ចម្លើយ៖ សំណួរដែលអ្នកសួរត្រូវបានចែងនៅក្នុងមាត្រា ៣០ សារាចរលេខ ០២/២០២២/TT-UBDT ចុះថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២ របស់រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិដូចតទៅ៖

១. ឃុំ និងភូមិលំបាកខ្លាំង (ឃុំស្ថិតក្នុងតំបន់ III និងភូមិពិបាកខ្លាំង) ឃុំ ATK តំបន់ I និង II (ឃុំមិនទាន់ទទួលស្គាល់ថា ជនបទថ្មី និងឃុំមិនត្រូវបានទទួលស្គាល់សម្រេចគោលដៅនៃកម្មវិធី ១៣៥)។

២.ឃុំ និងភូមិនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ (សម្រាប់ការវិនិយោគសាងសង់ផ្លូវទៅកាន់កណ្ដាលឃុំ និងផ្លូវអន្តរឃុំ)។

leftcenterrightdel
រូបថតឧទាហរណ៍ (baochinhphu.vn)

* មិត្តអ្នកអាន Tran Minh Tuan នៅសង្កាត់ Bac Nghia ទីក្រុង Dong Hoi ខេត្ត Quang Binh វៀតណាម បានសួរថា៖ គោលការណ៍នៃការអនុវត្តរបៀបរស់នៅបែបអរិយធម៌នៅតាមគ្រឹះស្ថានជំនឿ និងគ្រឹះស្ថានសាសនាដែលត្រូវបានកំណត់យ៉ាងដូចម្ដេច?

ចំលើយ៖ សំណួរដែលអ្នកសួរត្រូវបានចែងក្នុងមាត្រា ៣ នៃសារាចរណែនាំលេខ ០៤/២០១៤/TTLT-BVHTTDL-BNV របស់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងក្រសួងកិច្ចការផ្ទៃក្នុង។ ជាពិសេសអង្គការ បុគ្គលចូលរួមសកម្មភាព ឬ ទាក់ទងដល់សកម្មភាពនៅគ្រឹះស្ថានជំនឿ ឬ គ្រឹះស្ថានសាសនាត្រូវបានគោរពតាមគោលការណ៍ដូចខាងក្រោម៖

១. ធានាសិទ្ធិសេរីភាពខាងជំនឿ និងសាសនារបស់មនុស្សគ្រប់គ្នា, គោរពតម្លៃវប្បធម៌ សីលធម៌សាសនា; ធានានូវភាពឧឡារិក និងគោរពនៃគ្រឹះស្ថានជំនឿ និងគ្រឹះស្ថានសាសនា។

២. មិនឆ្លៀតផលប្រយោជន៍ពីជំនឿ និងសាសនា ដើម្បីប្រយុទ្ធប្រឆាំងនិងបំផ្លាញរដ្ឋ និងបង្កការបែកបាក់សាសនា និងជាតិសាសន៍, បង្កអស្ថិរភាពដល់សន្តិសុខ សណ្តាប់ធ្នាប់ បំពានច្បាប់ និងបទបញ្ញត្តិក្នុងមូលដ្ឋាន។

៣. សកម្មភាពធ្វើសក្ការៈនិងទស្សនាគ្រឹះស្ថានជំនឿ ឬ គ្រឹះស្ថានសាសនា ត្រូវធានាសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិរបស់អ្នកចូលរួម និងគ្រឹះស្ថានជំនឿ ឬគ្រឹះស្ថានសាសនា ធានាបទប្បញ្ញត្តិស្តីពីការការពារបរិស្ថាន។

៤. ប្រាក់និងទ្រព្យសម្បត្តិដែលបានបរិច្ចាគ ធ្វើកុសល ឬឧបត្ថម្ភសម្រាប់គ្រឹះស្ថានជំនឿ ឬគ្រឹះស្ថានសាសនា ត្រូវបានគ្រប់គ្រង និងប្រើប្រាស់ត្រឹមត្រូវតាមគោលដៅ បើកចំហ និងតម្លាភាព៕

បកប្រែដោយ Pham Diep