ចេញពីភាពក្រីក្រ ដោយសារដាំរុក្ខជាតិឱសថ
កប.អនឡាញ - ស្រុក Son Dong (ខេត្ត Bac Giang) ជាស្រុកភ្នំក្រីក្រ មានជនជាតិចំនួន ១២ រស់នៅជាមួយគ្នា ក្នុងនោះជនជាតិភាគតិចជាង ៤៧%។
ក្នុងប៉ុន្មានឆ្នាំកន្លងមក ស្រុក Son Dong បានផ្តោតលើការកសាងទម្រង់ជាច្រើនសម្រាប់កាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព ជាមួយនឹងគោលដៅកាត់បន្ថយគ្រួសារក្រីក្រមធ្យមភាគចំនួន ៥% ជារៀងរាល់ឆ្នាំ។ ទម្រង់កាត់បន្ថយភាពក្រីក្រមួយដែលត្រូវបានចាត់ទុកថាសមស្របទៅនឹងលក្ខខណ្ឌធម្មជាតិ និងនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់គឺជាទម្រង់ដាំរុក្ខជាតិឱសថ ក្នុងនោះមានទម្រង់ដាំផ្សិត Ganoderma lucidum នៅក្រោមម្លប់ព្រៃធម្មជាតិ។
    |
 |
រូបថតឧទាហរណ៍ (baochinhphu.vn) |
បន្ទាប់ពីដំណើរការអស់រយៈពេល ៧ ឆ្នាំមកដល់ពេលនេះ ទម្រង់នេះបានអភិវឌ្ឍទាំងចំនួនគ្រួសារចូលរួម ទាំងទ្រង់ទ្រាយផ្ទៃដីដាំផ្សិត។ គ្រួសារខ្លះបានដាំឡើងទៅដល់ ២០,០០០ ថង់ក្នុងមួយឆ្នាំ។ ការដាំផ្សិត Ganoderma lucidum ក្រោមម្លប់មិនត្រឹមតែជួយប្រជាជនក្នុងស្រុក Son Dong លុបបំបាត់ភាពក្រីក្រប៉ុណ្ណោះទេ ថែមទាំងរួមគ្នាការពារធនធានព្រៃឈើទៀតផង។ លោក Nguyen Van Cuong សមាជិកសហករណ៍បានឲ្យដឹងថា ផ្សិត Ganoderma lucidum នាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ជាងដំណាំដទៃទៀត។ ទន្ទឹមនឹងនេះដែរ ដំណើរការដាំដុះផ្សិតមិនមានអ្វីស្មុគស្មាញពេកទេ។ ប៉ុន្មានឆ្នាំមកនេះ គ្រួសារខ្ញុំដាំបាន ០.៥ ហិចតា ហើយទទួលបានផ្សិតក្រៀម ២០០ គីឡូក្រាមក្នុងមួយឆ្នាំ ក្នុងតម្លៃ ៧ ដល់ ៨ សែនដុង/គីឡូក្រាម គ្រួសារខ្ញុំរកចំណូលបានប្រហែល ១៥០ លានដុង។
ក្រៅពីដាំផ្សិត Ganoderma lucidum ឃុំមួយចំនួនក្នុងស្រុកក៏បានអនុវត្តទម្រង់ដាំ Medicinal Indian Mulberry ដែលបង្ហាញពីសញ្ញាវិជ្ជមាន។ ទម្រង់ដាំ Medicinal Indian Mulberry បានជួយឲ្យប្រជាជនចេញពីភាពក្រីក្រ។ Medicinal Indian Mulberry បានក្លាយទៅជាដំណាំចម្បងក្នុងការផលិតកម្មកសិកម្មក្នុងស្រុក។ បច្ចុប្បន្ននេះ ក្រុមគ្រួសារជាច្រើននៅក្នុងស្រុកមានប្រាក់ចំណូលរាប់រយលានដុងក្នុងមួយរដូវដាំ Medicinal Indian Mulberry។
ដោយទទួលបានលទ្ធផលវិជ្ជមានពីទម្រង់ដាំរុក្ខជាតិឱសថ នាពេលខាងមុខ ស្រុក Son Dong នឹងបន្តយកចិត្តទុក ដកបទពិសោធន៍ និងមានយន្តការ គោលនយោបាយសមស្របដើម្បីពង្រីកទម្រង់នេះ ចូលរួមចំណែកបង្កើតការងារធ្វើ បង្កើនប្រាក់ចំណូលសម្រាប់ប្រជាជន ជាពិសេសប្រជាជននៅតាមតំបន់ជនជាតិភាគតិច និងតំបន់ក្រីក្រក្នុងស្រុក៕
បកប្រែដោយ Thuy Anh