ចម្លើយ៖ បញ្ហាដែលអ្នកសួរបានចែងក្នុងប្រការទី ១ មាត្រាទី ៨ អនុក្រឹត្យលេខ ១៦២/២០១៧/ND-CP របស់រដ្ឋាភិបាល ដូចខាងក្រោម៖

មុននឹងផ្លាស់ប្តូរទីស្នាក់ការ អង្គការសាសនានិងអង្គការសាសនាក្រោមឱវាទដែលប្រតិបត្តិការនៅក្នុងខេត្តជាច្រើនត្រូវផ្ញើសំណុំឯកសារស្នើសុំទៅកាន់គណៈកម្មាធិការប្រជាជនថ្នាក់ខេត្តដែលជាទីតាំងដាក់ទីស្នាក់ការថ្មី។

leftcenterrightdel
រូបថតឧទាហរណ៍៖ phatgiao.org.vn

សំណុំឯកសាររួមមាន៖

ក) លិខិតស្នើត្រូវសរសេរឈ្មោះ ទីស្នាក់ការនិងអ្នកតំណាងនៃអង្គការសាសនា ឬអង្គការសាសនាក្រោមឱវាទ ហេតុផល ពេលវេលានៃការផ្លាស់ប្តូរទីស្នាក់ការ; ទីស្នាក់ការនៃអង្គការសាសនា ឬ អង្គការសាសនាក្រោមឱវាទមុន និងក្រោយការផ្លាស់ប្តូរ។

ខ) ច្បាប់ចម្លងដែលបញ្ជាក់ពីការទទួលស្គាល់អង្គការសាសនាសម្រាប់ករណីផ្លាស់ប្តូរទីស្នាក់ការនៃអង្គការសាសនាទៅកាន់ខេត្តផ្សេង ឬច្បាប់ចម្លងដែលបញ្ជាក់ពីការយល់ព្រមរបស់ស្ថាប័នមានសមត្ថកិច្ចក្នុងការបង្កើត ការបែងចែក ការរួមបញ្ចូលអង្គការសាសនាក្រោមឱវាទ និងលិខិតនៃការបង្កើតនិងការបែងចែក ការរួមបញ្ចូលនៃអង្គការសាសនាក្រោមឱវាទនៃអង្គការសាសនា ឬអង្គការសាសនាក្រោមឱវាទគ្រប់គ្រងផ្ទាល់សម្រាប់ករណីផ្លាស់ប្តូរទីស្នាក់ការអង្គការសាសនាក្រោមឱវាទទៅកាន់ខេត្តផ្សេង។

គ) លិខិតយល់ព្រមនៃអង្គការសាសនា ឬ អង្គការសាសនាក្រោមឱវាទគ្រប់គ្រងផ្ទាល់អង្គការសាសនាក្រោមឱវាទអំពីការផ្លាស់ប្តូរទីតាំង។

ឃ) លិខិតបញ្ជាក់មានទីតាំងស្របច្បាប់ដើម្បីដាក់ទីស្នាក់ការថ្មី។

* មិត្តអ្នកអាន Nguyen Ngoc Tu នៅឃុំ Binh Lam ស្រុក Hiep Duc ខេត្ត Quang Nam បានសួរថា៖ គោលនយោបាយជួយឧបត្ថម្ភដល់សិប្បករប្រជាជន សិប្បករឆ្នើមនៃជនជាតិភាគតិចដើម្បីអភិរក្ស និងផ្សព្វផ្សាយវប្បធម៌ប្រពៃណី និងបណ្តុះបណ្តាល បំប៉ន ឬ បង្រៀនត្រូវបានកំណត់យ៉ាងដូចម្ដេច?

ចម្លើយ៖ សំណួរដែលអ្នកសួរត្រូវបានចែងក្នុងប្រការទី៤  មាត្រាទី ៣៤ សារាចរលេខ 15/2022/TT-BTC នៃក្រសួងហិរញ្ញវត្ថុដូចតទៅ៖

កម្រិតថវិកាជួយឧបត្ថម្ភសិល្បករឆ្នើមគឺ ៨០០,០០០ ដុង/ថ្ងៃ,  សិល្បករប្រជាជនគឺ ១,០០០,០០០ ដុង/ថ្ងៃ។ ចំនួនថ្ងៃដែលទទួលបានថវិកាជួយឧបត្ថម្ភត្រូវបានសម្រេចដោយទីភ្នាក់ងារទទួលបន្ទុក និងការណែនាំជំនាញរបស់ក្រសួងវប្បធម៌កីឡា និងទេសចរណ៍ (ប្រសិនបើមាន)៕

បកប្រែដោយ Pham Diep