបាលីផងដែរ។ លោកគ្រូ Lam Len មានប្រសាសន៍ថា៖ “នៅឆ្នាំ២០០៤ ក្រោយចូលនិវត្តន៍ ខ្ញុំត្រូវបានសាលា ភ្នាក់ងារ និងវត្តអារាមខែ្មរអញ្ជើញមកបង្រៀន។ ទោះបីមានកន្លែងបង្រៀនខ្លេះនៅឆ្ងាយក៏ដោយ ក៏គិតពីសិស្សជាទីស្រលាញ់ និងនឹកឃើញមេរៀនភាសាខ្មែរ និងបាលី និងស្នាមញញឹមរបស់សិស្ស បានជួយផ្តល់កម្លាំងចិត្តឱ្យខ្ញុំបន្តការងារនេះតទៀត។
រយៈពេលជាងពីរខែហើយ រាល់ព្រឹកនៅវត្ត សេរីត្រម៉ឺន នៅភូមិ Dao Vien (ឃុំ Vien Binh ស្រុក Tran De ខេត្ត Soc Trang) សំឡេងអានភាសាខ្មែរបានបន្លឺឡើងនៅជ្រុងមួយនៃវត្តមួយនេះ។ ព្រះសង្ឃ Kim Chi Thanh ទទួលបន្ទុកថ្នាក់រៀនបានឱ្យដឹងថា៖ “ជារៀងរាល់ឆ្នាំ វត្តសុទ្ធតែបានរៀបចំការបង្រៀនភាសាខ្មែរដោយឥតគិតថ្លៃដល់កូនចៅប្រជាពលរដ្ឋខ្មែរក្នុងតំបន់ផងដែរ។ ឆ្នាំនេះ កុមារប្រហែល ៣០ នាក់មកពីភូមិៗ ក្នុងសុក បានមកវត្តដើម្បីរៀនភាសាខ្មែរ។ មាតាបិតាសិស្ស ទាំងអស់សប្បាយចិត្តអោយកូនៗទៅសិក្សារៀនសូត្រ ព្រោះមិនត្រឹមតែរក្សាបាននូវភាសាប្រពៃណី របស់ជនជាតិប៉ុណ្ណោះទេ វត្តក៏បង្រៀនសិស្សអំពីសីលធម៌ របៀបរស់នៅ អំពើល្អ និងវប្បធម៌ថែមទៀត។ អត្តសញ្ញាណវប្បធម៌ជាតិ តាមរយៈថ្នាក់រៀននេះ វត្តសង្ឃឹមថានឹងអាចជួយកូនចៅប្រជាពលរដ្ឋមិនភ្លេចភាសា និងការសរសេររបស់ជនជាតិឡើយ ថែមទាំងស្គាល់ពីវប្បធម៌របស់ជាតិដើម្បីអភិរក្ស និងអភិវឌ្ឍបន្ថែមទៀត ពេលធំឡើងអាចប្រើប្រាស់សម្រាប់ការសិក្សា និងការងារ។
ការដែលវត្តនានាបានរៀបចំថ្នាក់បង្រៀន និងបំប៉ុនភាសាខ្មែរសម្រាប់ព្រះសង្ឃ និងកូនចៅរបស់ពុទ្ធបរិស័ទក្នុងខេត្ត Soc Trang នាពេលថ្មីៗនេះ បានរួមចំណែកយ៉ាងធំធេងក្នុងការអភិរក្ស និងលើកស្ទួយអក្សររបស់ជនជាតិខ្លួនឯង។ ជាមួយគ្នានេះ ជួយកូនចៅខ្មែរឱ្យមានបរិយាកាសសិក្សាប្រកបដោយភាពល្អៗ ដើម្បីបណ្ដុះចំណេះដឹងបន្ថែមសម្រាប់ខ្លួនឯង៕
បកប្រែដោយ Minh Trung