នៅតាមមូលដ្ឋានដែលមានបឹងធំៗ ជនជាតិភាគតិចដែលរស់នៅជុំវិញតំបន់នោះ បានទាញយកអត្ថប្រយោជន៍សម្រាប់វារីវប្បកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ច។ លើសពីនេះ អាជ្ញាធរមូលដ្ឋានក៏បាននិងកំពុងអនុវត្តដំណោះស្រាយជាច្រើនដើម្បីទាញយកអត្ថប្រយោជន៍ពីបឹងទាំងនេះដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច និងទេសចរណ៍ រួមចំណែកលើកកម្ពស់ប្រាក់ចំណូលនិងជីវភាពរស់នៅរបស់​បងប្អូនប្រជាពលរដ្ឋ។

leftcenterrightdel
រូបភាពឧទាហរណ៍៖ vnanet.vn

បឹង Thac Ba (នៅស្រុក Luc Yen និងស្រុក Yen Binh ខេត្ត Yen Bai) មានផ្ទៃទឹកជាង ១៩,០០០  ហិកតា ដែលជាលក្ខខណ្ឌអំណោយផលសម្រាប់ជនជាតិ Tay, Nung, Dao និង Cao Lan រស់នៅជុំវិញបឹងធ្វើវារីវប្បកម្ម។ ជាមួយនឹងសក្ដានុពលនៃបឹង Thac Ba ក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅ ខេត្ត Yen Bai បានមានគោលនយោបាយជាច្រើនដើម្បីគាំទ្រ និងលើកទឹកចិត្តជនរួមជាតិនៅក្នុងឃុំជុំវិញបឹងដើម្បីអភិវឌ្ឍវារីវប្បកម្ម។ ឧទាហរណ៍ ខេត្ត Yen Bai បានមានគោលនយោបាយឧបត្ថម្ភគ្រួសារចិញ្ចឹមត្រីនីមួយៗក្នុងទឹកប្រាក់ ១០ លានដុង/ទ្រុង និងឧបត្ថម្ភអង្គការអាជីវកម្ម និងសហករណ៍ដែលមានទ្រុងចំនួន ៣០ ឡើងទៅគឺ ៥ លានដុង/ទ្រុង។ អាស្រ័យហេតុនេះ គ្រួសារជាច្រើននៅជុំវិញបឹង Thac Ba បានមានលក្ខខណ្ឌក្នុងការពង្រីកផលិតកម្មបសុសត្វ។ នាពេលខាងមុខ អាជ្ញាធរស្រុក Yen Binh និងស្រុក Luc Yen នឹងបន្តចលនាប្រជាជនអនុវត្តបច្ចេកវិទ្យាក្នុងវារីវប្បកម្ម តភ្ជាប់ផលិតកម្មតាមខ្សែសង្វាក់ ដោយហេតុនេះ បង្កើនផលិតភាព និងគុណភាពត្រីនៅបឹង Thac Ba។

ហាក់ដូចនឹងតំបន់បឹង Thac Ba ដែរ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ គ្រួសាររស់នៅជុំវិញតំបន់បឹង Hoa Binh (ខេត្ត Hoa Binh) ក៏បានលើកកម្ពស់សកម្មភាពវារីវប្បកម្មផងដែរ។ នៅតំបន់តាំងទីលំនៅថ្មីនៃភូមិ Lau Bai ឃុំ Vay Nua ស្រុក Da Bac (ខេត្ដ Hoa Binh) ១០០% ជាជនជាតិ Dao  រស់នៅ ហើយបច្ចុប្បន្នគ្រួសារភាគច្រើននៅទីនេះប្រកបរបរធ្វើវារីវប្បកម្មនៅ​លើបឹង Hoa Binh។ លោក Ly Van Than ប្រជាពលរដ្ឋរស់នៅក្នុងភូមិ Lau Bai បានឲ្យដឹងថា៖

«កាលពីមុខ យើងខ្ញុំរស់នៅកន្លែងផ្សេងឆ្នាំ ២០១៧ បន្ទាប់ពីមានទឹកជំនន់ ភ្នំក្នុងភូមិបានលេចចេញជាស្នាមប្រេះ ហើយក្រោយមកក៏បាក់រអិលទៅវិញ។ ដោយយល់ឃើញពីគ្រោះថ្នាក់ អាជ្ញាធរមូលដ្ឋានបានចលនាប្រជាពលរដ្ឋ ផ្លាស់ទៅកន្លែងបច្ចុប្បន្ន។ គ្រួសារនីមួយៗដែលផ្លាស់មកទីនេះត្រូវបានឧបត្ថម្ភថវិកាចំនួន ២០ លានដុង និងដីជិត៤០០ម៉ែត្រការេ។ ដោយមានការឃោសនា និងការណែនាំពីអាជ្ញាធរមូលដ្ឋាន បណ្ដាគ្រួសារបានប្តូរទៅធ្វើវារីវប្បកម្មនៅលើបឹង Hoa Binh។ ដូចគ្រួសារខ្ញុំដែរ បើគ្មានហានិភ័យទេ ឆ្នាំនេះគ្រួសារខ្ញុំនឹងទទួលបានប្រាក់ចំណូលជាង ១០០ លានដុងពីការចិញ្ចឹមត្រីក្នុងទ្រុង។ ការចិញ្ចឹមត្រីក្នុងទ្រុងបានជួយប្រជាជនអភិវឌ្ឍសេដ្ឋកិច្ចរបស់ពួកគេ និងសាងសង់ផ្ទះធំទូលាយ។

ទន្ទឹមនឹងការពង្រីកទំហំនៃការចិញ្ចឹមត្រី នៅតាមមូលដ្ឋានដែលមានបឹង វារីអគ្គិសនីធំៗនៅមានបង្កើតកម្មវិធី និងយន្តការជាច្រើន ដើម្បីលើកទឹកចិត្តជនរួមជាតិអភិវឌ្ឍទេសចរណ៍ជុំវិញតំបន់បឹង។ ដូចនៅស្រុក Na Hang (ខេត្ដ Tuyen Quang) ជាកន្លែងមានបឹងវារីអគ្គិសនី Na Hang អាជ្ញាធរមូលដ្ឋានបានលើកទឹកចិត្តសាងសង់ផ្ទះសំណាក់ និងរៀបចំដំណើរកម្សាន្តនៅ​លើបឹង ដើម្បីអភិវឌ្ឍទេសចរណ៍។ អ្នកទេសចរណ៍មកទស្សនាបឹង Na Hang បានស្វែងយល់វប្បធម៌ប្រពៃណីជាច្រើនរបស់ជនជាតិភាគតិចដូចជា Tay, Nung និង Dao ដែលរស់នៅទីនេះ។

ដោយមានគោលនយោបាយជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចលើបឹងបានជួយបងប្អូនជនជាតិភាគតិចរស់នៅជុំវិញតំបន់បឹងវារីអគ្គីសនី​ ទាញយកផលប្រយោជន៍ដើម្បីរួចផុតពីភាពក្រីក្រ និងកែលំអជីវភាពរស់នៅរបស់ពួកគេ៕

បកប្រែដោយ Pham Diep