តើកាលកំណត់ធ្វើអធិការកិច្ចជំនាញលើវិស័យសាសនាត្រូវបានកំណត់ដោយច្បាប់យ៉ាងដូចម្តេច?
កប.អនឡាញ - មិត្តអ្នកអាន Bui Van Hung នៅឃុំ Vinh Thai ទីក្រុង Nha Trang ខេត្ត Khanh Hoa បានសួរថា៖ តើកាលកំណត់ធ្វើអធិការកិច្ចជំនាញលើវិស័យសាសនាត្រូវបានកំណត់ដោយច្បាប់យ៉ាងដូចម្តេច?
ចំលើយ៖ បញ្ហាដែលអ្នកសួរមានចែងក្នុងប្រការទី៦ សារាចរណែនាំលេខ ០៤/២០១៦/TT-BNV ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្តីពីការធ្វើអធិការកិច្ចជំនាញលើវិស័យសាសនាដូចតទៅ៖
១. ការធ្វើអធិការកិច្ចជំនាញលើវិស័យសាសនាត្រូវធ្វើឡើងដោយគណៈកម្មការសាសនារបស់រដ្ឋាភិបាល មិនលើសពី ៤៥ ថ្ងៃ។ ក្នុងករណីស្មុគស្មាញ វាអាចចំណាយពេលយូរជាងនេះ ប៉ុន្តែមិនលើសពី ៧០ ថ្ងៃ។
២. ការធ្វើអធិការកិច្ចជំនាញលើវិស័យសាសនាត្រូវធ្វើឡើងដោយអធិការនៃមន្ទីរមហាផ្ទៃក្នុងក្នុងរយៈពេល ៣០ ថ្ងៃ។ ក្នុងករណីស្មុគស្មាញ វាអាចចំណាយពេលយូរជាងនេះ ប៉ុន្តែមិនលើសពី ៤៥ ថ្ងៃ។
* មិត្តអ្នកអាន Nguyen Duc Binh មកពីឃុំ Tan Nghia ស្រុក Di Linh ខេត្ត Lam Dong បានសួរថា៖ គោលនយោបាយជំនួយអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព ទំនួលខុសត្រូវនិងធានាសិទ្ធិចូលរួមនិងទទួលបានអត្ថប្រយោជន៍ពីសកម្មភាពទេសចរណ៍របស់សហគមន៍ជនជាតិភាគតិចត្រូវបានកំណត់ដោយច្បាប់យ៉ាងដូចម្តេច?
    |
 |
រូបថតឧទាហរណ៍ (dulich.petrotimes.vn) |
ចំលើយ៖ បញ្ហាដែលអ្នកសួរមានចែងក្នុងមាត្រា ២ ប្រការ ១២ នៃសារាចរណែនាំលេខ ១២/២០១៤/TT-BVHTTDL របស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ដូចតទៅ៖
ក) ផ្តល់អាទិភាពដល់សកម្មភាពពិនិត្យ និងវាយតម្លៃសក្តានុពលទេសចរណ៍នៅក្នុងតំបន់ជនជាតិភាគតិច ហើយរៀបចំការកេងប្រវ័ញ្ចធនធានធម្មជាតិ និងគោលដៅទេសចរណ៍ ដោយឈរលើគោលការណ៍នៃការអភិរក្ស ទាក់ទាញការចូលរួមពីប្រជាជនមូលដ្ឋាន និងទទួលបានអត្ថប្រយោជន៍ពីសកម្មភាពទេសចរណ៍។
ខ) ផ្តល់អាទិភាពដល់ការជួយគាំទ្រអភិវឌ្ឍន៍ទេសចរណ៍សហគមន៍នៅភូមិរបស់ជនជាតិភាគតិច តាមគំរូនៃការស្នាក់នៅក្នុងផ្ទះប្រជាជន និងពង្រីកវប្បធម៌ប្រពៃណីដ៏វិសេសវិសាលរបស់ជនជាតិភាគតិច ដើម្បីអភិវឌ្ឍន៍ទេសចរណ៍ ហើយកំណត់ផលប៉ះពាល់អវិជ្ជមាននៃសកម្មភាពទេសចរណ៍លើជីវភាពរស់នៅ វប្បធម៌របស់ជនជាតិភាគតិច។
គ) ណែនាំភ្ញៀវទេសចរក្នុងដំណើរទស្សនា និងស្នាក់នៅតាមភូមិ គោលដៅទេសចរណ៍នៅតំបន់ជនជាតិភាគតិច ដោយគោរពទំនៀមទម្លាប់ សកម្មភាពក្នុងជីវភាពរស់នៅ និងវប្បធម៌ប្រពៃណីរបស់ជនជាតិភាគតិច។
ឃ) កសាងយន្តការទាក់ទាញការវិនិយោគនៅគោលដៅទេសចរណ៍ និងភូមិតាមគំរូទេសចរណ៍សហគមន៍ ដោយផ្តល់អាទិភាពដល់គម្រោងគាំទ្ររបស់អង្គការមិនមែនរដ្ឋាភិបាល។
ង) ផ្តល់អាទិភាពលើការរៀបចំព្រឹត្តិការណ៍ទេសចរណ៍នៅតំបន់ជនជាតិភាគតិច៕
បកប្រែដោយ Thuy Anh