ក្នុងប៉ុន្មានថ្ងៃនេះ ជនរួមជាតិកាតូលិកនៅភូមិ Yen Thanh ឃុំ Nam Phuc Thang ស្រុក Cam Xuyen មកជុំគ្នាតុបតែងផ្លូវរបស់ព្រះសហគមន៍កាតូលិក ដើម្បីអបអរសាទរទិវាបុណ្យឯករាជ្យជាតិ។ នៅលើរាល់ខ្សែផ្លូវបេតុងធំទូលាយ ពោរពេញទៅដោយទង់ជាតិ ទង់បក្ស បានបក់រវិចៗក្រោមពន្លឺព្រះអាទិត្យយ៉ាងទាក់ទាញអារម្មណ៍។ ដោយនាំយើងទៅទស្សនាភូមិជនបទថ្មី លោក Thai Dinh Huong ប្រធានក្រុមប្រតិបត្តិសាសនាកាតូលិកនៃសាខាព្រះសហគមន៍កាតូលិក My Luong (ភូមិ Yen Thanh) បានមានប្រសាសន៍ថា៖ “កាលពីមុន ផ្លូវនៅក្នុងភូមិភាគច្រើនជាផ្លូវដី ពិបាកក្នុងការធ្វើដំណើរ ប៉ុន្តែដោយសារមានការអនុវត្តកម្មវិធីកសាងជនបទថ្មី ផ្លូវថ្នល់ត្រូវបានចាក់បេតុងយ៉ាងធំទូលាយ និងស្អាត។ ដើម្បីពង្រីកទំហំផ្លូវ គ្រួសារជាច្រើននៅ My Luong បានស្ម័គ្រចិត្តបរិច្ចាគដី បរិច្ចាគថវិកា និងចំនួនថ្ងៃធ្វើពលកម្មដើម្បីស្ថាបនាផ្លូវ។ ចាប់តាំងពីផ្លូវត្រូវបានពង្រីក និងចាក់បេតុងរួច ជីវភាពរស់នៅរបស់ប្រជាសហគមន៍នៅទីនេះកាន់តែមានភាពប្រសើរឡើង។ ដោយមើលឃើញយ៉ាងច្បាស់ពីអត្ថប្រយោជន៍ និងសារៈសំខាន់នៃចលនាកសាងជនបទថ្មី ប្រជាសហគមន៍តែងតែចូលរួមយ៉ាងសកម្មក្នុងរាល់សកម្មភាពកសាងមាតុភូមិ។

leftcenterrightdel
ប្រជាពលរដ្ឋនៃស្រុក Cam Xuyen ថែរក្សា និងធ្វើឱ្យផ្លូវភូមិស្អាត

អនុវត្តយុទ្ធនាការ “ប្រជាជនទាំងអស់រួបរួមកសាងជនបទថ្មី និងទីក្រុងស៊ីវិល័យ” មិនត្រឹមតែនៅព្រះសហគមន៍កាតូលិក My Luong ប៉ុណ្ណោះទេ ថែមទាំងនៅព្រះសហគមន៍កាតូលិក ក្នុងខេត្ត Ha Tinh ទាំងអស់ក៏បាន ស្ម័គ្រចិត្តបរិច្ចាគដីដើម្បីពង្រីកផ្លូវភូមិ ផ្លូវអន្តរភូមិ និង ផ្លូវអន្តរឃុំ ស្ថាបនាផ្លូវជនបទ និងប្រព័ន្ធធារាសាស្រ្តក្នុងវាលស្រែ... ដោយសារប្រជាជនកំណត់ថា ការកសាងជនបទថ្មី គឺធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែសម្បូរសប្បាយ ធ្វើឱ្យភូមិមានសោភ័ណភាពស្អាតស្អំ។

នៅភូមិ Vinh Loc នៃព្រះសហគមន៍កាតូលិក Quen Dong ឃុំ Cam Loc ស្រុក Cam Xuyen បរិយាកាសការងាររបស់ប្រជាជនក៏មានភាពអ៊ូអរផងដែរ។ ប៉ុន្មានឆ្នាំមកនេះ សាសនិកកាតូលិក មានជីវភាពល្អ រស់នៅតាមគន្លងធ៌ម ស្រឡាញ់ប្រទេសជាតិ រួបរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច កសាងជនបទថ្មី និងជីវភាពវប្បធម៌នៅតំបន់លំនៅដ្ឋាន។ ភូមិ Vinh Loc បច្ចុប្បន្នមានគ្រួសារចំនួនជិត ៥០០  ដោយមានប្រជាជនជិត ២,០០០ នាក់ ដែលក្នុងនោះជាង ៩០% នៃប្រជាជនគឺជាអ្នកកាន់សាសនាកាតូលិក។ កាលពីប៉ុន្មានឆ្នាំមុន នៅពេលដែលចលនាកសាងជនបទថ្មីមិនត្រូវបានអនុវត្តនោះ ផ្លូវក្នុងភូមិតូចចង្អៀតនៅទីនេះ ផ្លូវជាច្រើននៅតែជាផ្លូវដី  ហើយប្រជាជនពិបាកធ្វើដំណើរណាស់។ ដោយអនុវត្តគោលនយោបាយកសាងជនបទថ្មី ដោយមានការឃោសនារបស់អាជ្ញាធរ និងក្រុមប្រឹក្សាព្រះសហគមន៍កាតូលិក ប្រជាជននៅភូមិ Vinh Loc បានធ្វើសកម្មភាពបរិច្ចាគដី រុះរើរបង ចូលរួមថ្ងៃធ្វើពលកម្មដើម្បីស្ថាបនាផ្លូវ។

រំភើបចិត្តចំពោះការផ្លាស់ប្តូរមុខមាត់ក្នុងស្រុកកំណើត លោក Pham Van Hung ព្រះសហគមន៍កាតូលិកភូមិ Vinh Loc បានចែករំលែកថា៖ “ដោយស្មារតីរស់នៅតាមគន្លងល្អ គោរពសាសនាល្អ បរិច្ចាគដី កសាងផ្លូវដើម្បីប្រយោជន៍រួម បានជាប្រជាជននៅទីនេះពិតជាគាំទ្រយ៉ាងខ្លាំងក្លា។ ខណៈពេលភូមិអំពាវនាវឲ្យប្រជាជនចូលរួមចំណែកក្នុងថ្ងៃធ្វើពលកម្ម គ្រួសារខ្ញុំបានចូលរួមយ៉ាងពេញទំហឹង។ ដោយសារតែមានជំនាញជាជាងសំណង់ ខ្ញុំតែងតែស្ម័គ្រចិត្តទទួលភារកិច្ចដូចជាសាងសង់ ធ្វើផើងផ្កា…”។

យើងបានដឹងជ្រាបថា ប៉ុន្មានឆ្នាំកន្លងទៅ ដោយសារការឃោសនា និងការធ្វើចលនារបស់ស្ថាប័ន មន្ទីរ អង្គភាព ស្ថាប័នមហាជន ប្រជាជនកាតូលិកខេត្ត Ha Tinh បានចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ សម្រេចគោលដៅអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ និងសង្គម តាមបាវចនា “ជីវិតល្អ សាសនាល្អ"។ តាមនោះ ភូមិភាគជាច្រើនក្នុងសហគមន៍កាតូលិកបានក្លាយជាចំណុចភ្លឺក្នុងចលនានៃការសាងសង់ជនបទថ្មី និងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។

បកប្រែដោយ Minh Trung