កាលពីថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ២០២១ នាយករដ្ឋមន្រ្តីបានចេញសេចក្តីសម្រេចលេខ 167/QD-TTg ស្ដីពីការអនុម័តលើគម្រោងជ្រើសរើស ធ្វើឲ្យសុក្រិត និងពង្រីកសហករណ៍បែបថ្មីប្រកបដោយប្រសិទ្ធភាពនៅតាមមូលដ្ឋាននៅទូទាំងប្រទេសក្នុងដំណាក់កាល ២០២១-២០២៥។ ជាពិសេសសម្រាប់តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ការពង្រីកសហករណ៍បែបថ្មីគឺជាទិសដៅដែលនាំមកនូវសញ្ញាវិជ្ជមានជាច្រើន។

leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

ខេត្ត Son La ជាខេត្តមួយដែលមានការលំបាកជាច្រើននៅតំបន់ភ្នំ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ សហករណ៍នៅខេត្ត Son La បានបញ្ជាក់ពីតួនាទីរបស់ខ្លួនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកសិកម្ម និងជនបទនៅមូលដ្ឋាន។ ការអភិវឌ្ឍសហករណ៍បែបថ្មីបានដោះស្រាយបញ្ហាផលិតកម្មកសិកម្ម។ ទន្ទឹមនឹងនោះ ខេត្ត Son La មានយន្តការនិងគោលនយោបាយជាច្រើន ដើម្បីលើកទឹកចិត្តដល់អាជីវកម្ម និងកសិករអនុវត្តបច្ចេកវិទ្យាក្នុងការផលិតដើម្បីលើកកំពស់តម្លៃផលិតផល។ ដោយមានគោលនយោបាយពោលខាងលើ សហករណ៍កសិកម្មបែបថ្មីជាច្រើនជាមួយនឹងផលិតផលដែលអនុវត្តបច្ចេកវិទ្យាត្រូវបានបង្កើតឡើងនៅក្នុងស្រុក បង្កើតការផ្លាស់ប្តូរថ្មីក្នុងវិធីសាស្រ្តផលិតកម្មកសិកម្មនៅទីនេះ។

ដោយបង្កើតឡើងកាលពីឆ្នាំ២០១៦ ក្នុងរយៈពេលដំបូង សហករណ៍កសិកម្ម Dung Tien (ឃុំ Phien Luong ស្រុក Moc Chau ខេត្ត Son La) បានដាំបន្លែតែក្នុងរដូវចម្បងប៉ុណ្ណោះទេ ហើយទទួលបាន ១៦០ លានដុង/ហិកតា/ឆ្នាំ។ ចាប់តាំងពីឆ្នាំ ១០១៩ មក ដោយអនុវត្តគម្រោងសហករណ៍បែបថ្មី សហករណ៍កសិកម្ម Dung Tien បានអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកទេស ដាំបន្លែខុសរដូវតាមស្តង់ដារ VietGAP ផ្សារភ្ជាប់ជាមួយនឹងការលក់បន្លែតាមទីផ្សារក្នុងនិងក្រៅខេត្តចូលរួមចំណែកបង្កើនប្រាក់ចំណូលសម្រាប់សហករណ៍ និងសមាជិក។

នៅស្រុក Meo Vac ខេត្ត Ha Giang ចាប់តាំងពីមានគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចសមូហភាពមក សហករណ៍បែបថ្មីជាច្រើនបានអភិវឌ្ឍទាំងគុណភាព និងបរិមាណ។ សហករណ៍សេវាកសិកម្ម Ta Lung ឃុំ Ta Lung បានបង្កើតឡើងក្នុងឆ្នាំ២០១៦ ដោយមានដើមទុនសរុប ៥៥០ លានដុង។ បន្ទាប់ពីបង្កើតសហករណ៍បានកសាងហេដ្ឋារចនាសម្ព័ន្ធ រួមមានកន្លែងកែច្នៃ និងចិញ្ចឹមសត្វមានទំហំជិត ៧,០០០ ម៉ែត្រការ៉េ ក្រោលចិញ្ចឹមចំនួន ២៤ ហើយចិញ្ចឹមទាំងមាន់និងជ្រូក។ល។ ទន្ទឹមនឹងនោះ សហករណ៍កសិកម្ម Ta Lung ជាមូលដ្ឋានធំចិញ្ចឹម និងទិញទឹកឃ្មុំក្នុងស្រុក Meo Vac។

ជាមួយនឹងទម្រង់បែបថ្មីជាច្រើន និងវិធីសាស្រ្តផលិតកម្មដែលផ្សារភ្ជាប់នឹងខ្សែសង្វាក់តម្លៃដែលត្រូវបានបើកទូលាយ សហករណ៍​បែបថ្មីមិនត្រឹមតែផ្លាស់ប្តូរវិធីសាស្រ្តផលិតកម្មខ្នាតតូចទៅជាការចងសម្ព័ន្ធអភិវឌ្ឍផលិតកម្មប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការកសាងម៉ាកយីហោ និងលើកកម្ពស់តម្លៃផលិតផលទៀតផង៕

បកប្រែដោយ Thuy Anh