នៅភូមិ Thanh Hoa លេខ៣ ឃុំ Thuy Lieu (ស្រុក Go Quao) មាន ៨០% ជាជនជាតិខ្មែររស់នៅ។ ភូមិ Thanh Hoa លេខ៣ ធ្លាប់ជាភូមិមួយក្នុងចំណោមភូមិក្រីក្របំផុតក្នុងឃុំ ហើយជីវភាពរស់នៅរបស់អ្នកភូមិជួបការលំបាកជាច្រើន។ ប៉ុន្តែ បន្ទាប់ពីរយៈពេលជាង ១០ ឆ្នាំនៃការកសាងជនបទថ្មី រួមផ្សំជាមួយកម្មវិធី គម្រោង និងគោលនយោបាយជនជាតិ ព្រមទាំង ចលនាប្រជាពលរដ្ឋជ្រើសរើសរុក្ខជាតិ និងសត្វដែលសមស្រប ដើម្បីអភិវឌ្ឍផលិតកម្ម។ ឥឡូវនេះ ភូមិ Thanh Hoa លេខ៣ គ្មានគ្រួសារក្រីក្រទៀតហើយ ចំនួនគ្រួសារដែលមានជីវភាពធូរធារកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

leftcenterrightdel
ខេត្ត Kien Giang យកចិត្តទុកដាក់ដល់ការវិនិយោគលើការកសាងហេដ្ឋារចនាសម្ព័ន្ធ និងធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជន

លោក Danh Bach លេខាសាខាបក្សភូមិ Thanh Hoa លេខ៣ បានចែករំលែកថា ដោយអនុវត្តព្រមៗគ្នានូវគោលនយោបាយជាច្រើន ដើម្បីជួយប្រជាជនអភិវឌ្ឍន៍សេដ្ឋកិច្ច បច្ចុប្បន្ន ជីវភាពរស់នៅរបស់ប្រជាជននៅភូមិ Thanh Hoa លេខ៣ មានការអភិវឌ្ឍជាងមុន។ ពីការរួមចំណែករបស់ប្រជាពលរដ្ឋ ផ្លូវត្រូវបានចាក់បេតុង ភូមិគ្មានគ្រួសារក្រីក្រ គ្រួសារជិតបន្ទាត់ក្រីក្រនៅសល់តែ ១២ គ្រួសារ (ស្មើនឹង ៤.២%) ៩៨% នៃចំនួនប្រជាជនចូលរួមក្នុងការធានារ៉ាប់រងសុខភាព។ល។

ការអនុវត្តគោលនយោបាយជួយគាំទ្រជនរួមជាតិនៅខេត្ត Kien Giang បានពង្រីកប្រកបដោយប្រសិទ្ធភាព។ ក្រុមគ្រួសារជាច្រើនមានលំនៅឋាន ហើយប្រើប្រាស់ប្រាក់កម្ចីឲ្យបានល្អដើម្បីអភិវឌ្ឍការចិញ្ចឹមសត្វ និងរួចផុតពីភាពក្រីក្រ។ លោក Nguyen Luu Trung អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Kien Giang បានឲ្យដឹងថា ខេត្ត Kien Giang បានដាក់គោលដៅជាក់លាក់សម្រាប់ឆ្នាំ២០២៥ ដោយខិតខំបង្កើនប្រាក់ចំណូលជាមធ្យមរបស់ជនរួមជាតិភាគតិច កើនឡើង ២ ដងធៀបនឹងឆ្នាំ២០២០ អត្រាគ្រួសារជនជាតិភាគតិចក្រីក្រថយចុះពី ១.៥ ដល់ ២% ក្នុងមួយឆ្នាំ។ ខេត្តខិតខំឲ្យបាន ១០០% ឃុំនៅតំបន់ជនជាតិភាគតិចមានផ្លូវឡានទៅកាន់កណ្ដាលឃុំ និងផ្លូវអន្តរឃុំដែលក្រាលកៅស៊ូ ឬចាក់បេតុង ហើយ ១០០% សាលារៀន បន្ទប់រៀន និងមណ្ឌលសុខភាពត្រូវបានសាងសង់យ៉ាងរឹងមាំ... បង្កើតលក្ខខណ្ឌអំណោយផល និងជួយជនរួមជាតិភាគតិចក្នុងការផលិត និងអាជីវកម្ម ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ កាត់បន្ថយភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព និងឈានឡើងធូរធារ។

ក្នុងប៉ុន្មានឆ្នាំកន្លងមក ខេត្ត Kien Giang បានប្រមូលធនធាន និងរួមបញ្ចូលកម្មវិធី និងគម្រោងជាច្រើន ដើម្បីអនុវត្តការកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាពក្នុងជនរួមជាតិខ្មែរ។ ជាពិសេស គ្រួសារជាច្រើនខិតខំរួចផុតពីភាពក្រីក្រ និងឈានឡើងធូរធារ ចូលរួមចំណែកធ្វើឲ្យមុខមាត់នៃតំបន់ដែលមានជនរួមជាតិខ្មែរជាច្រើនរស់នៅ មានការផ្លាស់ប្តូរជាច្រើន៕

បកប្រែដោយ Thuy Anh