អញ្ជើញចូលរួមមានលោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈ​កម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស; លោកនាយឧត្តមសេនីយ៍ Luong Cuong សមាជិកការិយាល័យនយោបាយ សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ប្រធានអគ្គស្នងការនយោបាយ កងទ័ពប្រជាជន​វៀត​ណាម​។

leftcenterrightdel
ការសម្តែងសិល្បៈក្នុងកម្មវិធី

ថ្លែងមតិក្នុងកម្មវិធីនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអះអាងថា ឆ្នាំ២០២២ កិច្ចការនិងចលនាយុវជនក្នុងកងទ័ពបន្ដអនុវត្តយ៉ាងទូលំទូលាយ និងស៊ីជម្រៅ ជាមួយនឹងខ្លឹមសារនិងទម្រង់ដ៏សម្បូរបែប ប្រកបដោយភាពច្នៃប្រឌិត និងមានប្រសិទ្ធភាព។ យុវជនកងទ័ពតែងតែសាមគ្គី និងនាំមុខលើគ្រប់វិស័យ រួមចំណែកក្នុងការអនុវត្តភារកិច្ចយោធា និងការពារជាតិប្រកបដោយជោគជ័យ។

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា៖ ដោយកត់ស្គាល់នូវការរួមវិភាគទាន និងការលះបង់របស់យុវជនក្នុងកងទ័ព លោកប្រធានរដ្ឋ Vo Van Thuong បានកោតសរសើរ លើកទឹកចិត្ត និងប្រគល់ភារកិច្ចជូនយុវជន កម្មាភិបាល និងយុទ្ធជននៃកងទ័ពទាំងមូល; នេះគឺជាការយកចិត្តទុកដាក់ពីបក្ស រដ្ឋ និងលោកប្រធានរដ្ឋផ្ទាល់ចំពោះកងទ័ពប្រជាជនវៀតណាម និងយុវជនក្នុងកងទ័ព។ តាងនាមគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស និងយុវជនក្នុងកងទ័ព លោកនាយឧត្តមសេនីយ៍ Phan Van Giang បានទទួលយកការបញ្ជាណែនាំពីលោកប្រធានរដ្ឋ ហើយគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសបន្តដឹកនាំអង្គការយុវជន និងចលនាយុវជនក្នុងកងទ័ពបានរីក​ចម្រើនយ៉ាងខ្លាំងក្លា ទទួលបានសមិទ្ធិផលថ្មីៗជាច្រើន ជាទង់ឈានមុខគេក្នុងចលនាយុវជនទូទាំងប្រទេស។

leftcenterrightdel
ថ្នាក់ដឹកនាំក្រសួងការពារប្រទេសប្រគល់ប័ណ្ណសរសើររបស់ប្រធានអគ្គស្នងការនយោបាយ កងទ័ពប្រជាជនវៀតណាមជូនចំពោះយុវជនឆ្នើមក្នុងកងទ័ពទាំងមូលឆ្នាំ២០២២
leftcenterrightdel
លោកប្រធានរដ្ឋ Vo Van Thuong លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោកនាយឧត្តមសេនីយ៍ Luong Cuong   រួមទាំងប្រតិភូទាំងឡាយចូលរួមកម្មវិធី

លើសពីនេះ បង្កលក្ខណៈងាយស្រួលសម្រាប់យុវជនក្នុងជួរកងទ័ព  លះបង់ លើកកម្ពស់តួនាទីឈានមុខ និងភាពច្នៃប្រឌិត រួមចំណែក​កសាងប្រទេសឱ្យកាន់តែរីកចម្រើន សុភមង្គល  ការកសាងកងទ័ពប្រជាជនវៀតណាមឲ្យមានរបៀបរៀបរយ ចំណាន  ទំនើបជាបណ្ដើៗ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច សក្តិសមនឹងការជឿទុកចិត្តរបស់បក្ស រដ្ឋ និងប្រជាជន។

ថ្លែងនៅក្នុងកម្មវិធី តំណាងយុវជនបានចែករំលែកបទពិសោធន៍ក្នុងការសិក្សា ការហ្វឹកហ្វឺន និងភារកិច្ច ព្រមទាំងសម្តែង​ការគោរពចំពោះការយកចិត្ដទុកដាក់របស់គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស  អគ្គស្នងការដ្ឋាននយោបាយ អគ្គសេនាធិការដ្ឋាន ថ្នាក់ដឹកនាំអង្គភាព។ ដោយមានកិត្តិយស និងមោទនៈភាព យុវជនគំរូរបស់កងទ័ពទាំងមូលតែង​តែខិតខំប្រឹងប្រែង បន្តរួមវិភាគទាននូវទេពកោសល្យនិងបញ្ញា សម្រេចបាននូវរាល់ភារកិច្ចដែលបានប្រគល់ជូនដោយជោគជ័យ រួមចំណែកកសាងអង្គភាពស្អាតស្អំ អង្គភាពរឹងមាំ និងទូលំទូលាយ”៕

នៅក្នុងកម្មវិធី យុវជនគំរូ ១០ រូប ក្នុងកងទ័ពទាំងមូលឆ្នាំ២០២២ ទទួលប័ណ្ណសរសើរពីរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងយុវជនឆ្នើមក្នុងកងទ័ពទាំងមូលចំនួន ៤៣ រូប ឆ្នាំ២០២២ ទទួលបានលិខិតសរសើរពីប្រធានអគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាម៕

បកប្រែដោយ Pham Diep