គ្រួសាររបស់លោក Nguyen Van Nhat នៅឃុំ Binh Tien ទីក្រុង Huong Tra គឺជាគ្រួសារមួយក្នុងចំណោមគ្រួសារដែលទទួលបានកម្ចីឥណទានពីធនាគារគោលនយោបាយសង្គមសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រោមកម្មវិធីឥណទានសម្រាប់ជនជាតិភាគតិច។ ដោយមានកម្ចីនេះ គ្រួសារលោក Nhat បានវិនិយោគលើចម្ការកៅស៊ូ ចិញ្ចឹមគោយកកូន បង្កើតប្រាក់ចំណូលស្ថិរភាពពីមួយឆ្នាំទៅមួយឆ្នាំ។

លោក Nguyen Van Nhat បាននិយាយថា "កាលពីមុន គ្រួសាររបស់ខ្ញុំមានជួបការលំបាកខ្លាំងណាស់។ ចាប់តាំងពីត្រូវបានទទួលកម្ចីឥណទានផ្តល់ដោយធនាគារគោលនយោបាយសង្គមនោះ  គ្រួសាររបស់ខ្ញុំបានវិនិយោគលើការដាំដុះព្រៃឈើ និងការពង្រីកការចិញ្ចឹមសត្វសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ប្រការនេះបានជួយឱ្យជីវភាពយើងខ្ញុំមានស្ថិរភាពពីមួយជំហានទៅមួយជំហាន"។

leftcenterrightdel
រូបជាឧទាហរណ៍ (vnanet.vn)

មិនត្រឹមតែចំពោះករណីរបស់លោក Nguyen Van Nhat ប៉ុណ្ណោះទេ សកម្មភាពឥណទានគោលនយោបាយសង្គមបាន និងកំពុងអមដំណើរជួយប្រជាជនក្រីក្រ និងអ្នកទទួលផលគោលនយោបាយ និងមុខសញ្ញាជាជនជាតិភាគតិចជាច្រើនទៀតផង ដើម្បីពួកគេទទួលបាននូវដើមទុនអភិវឌ្ឍផលិតកម្ម បង្កើតការងារ បង្កើនប្រាក់ចំណូល លើកកំពស់ជីវភាពរស់នៅ។ យោងតាមលោក Le Van Chau អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Binh Tien បានឲ្យដឹងថា នៅពេលដែលប្រជាជនអាចទទួលបានកម្ចីឥណទាន ពួកគេមានឱកាសអភិវឌ្ឍសេដ្ឋកិច្ចកាន់តែច្រើន ពីព្រោះថាផ្តើមពីកម្ចីឥណទាននឹងជួយប្រជាជនទិញឈើពូជ គ្រាប់ពូជ សត្វពូជដើម្បីអភិវឌ្ឍកសិកម្ម និងការចិញ្ចឹមសត្វ។

លោក Nguyen Van Cuong អនុប្រធានការិយាល័យប្រតិបត្តិការធនាគារគោលនយោបាយសង្គមទីប្រជុំជន Huong Tra បានឲ្យដឹងថា៖ “ក្នុងរយៈពេលកន្លងមក ការិយាល័យប្រតិបត្តិការធនាគារគោលនយោបាយសង្គមនៃទីប្រជុំជន Huong Tra បានអនុវត្តកម្មវិធី ឥណទានគោលនយោបាយ ចំនួន ១៤ សម្រាប់ ជនជាតិភាគតិច។ តាមរយៈដំណើរការត្រួតពិនិត្យ លើការប្រើប្រាស់ឥណទានរបស់ប្រជាពលរដ្ឋនោះ យើងខ្ញុំសង្កេតឃើញថា មានការផ្លាស់ប្តូរជាវិជ្ជមាន ជាពិសេសជីវភាពរបស់ប្រជាពលរដ្ឋមានភាពប្រសើរឡើងជាបណ្តើរៗ។ គ្រួសារជាច្រើនទទួលបានកម្ចីឥណទាននោះ សន្សំបានថវិកាសម្រាប់ការជួសជុលផ្ទះក៏ដូចជាទិញឧបករណ៍សម្រាប់ការរស់នៅ។ ប្រសិទ្ធភាពនៃឥណទានគោលនយោបាយសម្រាប់គ្រួសារជនជាតិភាគតិចត្រូវបានបង្ហាញយ៉ាងច្បាស់ ហើយបានទទួលការឯកភាព និងការគាំទ្រខ្ពស់ពីគណៈកម្មាធិការបក្ស អាជ្ញាធរដែនដី ក៏ដូចជាប្រជាជន។

យើងអាចបញ្ជាក់បានថា ដំណើរចេញផុតពី ភាពក្រីក្រពីជំហានមួយទៅជំហានមួយ ឆ្ពោះទៅរកសុខុមាលភាព និងបរិបូរណ៍ដោយស្របច្បាប់របស់ជនជាតិភាគតិចនៅទីប្រជុំជន Huong Tra គឺមានការរួមចំណែកយ៉ាងសំខាន់ក្នុងតួនាទីជា “ឆ្មប” របស់ធនាគារគោលនយោបាយសង្គម។ រាល់កម្មវិធីផ្តល់កម្ចីឥណទានមានប្រសិទ្ធភាពខ្ពស់ និងជាក់ស្តែង រួមចំណែកកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងស្ថិរភាពនៃស្ថានភាពសន្តិសុខនយោបាយនៅក្នុងមូលដ្ឋាន។ ជាពិសេស សកម្មភាពនេះបានរួមចំណែកធានាសន្តិសុខសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ជួយជនជាតិភាគតិចកាន់តែជឿជាក់លើការដឹកនាំរបស់បក្ស រដ្ឋ និងរួមដៃគ្នាកសាង អភិវឌ្ឍន៍មាតុភូមិ៕

បកប្រែដោយ Minh Trung