ចំលើយ៖ បញ្ហាដែលអ្នកសួរមានបញ្ជាក់ក្នុងមាត្រាទី៥ នៃសារាចរណែនាំលេខ ០៤/២០១៦/TT-BNV ចុះថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០១៦ របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំខ្លឹមសារមួយចំនួនអំពីអធិការកិច្ចផ្នែកសាសនា ដូចតទៅ៖

១. គណៈកម្មាធិការសាសនារដ្ឋាភិបាលមានការទទួលខុសត្រូវ៖

ក) រៀបចំកម្មវិធី និងផែនការអធិការកិច្ចផ្នែកសាសនា ហើយផ្ញើទៅអធិការកិច្ចនៃក្រសួងមហាផ្ទៃយ៉ាងយឺតបំផុតត្រឹមថ្ងៃទី ១ ខែវិច្ឆិកា ជារៀងរាល់ឆ្នាំ។

ខ) នៅពេលដែលត្រូវកែសម្រួលផែនការអធិការកិច្ចដែលបានអនុម័តរួច ត្រូវតែរាយការណ៍ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

គ) ផែនការអធិការកិច្ចដែលបានបញ្ជាក់នៅចំណុច ក, ខ, ប្រការ ១ នៃមាត្រានេះ បន្ទាប់ពីត្រូវបានអនុម័តដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរួច នឹងត្រូវបញ្ជូនទៅកាន់មុខសញ្ញាត្រូវអធិការកិច្ច និងស្ថាប័ន អង្គការ និងបុគ្គលពាក់ព័ន្ធ។

២. អធិការនៃមន្ទីរកិច្ចការផ្ទៃក្នុងមានការទទួលខុសត្រូវ៖

ក) សហការជាមួយផ្នែក (ការិយាល័យ) សាសនា ក្នុងការបង្កើតកម្មវិធី និងផែនការសម្រាប់អធិការកិច្ចក្នុងវិស័យសាសនា ហើយដាក់ជូនប្រធានមន្ទីរ​កិច្ចការផ្ទៃដើម្បីអនុម័តយ៉ាងយឺតបំផុតត្រឹមថ្ងៃទី ៥ ខែធ្នូ ជារៀងរាល់ឆ្នាំ។

ខ) នៅពេលដែលត្រូវកែសម្រួលផែនការអធិការកិច្ចដែលបានអនុម័តរួច ត្រូវតែរាយការណ៍ជូនប្រធានមន្ទីរកិច្ចការផ្ទៃក្នុង។

គ) ផែនការអធិការកិច្ចដែលបានបញ្ជាក់នៅចំណុច ក, ខ, ប្រការ ២ នៃមាត្រានេះ បន្ទាប់ពីបានអនុម័តដោយប្រធានមន្ទីរកិច្ចការផ្ទៃក្នុងរួច ត្រូវបញ្ជូនទៅកាន់មុខសញ្ញាត្រូវអធិការកិច្ច និងស្ថាប័ន អង្គការ និងបុគ្គលពាក់ព័ន្ធ។

leftcenterrightdel
រូប​ថតឧទាហរណ៍៖ vnanet.vn

* មិត្តអ្នកអាន Nguyen Minh Hoa នៅឃុំ Khanh Trung ស្រុក Khanh Vinh ខេត្ត Khanh Hoa បានសួរថា៖ តើមុខសញ្ញាមួយណាត្រូវបានជួយគាំទ្រលំនៅដ្ឋានដែល​អនុវត្តតាម​គម្រោងទី១ នៃកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍ​សេដ្ឋកិច្ច-សង្គមក្នុងតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ រយៈពេល ២០២១-២០៣០ ដំណាក់កាលទី១ ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥?

ចម្លើយ៖ សំណួរដែលអ្នកសួរត្រូវបានបញ្ជាក់ក្នុងមាត្រា ៦ នៃសារាចរលេខ ០២/២០២២/TT-UBDT របស់រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការជនជាតិ ដូចតទៅ៖

មុខសញ្ញាត្រូវបានជួយគាំទ្រលំនៅដ្ឋាន៖

១. គ្រួសារជនជាតិភាគតិចក្រីក្រដែលរស់នៅក្នុងតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ។ គ្រួសារក្រីក្រជនជាតិ Kinh  រស់នៅក្នុងឃុំ ភូមិជួបការលំបាកខ្លាំង នៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ មិនមានផ្ទះ ឬផ្ទះទ្រុឌទ្រោម ខូចខាត។

២. គ្រួសារដែលទទួលបានការគាំទ្រដីលំនៅដ្ឋានហើយ​ ក៏​អាចត្រូវបានពិចារណាជួយគាំទ្រលំនៅដ្ឋានផងដែរ៕

បកប្រែដោយ Duy Hoan