លោក Quang Van Thuan មានការសប្បាយបែបនេះដោយសារ លោកត្រូវបានកងទ័ពជួយទិញជ្រូកពូជខ្មៅឱ្យមួយក្បាលដើម្បីចិញ្ចឹម។ ដោយមានបច្ចេកទេសនៃការចិញ្ចឹមល្អ ប្រភពអាហារបរិបូរណ៍ និងការជួយជ្រោមជ្រែងនូវបច្ចេកទេសចិញ្ចឹម និងការពារជំងឺពីបុគ្គលិកក្រុមទី៥ បានជាជ្រូកចិញ្ចឹមរបស់គ្រួសារលោក Thuan មានការវិវត្តល្អ និងកើតកូនជ្រូកជាលើកដំបូង… ដូចគ្នានឹងលោក Quang Van Thuan ដែរ គ្រួសារលោក Song No Tra មកពីភូមិ Pung Bang, Sam Kha, ស្រុក Sop Cop ក៏បានទទួលការឧបត្ថម្ភចិញ្ចឹមជ្រូកពីក្រុមទី៥ ផងដែរ។

leftcenterrightdel
កម្មាភិបាលក្រុម​ទី​៥ នៃអង្គភាពសេដ្ឋកិច្ច​-​ការពារ​ជាតិ​លេខ​៣២៦ ណែនាំ​ប្រជាពលរដ្ឋ​អំពី​បច្ចេកទេស​ចិញ្ចឹម​ជ្រូក​ខ្មៅ 

យោងតាមប្រធាននយោបាយក្រុមទី៥ លោកអនុសេនីយ៍ឯក Nguyen Tuan Anh បានឱ្យដឹងថា អនុវត្តនូវគោលការណ៍ "ធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពនៃការកសាងបណ្តាគំរូសេដ្ឋកិច្ច" ដែលត្រូវបានកំណត់ក្នុងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្ស នៃអង្គភាពសេដ្ឋកិច្ច ការពារជាតិលេខ ៣២៦  បានជាក្រុមទី ៥ បានអនុវត្តនូវគំរូសាកល្បងចិញ្ចឹមជ្រូកពូជខ្មៅដើម្បីផ្គត់ផ្គង់ និងជួយដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលអង្គភាពឈរជើងមានឱកាសរួចផុតពីភាពក្រីក្រ។ ដើម្បីឲ្យគំរូអនុវត្តមានប្រសិទ្ធភាព កម្មាភិបាល និងបុគ្គលិកនៃក្រុមទី៥ បានធ្វើការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការបក្ស អាជ្ញាធរដែនដី និងសមាគមកសិករនៅមូលដ្ឋាន។ ក្រុមបានផ្តល់អាទិភាពដើម្បីជ្រើសរើសគ្រួសារគោលនយោបាយ និងគ្រួសារដែលមានស្ថានភាពជួបលំបាកយ៉ាងខ្លាំងឱ្យអនុវត្តមុនគេ បន្ទាប់មកចម្លងវាទៅគ្រួសារផ្សេងទៀតនៅក្នុងមូលដ្ឋាន។ អាស្រ័យហេតុនេះ ក្រុមទី ៥ បានជួយឧបត្ថម្ភដល់គ្រួសារនីមួយៗនូវថវិកាចំនួន ១០ លានដុង ដើម្បីទិញជ្រូកពូជពេញវ័យពោលគឺ ចិញ្ចឹមប្រហែល ២ ខែគឺអាចកើតកូនបាន។

លើសពីនេះ អង្គភាពក៏បានចាត់តាំងបុគ្គលិកជួយដល់គ្រួសារជួសជុល ឬសាងសង់ជង្រុកថ្មី។ បន្ទាប់ពីប្រគល់ពូជរួច ក្រុមការងារតែងតែបញ្ជូនកម្មាភិបាល និងបុគ្គលិកដែលមានបទពិសោធន៍ជាប្រចាំទៅគ្រួសារនីមួយៗដើម្បីណែនាំពីបច្ចេកទេសបង្កាត់ពូជ ការការពារនិងបង្ការជំងឺ ការចិញ្ចឹម។ គ្រួសារលោក Song No Tra និងគ្រួសារលោក Quang Van Thuan ជាគ្រួសារពីរក្នុងចំណោមគ្រួសារជាច្រើនដែលទទួលបានការឧបត្ថម្ភកូនពូជមុនគេ។

លោកវរសេនីយ៍ឯក Tran Quoc Viet ប្រធានអង្គភាព ទទួលបន្ទុកគ្រប់គ្រងគម្រោងនៃអង្គភាពសេដ្ឋកិច្ច ការពារជាតិលេខ ៣២៦ បានមានប្រសាសន៍ថា៖ “នៅតំបន់ដែលអង្គភាពឈរជើង បងប្អូនជនជាតិភាគតិចមានចំនួនច្រើន  ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជួបការលំបាកខ្លាំងណាស់ ខ្វះដើមទុន និងបច្ចេកទេសផលិតកម្ម។ ដើម្បីជួយប្រជាជនយ៉ាងជាក់ស្តែង អង្គភាពបានណែនាំបណ្តាក្រុមផលិតកម្មឱ្យសកម្មក្នុងការជ្រើសរើស និងកសាងគំរូចិញ្ចឹមជ្រូក ការដាំដំណាំឱ្យសមស្របនឹងទិសដៅ “ឱ្យដឹងសន្ទូកប្រសើរជាងឱ្យត្រី”។  រាល់គំរូរបស់អង្គភាព បានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតាមមូលដ្ឋាន ជួយលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជននៅតាមតំបន់ព្រំដែនជាបណ្តើរៗ៕

បកប្រែដោយ Minh Trung