ប្ដីប្រពន្ធនាង My ខំធ្វើការរកស៊ីណាស់ តែមិនទាន់បានធូរធារបានទេ ពោលគឺខ្វះមុខខ្វះក្រោយមិនចេះចប់មិនចេះហើយរហូតព្រោះថា ពួកគេមានកូនតូចៗច្រើនពេក។  កូនៗទាំងនោះចេះតែយំស្រែកលលែងគ្នាទេ។ កូនធំពីរនាក់ ឈ្មោះ De និង Giong បានឈានដល់អាយុចូលរៀនហើយ ប៉ុន្តែមិនបានទៅរៀនទេ ព្រោះគ្រួសារ My គ្មានលុយ ហើយក៏គ្មានអ្នកណាជួយជូនទៅសាលាដែរ។ ប៉ុន្តែប៉ុន្មានឆ្នាំថ្មីៗនេះ នៅក្រុង Sa Pa ជាទីរមណីរដ្ឋានទេសចរណ៍ដែលសម្បូរទៅដោយអ្នកទេសចរ ដូច្នេះហើយមិត្តខ្លះបានបបួល My ឱ្យនាំកូនមកលក់ទំនិញនៅទីនេះដើម្បីមានលុយទិញស្បៀង សម្រាលបន្ទុកក្រីក្រ។ តាមការបបួលពីមិត្តភ័ក្ត My បាននាំកូនទៅលក់អីវ៉ាន់បានជិតមួយខែហើយ តែរកបានលុយល្មមឲ្យគ្រួសារ My ទិញអង្ករ និងពោតហូបប៉ុណ្ណោះ។

leftcenterrightdel
រូបជាឧទាហរណ៍

បន្ទាប់ពីកូនៗហូបបាយចប់ My ក៏ទាញយកកាបូប ដែលក្នុងនោះពោពេញទៅដោយច្រវាក់កូនសោ កាបូបតូចៗរបស់របរជាវត្ថុអនុស្សាវរីយ៍សម្រាប់លក់ឱ្យទេសចរ ហើយនាំកូនចុះពីលើភ្នំឆ្ពោះទៅក្រុង Sa Pa។ ម្ដាយ និងកូនទាំងប្រាំនាក់របស់ My ដើរតាមផ្លូវតូចៗចេញពីភូមិចុះទៅក្រុង Sa Pa ដើម្បីរកស៊ី។ ចេញពីភូមិមិនបានឆ្ងាយប៉ុន្មានទេ នាងបានជួបលោក Sinh មេភូមិ។ ឃើញ My និងកូនៗភ្លាម លោក Sinh បានឈប់ម៉ូតូ ហើយនិយាយថា៖ “ពួកឯងទៅលក់អីវ៉ាន់នៅក្រុងឬ? ខ្ញុំមកដើម្បីប្រាប់ក្មួយឯងឱ្យអាកូន Giong និង De ទៅសាលារៀនទៅ។ នេះគឺកាតាប និងសៀវភៅរៀនដែលត្រូវបានឃុំឲ្យហើយ។ ការហូបចុកពួកវាក្រោមបន្ទុកដោយរដ្ឋ។ សូម្បីតែខោអាវទៅរៀនរបស់ពួកវាក៏មានក្រុមហ៊ុនមួយជួយឧបត្ថម្ភទេ។ ប្តីប្រពន្ធក្មួយឯងមិនចាំបាច់បង់លុយអ្វីសោះ ត្រឹមតែខំប្រឹងជូនកូនទៅសាលាតែប៉ុណ្ណោះ”។ លោក Sinh ខំបញ្ចុះបញ្ចូលដោយនិយាយថា “ឱ្យកូនទៅរៀនទៅ បើទុកពួកគេមិនចេះអក្សរនោះ ជីវិតពួកគេនឹងងើបឡើងមិនរួចទេ ធំឡើងចេះតែដាំពោត និងដំឡូងមីទេ។ ម្យ៉ាងទៀត ប្រាប់ប្តីកុំផឹកស្រាច្រើនពេក ទៅរកការងារធ្វើទៅ វាផឹកស្រាច្រើនពេកបានជាទើបតែអាយុជាង ២០ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែមើលរូបរាងដូចជាទីងមោងនៅស្រែ អ៊ីចឹង…”។

ស្តាប់លោក Sinh និយាយពន្យល់បែបនេះ អារម្មណ៍ My ឈឺចិត្តណាស់។ ពីមុនដោយសារគ្រួសារក្រីក្រ បានជាពេលរៀនថ្នាក់ទី២ My ត្រូវតែបង្ខំចិត្តឈប់រៀន ហើយដើរតាមឪពុកម្តាយចូលព្រៃរើសអុស និងធ្វើស្រែ។ ហេតុនោះមកដល់ពេលនេះមើលអក្សរមិនរួចទេ នាងចេះតែសរសេរឈ្មោះខ្លួនឯងប៉ុណ្នឹងទេ។ មានរាត្រីជាច្រើន My ដេកមិនលក់ទេដោយអាណិតខ្លួនឯង តែមិនដឹងត្រូវតែរួចពីទីទាល់ក្រដោយរបៀបណាពីព្រោះមិនចេះអក្សរទេ។ ដោយគិតដល់បែបនេះ My មានអារម្មណ៍តាំងចិត្តសម្លឹងទៅមើលលោក Sinh ផ្ទាល់ ហើយនិយាយថា៖ “លោកមេភូមិនិយាយត្រូវណាស់។ ស្អែកខ្ញុំនឹងយកកូនទៅសាលាឲ្យគេបានរៀនអក្សរ។ ខ្ញុំសុំពឹងលោកមេភូមិមកផ្ទះខ្ញុំប្រដៅឱ្យគាត់ទៅធ្វើស្រែចម្ការឲ្យដាំបន្លែ ដើម្បីលក់រកលុយចិញ្ចឹមកូន”។ លោកមេភូមិនិយាយទាំងក្តីសប្បាយថា "មែនហើយ អារឿងនេះខ្ញុំអាចជួយក្មួយបាន ពីព្រោះថាវាចេះគោរពខ្ញុំណាស់…"៕

បកប្រែដោយ Minh Trung