តាមរយៈការស្វែងយល់ យើងខ្ញុំបានដឹងថា ឪពុកម្តាយរបស់ក្មួយ Ha Quang Linh កើតបានបងប្អូនពីរនាក់។ បងស្រីរបស់ Linh បានយកប្ដីនៅឆ្ងាយពីផ្ទះ ប៉ុន្តែគ្រួសាររបស់គាត់ក៏មានជីវភាពខ្វះខាតដែរ ដូច្នេះហើយនាងមិនមានលក្ខ័ណ្ឌជួយឧបត្ថម្ភឪពុកម្តាយចិញ្ចឹមប្អូនសិក្សាទេ។ ស្រុកកំណើតរបស់ Linh ជាតំបន់ថ្មស្ងួត ដូច្នេះមិនមានដីដាំដុះច្រើនទេ ការងារក៏ខ្វះដែរ ដូច្នេះឪពុកម្តាយរបស់ Linh ត្រូវទៅប្រទេសជិតខាងរកការងារធ្វើ។  ដោយសារមិនចេះភាសា ពួកគេមិនមានការងារធ្វើច្រើនទេ រហូតដល់ច្រើនឆ្នាំក្រោយមក ដោយមានការជួយឧបត្ថម្ភពីគ្រប់ៗគ្នាទើបឪពុកម្តាយរបស់ Linh មានលុយត្រឡប់មកស្រុកកំណើតវិញ។

leftcenterrightdel
តំណាងបញ្ជាការដ្ឋានយោធាស្រុក Que Phong ឧបត្ថម្ភប្រាក់សិក្សាដល់សិស្ស Ha Quang Linh

ក្នុងរយៈពេលដែលឪពុកម្តាយរបស់ Linh ទៅធ្វើការនៅឆ្ងាយពីផ្ទះ គ្មានទីពឹងពាក់ ដូច្នេះនៅពេលដែលឡើងដល់ថ្នាក់ទី៧ Linh ក៏ទៅសុំស្នាក់នៅផ្ទះពូរនៅទីរួមស្រុក Kim Son (ស្រុក Que Phong) ដើម្បីសម្រេចក្តីសុបិនទៅរៀន។ ប៉ុន្តែគ្រួសារពូរបស់ Linh ក៏ជាគ្រួសារក្រីក្រ​ ដូច្នេះទោះបីជាគាត់ស្រលាញ់ក្មួយក៏ដោយក៏គាត់ពិបាកមើលថែក្មួយដែរ។

ដោយដឹងពីស្ថានភាពគ្រួសាររបស់ Linh នោះ ឆ្នាំ ២០១៦ គណៈកម្មាធិការបក្ស និងបញ្ជាការដ្ឋានយោធាស្រុក Que Phong បានទៅជួបសាច់ញាតិរបស់ Linh និងជួបជាមួយគណៈនាយកសាលាដែល Linh កំពុងសិក្សាដើម្បីគាំពារទំនុកបម្រុងកូនសិស្សសិក្សារៀនសូត្រ។ នៅចាំថា ពេលដែលយើងខ្ញុំឃើញយុទ្ធជនមកផ្ទះនិងនាំយកសៀវភៅ សម្ភារៈសិក្សា សម្លៀកបំពាក់ និងកង់ថ្មីមួយគ្រឿងមកជូន Linh ទោះបីជាចាស់ជរា  និងឈឺដេកលើគ្រែច្រើនថ្ងៃក៏ដោយក៏លោកយាយរបស់ Linh នៅតែ ព្យាយាមក្រោកឡើងអរគុណកម្មាភិបាល និងយុទ្ធជនម្នាក់ៗ។

ក្នុងរយៈពេល ៦ ឆ្នាំកន្លងមកនេះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឬ ឆ្នាំសិក្សាថ្មី មកដល់ម្តងៗ មេបញ្ជាការអង្គភាពបានមកផ្ទះសិស្ស Linh ឬ ទៅសាលាដើម្បីប្រគល់ទឹកប្រាក់ សៀវភៅ សម្ភារៈសិក្សា និងសម្លៀកបំពាក់ថ្មីដល់សិស្ស Linh។ លើសពីនេះដើម្បីជួយ Linh បង្កើនចំណេះដឹង អង្គភាពក៏បានចាត់ចែងយុទ្ធជនដែលមានសមត្ថភាពក្នុងការចែករំលែកចំណេះដឹងអោយមកបង្រៀនបន្ថែមឲ្យ Linh ដោយផ្ទាល់។ ដោយមានការជួយឧបត្ថម្ភទាំងស្មារតី និងសំភារៈពីកម្មាភិបាលនិងយុទ្ធជន ដូច្នេះជារៀងរាល់ឆ្នាំសិស្ស Ha Quang Linh ក៏មានលទ្ធផលសិក្សាល្អដែរ។

ចែករំលែកជាមួយយើងខ្ញុំ សិស្ស Ha Quang Linh បាននិយាយថា “គ្រួសារ Linh ដឹងគុណជានិច្ចចំពោះការជួយឧបត្ថម្ភរបស់កម្មាភិបាល និងយុទ្ធជននៅបញ្ជាការដ្ឋានយោធាស្រុក Que Phong។ Linh នឹងជម្នះរាល់ការលំបាក សិក្សាឱ្យបានល្អ ដើម្បីប្រឡងចូលសាកលវិទ្យាល័យក្នុងកងទ័ព» ។

ដោយឃើញពីការតាំងចិត្តរបស់សិស្ស Ha Quang Linh និងការជួយឧបត្ថម្ភរបស់កម្មាភិបាលនិងយុទ្ធជននៃបញ្ជាការដ្ឋានយោធាស្រុក  Que Phong យើងខ្ញុំជឿជាក់ថា សិស្សនឹងសម្រេចបាននូវក្តីសុបិនគឺក្លាយជាយុទ្ធជនម្នាក់ក្នុងពេលឆាប់ៗនេះ៕

បកប្រែដោយ Pham Diep