នៅជាប់ៗនឹងប៉មជួងព្រះវិហារនោះ យើងនឹងមើលឃើញនូវបណ្តាជួរផ្ទះធំទូលាយរបស់បងប្អូនជនរួមជាតិ  រួមនិងរាល់ខ្សែផ្លូវបេតុងដែលត្រូវបានធ្វើយ៉ាងស្អាតព័ទ្ធជុំវិញ... តាមថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋានខេត្ត Quang Binh បានឱ្យដឹងថា ដើម្បីទទួលបានលទ្ធផលទាំងនោះគឺមកពីការខិតខំប្រឹងប្រែងរបស់ប្រជាជនទាំងមូលដែលក្នុងនោះក៏រួមទាំងសហគមន៍កាតូលិក និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ផងដែរ។

leftcenterrightdel
ជ្រុងមួយនៃភូមិជនបទថ្មីក្នុងឃុំ Thanh Trach ស្រុក Bo Trach ខេត្ត Quang Binh

ភូមិ Thanh Hai គឺជាតំបន់លំនៅដ្ឋានដំបូងគេក្នុងសហគមន៍កាតូលិកដែលបំពេញបានតាមស្តង់ដារនៃការកសាងលំនៅឋានជនបទគំរូថ្មីរបស់ស្រុក Bo Trach។ លោក Pham Duc Huan លេខាគណៈកម្មាធិការបក្សឃុំ Thanh Trach បានមានប្រសាសន៍ថា៖ “នៅភូមិ Thanh Hai មាន ៨០% នៃគ្រួសារជាអ្នកកាន់សាសនាកាតូលិក។ ដើម្បីកសាងគំរូលំនៅដ្ឋានជនបទថ្មីប្រកបដោយជោគជ័យ យើងខ្ញុំបានសហការជាមួយរដ្ឋបាលភូមិ ផ្តោតលើការផ្សព្វផ្សាយ ដាស់តឿនមោទនភាព និងប្រពៃណីស្នេហាជាតិដល់សហគមន៍ភូមិ។ អាស្រ័យហេតុនេះ ការអនុវត្តកម្មវិធីតាំងពីដើមដំបូងមក បានទទួលការឯកភាពខ្ពស់ពីបងប្អូនសហគមន៍កាតូលិក។ ជាងនេះទៅទៀត អាជ្ញាធរឃុំក៏បានបង្កើតលក្ខខណ្ឌឱ្យមេភូមិបានចុះទៅសិក្សានៅមូលដ្ឋានផ្សេងទៀតដើម្បីស្វែងយល់ពីបទពិសោធន៍ក្នុងការកសាងជនបទថ្មីផងដែរ។

ដោយមានការរៀបចំយ៉ាងគ្រប់គ្រាន់ក្នុងទិដ្ឋភាពជាច្រើន នៅចុងឆ្នាំ ២០២១ បន្ទាប់ពីរយៈពេលពីរឆ្នាំនៃការអនុវត្ត ភូមិ Thanh Hai បានបំពេញតាមលក្ខណៈវិនិច្ឆ័យសម្រាប់ជាតំបន់លំនៅដ្ឋានជនបទគំរូថ្មី។

រីឯនៅភូមិ ៣ Phuc Dong (ឃុំ Phuc Trach ស្រុក Bo Trach) ចាប់តាំងពីការអនុវត្តកម្មវិធីកសាងលំនៅដ្ឋានជនបទគំរូថ្មីមក ភូមិកាន់តែមានការរីកចម្រើន។ ជីវភាពប្រជាជនខាងសម្ភារៈ និងស្មារតីរបស់ប្រជាជនត្រូវបានកែលម្អជាបណ្តើរៗ។ លោក Nguyen Quang Tien ប្រធានគណៈកម្មាធិការប្រជាជនឃុំ Phuc Trach បានឲ្យដឹងថា៖ “ភូមិ៣ Phuc Dong ជាភូមិមួយក្នុងចំណោមភូមិដែលមានអ្នកកាន់សាសនាកាតូលិកច្រើន។ នៅចុងឆ្នាំ ២០២០ ភូមិបានអនុវត្តកម្មវិធីកសាងលំនៅដ្ឋានជនបទគំរូថ្មី បន្ទាប់ពីអនុវត្តបានជាងមួយឆ្នាំ ដោយមានការខិតខំប្រឹងប្រែងពីរដ្ឋាភិបាលមូលដ្ឋាន និងការឯកភាពពីបងប្អូនសហគមន៍កាតូលិក ភូមិបានទទួលលទ្ធផលល្អមួយចំនួន”។

ដោយសារមានការឯកភាព ការស្រុះចិត្តគំនិត និងការខិតខំប្រឹងប្រែងរួមគ្នារបស់បងប្អូនសហគមន៍កាតូលិក បានជាតំបន់កាតូលិកខេត្ត Quang Binh កាន់តែរីកចម្រើន។ បងប្អូនជនរួមជាតិមានជីវភាពល្អ ចូលរួមយ៉ាងសកម្មក្នុងការកសាងមាតុភូមិឱ្យសម្បូរសប្បាយ និងរឹងមាំ៕

បកប្រែដោយ Minh Trung