ចាប់តាំងពីពេលនោះមក តាមរយៈមហាសន្និបាតចំនួន ៨ និងអស់រយៈពេលជាង ៤១ ឆ្នាំនៃការកសាង និងអភិវឌ្ឍ សមាគមព្រះពុទ្ធសាសនាវៀតណាមបានរួមវិភាគទានយ៉ាងធំធេងរួមចំណែកក្នុងការកសាងផែនមហាសាមគ្គីភាព របស់ប្រទេសជាតិទាំងមូល លើកកំពស់ការអភិវឌ្ឍ និងភាពរុងរឿងរបស់ប្រទេស។

នៅចុងបញ្ចប់នៃមហាសន្និបាតព្រះពុទ្ធសាសនាជាតិលើកទី ៨ សមាគមព្រះពុទ្ធសាសនាវៀតណាមបានគ្រប់គ្រងព្រះសង្ឃនិងដូនជីជិត ៥៨,០០០ អង្គ ដោយរួមទាំងវត្តអារាមជាង ១៨,៥០០ ដែលមានពុទ្ធសាសនិកជន និងអ្នកស្រលាញ់ព្រះពុទ្ធសាសនា ទាំងក្នុង និងក្រៅប្រទេសជាង ៥០ លាននាក់។ ដោយឈរលើមូលដ្ឋានទិសដៅ និងភារកិច្ចរបស់មហាសន្និបាតពុទ្ធសាសនិកជាតិលើកទី៨ សេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាប្រតិបត្តិនៃសមាគមព្រះពុទ្ធសាសនាវៀតណាម និងក្រុមប្រឹក្សាប្រតិបត្តិកាគ្រប់លំដាប់ថ្នាក់ បានម្ចាស់ការក្នុងការកសាងផែនការសកម្មភាព ដោយផ្សារភ្ជាប់ជាមួយការអនុវត្តនូវសេចក្តីសម្រេចចិត្តនៃបក្សគ្រប់លំដាប់ថ្នាក់ ឱ្យស្របតាមបាវចនា “ធម៌-ជាតិ-សង្គមនិយម”។ សមាជិកនៃសមាគមព្រះពុទ្ធសាសនា ព្រះសង្ឃ ដូនជី និងពុទ្ធសាសនិកទូទាំងប្រទេស តែងតែចូលរួមយ៉ាងសកម្មក្នុងរាល់ចលនា ដើម្បីជាប្រយោជន៍ដល់ប្រទេសជាតិ ប្រជាជន សុខុមាលភាពសង្គម និងការកសាងជីវភាពថ្មីនៅតំបន់លំនៅដ្ឋាន និងជំរុញការអនុវត្តសកម្មភាពសប្បុរសធម៌សង្គម ការគាំទ្រការកសាងខឿនការពារជាតិដោយប្រជាជនទាំងមូល…

leftcenterrightdel
សមាគមព្រះពុទ្ធសាសនាវៀតណាមជូនអំណោយដល់ប្រជាជនជួបការលំបាក

ព្រះពុទ្ធសាសនាវៀតណាមបានខ្ជាប់ខ្ជួនជាមួយនឹងភារកិច្ចកសាងតម្លៃសីលធម៌របស់មនុស្ស រួមចំណែកក្នុងការតម្រង់ទិសការគិត និងការកែសម្រួលឥរិយាបថរបស់សហគមន៍ និងសង្គម។ ចាប់ពីមជ្ឈិមនៃសមាគមព្រះពុទ្ធសាសនាវៀតណាម ដល់តាមមូលដ្ឋាន វត្តអារាម... បានរៀបចំពិធីសូត្រមន្ត វគ្គបូស និងរាល់សកម្មភាពព្រះពុទ្ធសាសនា ដើម្បីអប់រំដល់ព្រះសង្ឃ និងដូនជី ពុទ្ធសាសនិកជន ឱ្យយល់អំពីអ្វីៗជាផ្លូវធម៌ អ្វីៗគឺជាការធ្វើបុណ្យបានបុណ្យ ធ្វើបាបបានបាប ការរស់នៅត្រូវតែមានការទទួលខុសត្រូវចំពោះសហគមន៍ និងសង្គម និងគោរពយ៉ាងម៉ឺងម៉ាត់នូវច្បាប់កំណត់ និងគោលការណ៍ណែនាំរបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ និងបទប្បញ្ញត្តិមូលដ្ឋាន។

នាពេលខាងមុខ ព្រះសង្ឃ ដូនជី និងពុទ្ធបរិស័ទទាំងអស់នឹងបន្តខិតខំប្រឹងប្រែង ដោយស្មារតី “វិន័យ-ទំនួលខុសត្រូវ-សាមគ្គីភាព-អភិវឌ្ឍន៍”។ សមាគមព្រះពុទ្ធសាសនាទាំងមូលនឹងបន្តអនុវត្តឱ្យបានល្អនូវគោលដៅ និងទិសដៅដូចខាងក្រោម៖ ការប្រកាន់ខ្ជាប់នូវវិន័យ ការភ្ជាប់ទំនួលខុសត្រូវក្នុងគ្រប់សកម្មភាពព្រះពុទ្ធសាសនារបស់ព្រះសង្ឃ ដូនជី និងពុទ្ធសាសនិក។ ការ លើកតម្កើងស្មារតីនៃសាមគ្គីភាព និងភាពសុខដុមរមនា ការកសាង និងអភិវឌ្ឍសមាគមដ៏រឹងមាំមួយ ស្របតាមការអភិវឌ្ឍប្រទេស និងការធ្វើសមាហរណកម្មអន្តរជាតិ។

សមាគមព្រះពុទ្ធសាសនានៅគ្រប់កម្រិតបានអនុវត្តការគ្រប់គ្រងយ៉ាងតឹងរ៉ឹងនូវរាល់សកម្មភាពរបស់ ព្រះសង្ឃ និងដូនជី ស្របតាមធម្មនុញ្ញព្រះពុទ្ធសាសនា និងច្បាប់រដ្ឋវៀតណាម។ លើកស្ទួយស្មារតីចូលរួមក្នុងពិភពពុទ្ធសាសនា លើកកម្ពស់បុព្វហេតុអប់រំព្រះពុទ្ធសាសនា ទាំងផ្នែក៖ បណ្តុះបណ្តាលព្រះសង្ឃ និងដូនជី និងចូលរួមអប់រំសង្គម។ បន្តរក្សា និងលើកតម្កើង តម្លៃនៃវប្បធម៌ព្រះពុទ្ធសាសនាវៀតណាម ធានាការបន្តរវាងប្រពៃណី និងទំនើបកម្ម រួមចំណែកកសាងវប្បធម៌វៀតណាមជឿនលឿន បង្កប់នូវអត្តសញ្ញាណជាតិក្នុងសម័យកាលទំនើបកម្ម ក្នុងសម័យសមាហរណកម្មអន្តរជាតិ។

សមាគមព្រះពុទ្ធសាសនា ក៏នឹងជំរុញកិច្ចការបរទេស ទំនាក់ទំនងជាមួយព្រះពុទ្ធសាសនាអន្តរជាតិ ដើម្បីធានាគោលនយោបាយការបរទេសរបស់បក្ស ផ្សារភ្ជាប់ទំនាក់ទំនងការទូតព្រះពុទ្ធសាសនាជាមួយការទូតវប្បធម៌ និងការទូតប្រជាជន ពង្រីក និងលើកកម្ពស់ការសិក្សាពុទ្ធសាសនា បង្រួបបង្រួម និងពង្រីកទ្រឹស្ដីនៃពុទ្ធសាសនាទូទៅ និងជំនឿសាសនានៅប្រទេសវៀតណាមនិយាយដោយឡែក រួមចំណែកក្នុងបុព្វហេតុកសាងប្រទេសជាតិក្នុងយុគសម័យថ្មី។

បកប្រែដោយ Minh Trung