បញ្ចប់ការសិក្សាផ្នែកគណនេយ្យ នៃអនុមហាវិទ្យាល័យសំណង់ទីក្រុងហូជីមិញ អ្នកនាង La Thi Thuy Linh ស្វែងរកការងារបានយ៉ាងលឿន ប៉ុន្តែបន្ទាប់ពីធ្វើការបានប៉ុន្មានឆ្នាំ នាងឃើញថាការងារនេះមិនសមស្របនិងនាងទេ ទើបនាងសម្រេចចិត្តចាប់អាជីពនៅខេត្ត Dac Lac... នៅឆ្នាំ ២០១៩ នាងបានរៀបការ គ្រួសារខាងប្តីរបស់នាងមានជំនាញក្នុងការទិញ និងកែច្នៃកាកាវ។ ក្នុងអំឡុងពេលធ្វើការ នាងបានដឹងថា ម្សៅកាកាវរបស់គ្រួសារនាង ពេលលក់ទៅឱ្យដៃគូក្នុងស្រុក និងនាំចេញទៅប្រទេសជប៉ុន ត្រូវឆ្លងកាត់ដំណាក់កាលជាច្រើនជាមួយនឹងចំណាយខ្ពស់ ប៉ុន្តែប្រាក់ចំណេញទាបទេ។ ម្យ៉ាងទៀត ផលិតផលកាកាវជាច្រើនដែលមានវត្តមាននៅតំបន់ខ្ពង់រាបនេះត្រូវបានគេដាក់ស្លាកថា ជាកាកាវសុទ្ធ Dac Lac ប៉ុន្តែតាមពិតវាមានប្រភពមកពីកន្លែងផ្សេងៗ តម្លៃទាប ហើយគុណភាពមិនត្រូវបានធានាទេ។ ខ្វល់ខ្វាយនឹងការពិតនោះ ប្តីប្រពន្ធមួយគូនេះ បានសម្រេចចិត្តមិនត្រឹមតែនាំចេញទំនិញឆៅប៉ុណ្ណោះទេ ប៉ុន្តែត្រូវវិនិយោគលើគ្រឿងចក្រទំនើបៗដើម្បីផលិតផលិតផលគុណភាពខ្ពស់ដើម្បីបម្រើអ្នកប្រើប្រាស់ឱ្យមានឱកាសប្រកួតប្រជែងនៅលើទីផ្សារ។

leftcenterrightdel
អ្នកនាង La Thi Thuy Linh (ខាងស្តាំ) ណែនាំផលិតផលដែលផលិតពីកាកាវក្នុងខេត្ត Dak Lak

ដោយមានការគាំទ្រពីសមាគមស្ត្រីឃុំ បានជួយផ្តល់ឥណទានតាមរយៈកម្មវិធីចាប់ផ្តើមបង្កើតអាជីពនោះ អ្នកនាង Thuy Linh បានបណ្តាក់ទុនផលិត ហើយដល់ឆ្នាំ ២០២១ រោងចក្រផលិតត្រូវបានបំពាក់យ៉ាងពេញលេញនូវគ្រឿងចក្រចាំបាច់។ ជាមួយនឹងប្រភពនៃកាកាវដែលប្រមូលបានពីចំការរបស់គ្រួសារនាងចំនួន ១ ហិចតា និងទិញប្រមូលកាកាវក្នុងស្រុក រោងចក្ររបស់នាងបានកែច្នៃទៅជាផលិតផលក្នុងបរិមាណដ៏ច្រើន។ ក្រៅពីផលិតផលសំខាន់ៗដូចជា ម្សៅកាកាវសុទ្ធ កាកាវ 3-in-1 ភ្លាមៗនាង និងស្វាមី ក៏ស្រាវជ្រាវ និងបង្កើតជាស្រាកាកាវ សូកូឡា ជាដើម...

ដោយសារពូកែក្នុងការចាប់យកទីផ្សារយ៉ាងឆាប់រហ័ស និងការអនុវត្តបច្ចេកវិទ្យាឌីជីថលសម្រាប់អាជីវកម្ម បានជាចំណូលរបស់គ្រួសារនាងគឺកើនឡើងពី ១៥ ទៅ ២០ លានដុង/ខែ ដល់១២០ ទៅ ១៥០ លានដុង/ខែ។ នៅឯការប្រលង "ស្ត្រីចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត" ឆ្នាំ ២០២១ នៃសហភាពស្រ្តីខេត្ត រាល់ផលិតផលកាកាវរបស់អ្នកនាង La Thi Thuy Linh បានឈ្នះរង្វាន់លេខបីទូទាំងខេត្ត ។ អ្នកនាងបានបញ្ជាក់ថា៖ “ខ្ញុំនិងប្តីបានជម្នះឧបសគ្គជាច្រើនជាមួយគ្នា ហើយបានឆ្លងបរាជ័យជាច្រើនទើបទទួលបានផលិតផលដូចសព្វថ្ងៃនេះ។ ប៉ុន្តែនៅតែមានបញ្ហាប្រឈមថ្មីជាច្រើនដែលកំពុងរង់ចាំនោះគឺ ឡេលាបស្បែកផលិតពីកាកាវ ដែលយើងកំពុងស្រាវជ្រាវ និងផលិត។ បំណងប្រាថ្នាដ៏ធំបំផុតរបស់ខ្ញុំគឺចង់បង្កើតផលិតផលថែរក្សាសម្រស់ដែលមានសុវត្ថិភាពសម្រាប់នារីៗនិងអ្នកទាំងអស់គ្នា៕

បកប្រែដោយ Minh Trung