នេះគឺជាព័ត៌មានដែលបាននាំចេញនៅក្នុងសន្និសីទបូកសរុបចលនា “បុណ្យតេតមនុស្សធម៌” ឆ្នាំ ២០២៣ ដែលត្រូវបានមជ្ឈិមសមាគមន៍កាកបាទក្រហមវៀតណាមរៀបចំឡើងនារសៀលថ្ងៃទី ២៤ កុម្ភៈកន្លងទៅ។

leftcenterrightdel
ចលនា “បុណ្យតេតមនុស្សធម៌” ឆ្នាំ ២០២៣ (រូបថត៖ vnanet.vn)

អញ្ជើញថ្លែងនៅក្នុងសន្នសីទនេះ លោកស្រី Bui Thi Hoa ប្រធានសមាគមកាកបាទក្រហមវៀតណាម បានសង្កត់ធ្ងន់ថា៖ ចលនា “បុណ្យតេតមនុស្សធម៌” បានរួមចំណែករីកសុះសាយស្មារតីមនុស្សធម៌យ៉ាងទូលំទូលាយ បង្កើតបរិយាកាសសប្បាយរីករាយ មិនត្រឹមតែសម្រាប់អ្នកទទួលផលប៉ុណ្ណោះទេ ថែមទាំងលើកទឹកចិត្តដល់កម្មាភិបាល សមាជិក អ្នកស្ម័គ្រចិត្តកាកបាទក្រហមនិយាយដោយឡែក និងប្រជាពលរដ្ឋដែលចូលរួមសកម្មភាពមនុស្សធម៌ និងសប្បុរសធម៌និយាយរួមទៀតផង។ លោកស្រីបានស្នើឲ្យសមាគមនៅគ្រប់កម្រិតបន្តផ្សព្វផ្សាយយ៉ាងខ្លាំងក្លា អំពីគោលដៅ អត្ថន័យ និងតម្រូវការនៃចលនា “បុណ្យតេតមនុស្សធម៌” សំដៅផ្លាស់ប្តូរការយល់ដឹងរបស់សហគមន៍ និងសប្បុរសជនជាបណ្តើរៗអំពីការរួមវិភាគទាន បង្ហាញពីទំនួលខុសត្រូវសង្គមចំពោះសហគមន៍ និងរបៀបរៀបចំសកម្មភាពជួយឧបត្ថម្ភដល់អ្នកទទួលផលផងដែរ៕

តាម vovworld.vn