បើតាមលោកវរសេនីយ៍ឯក Uong Dinh Tan មេបញ្ជាការអង្គភាពសេដ្ឋកិច្ចការពារជាតិលេខ ៣៣៧ បានឲ្យដឹងថា ក្រុម Trang ពីមុនជាតំបន់ជាប់និងភ្នំ  ឱ្យតែរដូវវស្សាមកដល់ម្តងៗ ហានិភ័យនៃការរអិលបាក់ដីគឺខ្ពស់ណាស់ ដូច្នេះហើយគ្រួសារជាច្រើនត្រូវតែបង្ខំចិត្តផ្លាស់ទៅទីទួលខ្ពស់ដើម្បីជៀសវាងទឹកជំនន់។ ប្រឈមមុខនឹងស្ថានភាពនោះ អង្គភាពបានសហការជាមួយអាជ្ញាធរដែនដីនៅមូលដ្ឋាន ចុះវាស់វែង សិក្សា និងកសាងតំបន់តាំងទីលំនៅថ្មី ហើយទន្ទឹមនឹងនោះ ក៏ផ្សព្វផ្សាយ និងបំផុសប្រជាពលរដ្ឋឱ្យមករស់នៅ ដោយសង្ឃឹមថា ប្រជាពលរដ្ឋនឹងទទួលបានក្តីសុខ សុវត្ថិភាព ទោះបីមានភ្លៀងព្រៃធ្ងន់ដ៏ដោយ។

leftcenterrightdel
 កម្មាភិបាល យុទ្ធជន​នៃ​អង្គភាព​លេខ ៣៣៧ ​ជួយ​ប្រជាជនក្រុម​ Trang សាងសង់​ផ្ទះ​ថ្មី

ជជែកជាមួយយើងខ្ញុំ បងប្អូនក្រុម Trang បាននិយាយថា រដូវផ្ការីកឆ្នាំ ២០២៣ គឺមានភាពកក់ក្តៅជាងឆ្នាំមុនៗ ពីព្រោះ គ្រួសារចំនួនជាង ៣០ នៅក្នុងក្រុម Trang សុទ្ធតែត្រូវបានទទួលបុណ្យចូលឆ្នាំថ្មីក្នុងផ្ទះថ្មី។ អ្នកស្រី  Ho Kha Chai បាននិយាយទាំងរំជួលចិត្តថា៖ “អស់រយៈពេលជាង ៦៥ ឆ្នាំរស់នៅលើភ្នំ និងព្រៃឈើ ជារៀងរាល់ឆ្នាំ គ្រួសារខ្ញុំក៏ព្រួយបារម្ភ និងផ្លាស់ទីដើម្បីគេចពីទឹកជំនន់ និងការរអិលបាក់ដី។ ឥឡូវនេះ យើងខ្ញុំបានទទួលជំនួយពីអាជ្ញាធរដែនដី អង្គភាពលេខ ៣៣៧ ជួយសាងសង់ផ្ទះថ្មីស្រឡាង នៅតំបន់តាំងទីលំនៅថ្មីនេះ ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ ។ មិនត្រឹមតែប៉ុណ្ណោះទេ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីគ្រួសារខ្ញុំបានទទួលអំណោយពីអង្គភាពលេខ ៣៣៧ ទៀតផង”។

ដើម្បីកសាងតំបន់តាំងទីលំនៅថ្មីនៅក្រុម Trang នេះ ក្រុមការងារនៃអង្គភាពលេខ ៣៣៧ បានសហការ ជាមួយអាជ្ញាធរមូលដ្ឋានជ្រើសរើសទីតាំងខ្ពស់ដែលមានជម្រាលមធ្យម ក្រោយមករៀបចំការឈូសឆាយ ចាក់ផ្លូវបេតុង ... បន្ទាប់មកបានចលនាឱ្យប្រជាជនក្រុម Trang ផ្លាស់ទៅសង់ផ្ទះឡើងវិញនៅលើដីតាំងទីលំនៅថ្មី។ បន្ថែមពីលើថវិកាឧបត្ថម្ភចំនួន ៣០ លានដុង សម្រាប់គ្រួសារមួយៗ យោធិន បុគ្គលិកអង្គភាពលេខ ៣៧៧ ក៏បានរួមដៃជាមួយប្រជាពលរដ្ឋក្នុងការចាក់បេតុង សាងសង់ផ្ទះ និងផ្លាស់ប្តូរគ្រឿងសង្ហារឹមពីកន្លែងចាស់ទៅទីតាំងថ្មី ទន្ទឹមនឹងនោះ ផ្សព្វផ្សាយ និងចលនាប្រជាជនកសាងជីវភាពរស់នៅបែបស៊ីវិល័យ និងលុបបំបាត់ទំនៀមទំលាប់ថយក្រោយហួសសម័យ... លោក Ho Van Quy ប្រធានភូមិ Trang Ta Puong បានមានប្រសាសន៍ថា៖ “ប្រជាជននៅក្រុម Trang គឺ ១០០% ជាជនជាតិ Van Kieu ហើយចំណូលភាគច្រើនបានមកពីការធ្វើស្រែចំការ ជីវភាពនៅតែជួបការលំបាកណាស់។ ឥឡូវត្រូវបានរស់នៅក្នុងតំបន់តាំងទីលំនៅថ្មីនេះ ប្រជាពលរដ្ឋរំភើបចិត្តជាខ្លាំង។ ទោះបីជាគ្រឿងសម្ភារៈបរិក្ខារនៅខ្វះខាតក៏ដោយ ប៉ុន្តែចាប់ពីពេលនេះទៅប្រជាពលរដ្ឋលែងមានការព្រួយបារម្ភពេលរដូវវស្សាចូលមកដល់ម្តងៗទៀតទេ”។

ភាពសប្បាយរីករាយរបស់ប្រជាជន ក៏ជាភាពសប្បាយរីករាយរបស់ប្រជាជនឃុំ Huong Viet ផងដែរ។ គួរឱ្យដឹងដែរថា មិនត្រឹមតែជួយប្រជាជនក្រុម Trang ប៉ុណ្ណោះទេ អង្គភាពលេខ ៣៧៧ ក៏បានយកចិត្តទុកដាក់ និងជួយអ្នកភូមិដទៃទៀតនៃឃុំ Huong Viet ឱ្យអភិវឌ្ឍសេដ្ឋកិច្ចរបស់ពួកគេ លុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រដូចជា៖ ការជួយផ្តល់សត្វពូជដូចជា សត្វជ្រូក មាន់ ពពែ ត្រី និងផ្តល់ការណែនាំអំពីរបៀបថែទាំចិញ្ចឹមសត្វ ជួយច្រូតកាត់ សម្អាតសាលារៀន ចាក់បេតុងលើទីធ្លាសាលា... ឱ្យតែនៅពេលណាដែលប្រជាពលរដ្ឋត្រូវការជំនួយ កម្មាភិបាល បុគ្គលិក យុទ្ធជននៃអង្គភាពលេខ ៣៣៧ នឹងមានវត្តមានភ្លាមៗដើម្បីជួយ និងការពារប្រជាពលរដ្ឋ។ សកម្មភាពទាំងនេះបានលើកកំពស់រូបភាពកងទ័ពអ៊ំហូ ក្នុងដួងចិត្តប្រជាជននៅតំបន់ភ្នំដែលជីវភាពនៅតែជួបការលំបាកជាច្រើន៕

បកប្រែដោយ Minh Trung