យ៉ាងណាក៏ដោយ ដោយសារមានការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ ហើយជាពិសេសចាប់តាំងពីការអនុវត្តការកសាងជនបទថ្មីនោះគឺរាល់ខ្សែផ្លូវទៅកាន់ឃុំ Dai Xuyen ត្រូវបានពង្រីកឱ្យធំទូលាយ ជួយឱ្យប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ផ្តើមពីនោះមានគ្រួសារជាច្រើនបានងើបឡើងក្លាយជាគ្រួសារដែលមានជីវភាពធូរធារ គ្រួសារអ្នកមាន។

ថ្វីត្បិតតែមានជនជាតិជាច្រើនរស់នៅជាមួយគ្នាក្តី តែជនជាតិនិមួយៗសុទ្ធតែមានអត្តសញ្ញាណវប្បធម៌រៀងៗខ្លួន ហើយប្រជាជនតែងតែប្រាប់គ្នាទៅវិញទៅមកដើម្បីថែរក្សា និងអភិវឌ្ឍជីវភាពវប្បធម៌របស់ជាតិ។ នៅថ្ងៃបុណ្យតេត (បុណ្យចូលឆ្នាំថ្មី) គណៈកម្មាធិការប្រជាជនឃុំ Dai Xuyen នឹងរៀបចំពិធីបុណ្យលេងអុកមនុស្ស ដើម្បីប្រជាជននៅតំបន់នោះចូលរួមលេងយ៉ាងរីករាយក្នុងរដូវផ្ការីក។ ថ្វីត្បិតតែអុកមនុស្សជាកីឡាវប្បធម៌របស់ជនជាតិ Kinh ក្តី ប៉ុន្តែនៅឃុំ Dai Xuyen នេះ កីឡាអុករបស់មនុស្សពិតជាពេញនិយមណាស់ ហើយត្រូវបានលេងដោយក្រុមជនជាតិទាំងអស់ ហើយនេះក៏ជាលក្ខណៈពិសេសមួយក្នុងតំបន់ផងដែរ។

leftcenterrightdel
ជនជាតិ Dao នៅភូមិ Dai Van ឃុំ Dai Xuyen (Van Don, Quang Ninh) តែងតែយកចិត្តទុកដាក់ថែរក្សាអត្តសញ្ញាណជនជាតិរបស់ពួកគេ

នៅតំបន់មូលដ្ឋាននានាផ្សេងទៀត ពេលលេងអុកមនុស្ស បំណែកអុកត្រូវបានមានទាំងបុរស និងស្រី ប៉ុន្តែនៅក្នុងឃុំ Dai Xuyen បំណែកអុកគឺជានារីៗចាប់ពីអាយុ ១៦ ទៅ ១៨ ឆ្នាំតែម្តង។ ដើម្បីចូលរួមក្នុងការធ្វើអុកនេះ នារីៗត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖ មិនទាន់រៀបការ មានសម្រស់ផ្ទាល់ខ្លួន រស់នៅក្នុងគ្រួសារដែលមានវប្បធម៌ល្អ... ពន្យល់ពីមូលហេតុដែលបំណែកអុកមនុស្សនៅក្នុងពិធីបុណ្យអុកឃុំ Dai Xuyen គឺជានារីៗនោះ ចាស់ៗក្នុងឃុំបានប្រាប់ថា តាំងពីបុរាណកាលមក គ្រាដែលខ្មាំងសត្រូវឈ្លានពានមាតុភូមិ គឺប្រុសៗ ឃុំទាំងអស់នាំគ្នាទៅប្រយុទ្ធប្រឆាំងសត្រូវ ហើយនៅសល់តែស្ត្រី និងមនុស្សចាស់នៅផ្ទះប៉ុណ្ណោះ។ ដូច្នេះនៅថ្ងៃបុណ្យចូលឆ្នាំ ភូមិនៅតែរៀបចំការលេងអុកមនុស្ស ដូច្នេះហើយទើបមានគំនិតផ្ដួចផ្ដើមរើសនារីៗជាបំណែកអុក។ ចាប់តាំងពីពេលនោះមក ទំនៀមទម្លាប់នេះត្រូវបានរក្សារហូតដល់សព្វថ្ងៃ។

នៅភូមិ Dai Van ឃុំ Dai Xuyen មានប្រជាជន ១០០% ជាជនជាតិ Dao។ ភូមិនេះត្រូវបានបង្កើតឡើងនៅចុងទសវត្សរ៍ឆ្នាំ ១៩៨០ ដោយ ១២ គ្រួសារនៃជនជាតិ Dao មកពីខេត្ត Lang Son និងស្រុក៖ Tien Yen, Ba Che (ខេត្ត Quang Ninh) បានចំណាកស្រុកមកដល់។ តាមលោក Ly Tac Menh ទទួលបន្ទុកការងាររណសិរ្សភូមិ Dai Van បានឲ្យដឹងថា បច្ចុប្បន្នប្រជាជនក្នុងភូមិនៅតែរក្សាបាននូវលក្ខណៈវប្បធម៌របស់ជនជាតិ Dao ដដែល មនុស្សចាស់ៗនៅតែស្លៀកសំលៀកបំពាក់ប្រពៃណីជារៀងរាល់ថ្ងៃ។ យុវជនដោយសារជីវភាពមមាញឹក ស្លៀកតែសំលៀកបំពាក់ប្រពៃណីក្នុងថ្ងៃបុណ្យតែប៉ុណ្ណោះ។

ជាពិសេសសម្រាប់ជនជាតិ Dao ពិធីនេះគឺជាពិធីដ៏សំខាន់បំផុតសម្រាប់បុរសៗ ដែលតែងតែត្រូវបានរក្សាសូម្បីតែនៅក្នុងកាលៈទេសៈដ៏លំបាកបំផុតក៏ដោយ។ សព្វថ្ងៃនេះជីវភាពរស់នៅរបស់ប្រជាជនមានភាពប្រសើរឡើង ដូច្នេះតម្លៃវប្បធម៌កាន់តែទទួលបានការចិត្តទុកដាក់។ ក្នុងពិធីមង្គលការនៅភូមិ Dai Van បងប្អូនប្រជាពលរដ្ឋនៅតែច្រៀងចម្រៀងប្រជាប្រិយ Pa Dung ដែលជាស្ទីលច្រៀងប្រពៃណីរបស់ជនជាតិ Dao។ ក្នុងឱកាសបុណ្យទាន និងបុណ្យតេត គ្រួសារជាច្រើនរៀបចំការធ្វើនំអន្សំបួនជ្រុង នំអន្សំវែង និងនំផ្សេងៗដែលជានំប្រពៃណីរបស់ជនជាតិ Dao និងជនជាតិមួយចំនួនទៀត។

ដោយមានសាមគ្គីភាព និងរក្សាបាននូវសោភ័ណភាពវប្បធម៌ប្រពៃណី ជនរួមជាតិនៅឃុំ Dai Xuyen បានរួមគ្នាកសាងមាតុភូមិឱ្យសម្បូរធូធា និងស្រស់ស្អាតកាន់តែខ្លាំងឡើង៕

បកប្រែដោយ Minh Trung